Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អង្គភាពសារព័ត៌មានដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះ ទី១៖ គេហទំព័រ www.khmerpostnews.com និងទី២៖ គេហទំព័រ www.kruth01.com។ សូមរំលឹកថា អង្គភាពសារព័ត៌មានទាំងពីរខាងលើនេះ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងកំហែងយកប្រាក់នៅទីតាំងល្បែងជល់មាន់មួយកន្លែង នៅស្រុកល្វាឯម ខេត្តកណ្ដាល។ ខណៈទីតាំងនេះ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ វីរៈសិល្បៈករចាបុីដងវែងដ៏ល្បីល្បាញ ខណៈដែលលោកកំពុងសម្រាកព្យាបាលនៅផ្នែកបេះដូង នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេបានរ៉ាប់រងរាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុករបស់លោកព្រឹទ្ធាចារ្យ។ សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាអ្នកសិល្បៈចំណាស់ជាងគេនៅកម្ពុជាផ្នែកចាប៉ីដងវែង ដ៏មានវោហាស័ព្ទ និងល្បាញល្បី។​

    May 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មានសរុប ១៧៣១រូប ដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀននៅទីស្តីការក្រសួងព័ត៌មានកាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ ពោលគឺគ្មានមន្ត្រីនៃក្រសួងព័ត៌មានណាម្នាក់ ត្រូវបានរកឃើញថាមានសារធាតុញៀន និងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទេ»។ នេះជាការថ្លែងឲ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន ដោយមានការសហការជាមួយមន្ត្រីជំនាញ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន បញ្ចប់ការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីនៃក្រសួងព័ត៌មានកាលពីល្ងាចថ្ងៃទី៨ ខែឧសភាក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់នៅតាមក្រសួង

    May 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ។ កិច្ចប្រជុំនាឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយតំណាងស្ថានីយទូរស្សននានានៅកម្ពុជា។ លោក នេត្រ ភក្ត្រា

    May 9, 2024
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖​ អាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហារជប៉ុនបានប្រកាសប្រមូលយកនំប័ុងជាងមួយសែនកញ្ចប់ត្រលប់មកវិញក្រោយរកឃើញនៅក្នុងកញ្ចប់នំប័ុងនោះមានផ្ទុកទៅដោយបំណែករាងកាយរបស់សត្វកណ្តុរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩​ ខែឧសភានេះបានបញ្ជាក់ថា នំប៉័ងដែលកំពុងជាប់នៅក្នុងរឿងចម្រូងចម្រាសខាងលើនេះគឺជានំប៉័ងចំណិតយីហោ Pasco ដែលនំប័ុងប្រភេទនេះគឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ពលរដ្ឋជប៉ុន។ ប្រភពខាងលើបានបន្តថា កាលពីពេលថ្មីៗនេះនៅក្នុងកញ្ចប់នំប៉័ង Pasco ចំនួន ២កញ្ចប់ត្រូវបានគេរកឃើញមានបំណែករាងកាយរបស់សត្វកណ្តុរខ្មៅជាច្រើនដុំ ដែលធ្វើឱ្យអ្នកកំពុងតែរៀបនឹងញ៉ាំនំប័ុងនោះមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង។ ក្រោយរកឃើញករណីមិនប្រក្រតីនេះអាជ្ញាធរជប៉ុនក៏បានប្រកាសប្រមូលយកនំប៉័ង Pasco ចំនួន ១០៤,០០០កញ្ចប់ពីតាមហាងមកវិញដើម្បីធ្វើការត្រួតពិនិត្យនិងស៊ើបអង្កេត ថាតើរឿងអវិជ្ជមាននេះបានកើតឡើងដោយរបៀបណា។ ដោយឡែកក្រុមហ៊ុន Pasco Shikishima Corp ដែលជាក្រុមហ៊ុនផលិតនិងចែកចាយន័ប័ុង Pasco ក៏បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះកំហុសឆ្គងមួយនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    May 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភាខាងមុខ នៅទីលានតេជោ ក្រុងព្រះសីហនុ ដោយមានប្រតិភូកីឡាចូលរួមសរុបជាង ៩០០នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ៣១២នាក់ ស្មើនឹង ៥០ក្រុម មកពី ១២សមាគមចូលរួមប្រកួត។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតប្រចាំឆ្នាំ កាលពីល្ងាចថ្ងៃពុធម្សិលមិញ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ បានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាវេទិកាដ៏សំខាន់ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី មកពីសមាគម/ក្លិបគ្រប់រាជធានី-ខេត្តបានចូលរួមប្រកួត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ប្រភេទកីឡាប្រពៃណីជាតិនេះ។ ប្រធានសហព័ន្ធដដែលបន្ដថា កីឡាទាញព្រ័ត្រ មិនត្រឹមជាកីឡាប្រពៃណីជាតិនោះទេ ប៉ុន្ដែក៏ជាប្រភេទកីឡាទំនើបមួយ

    May 9, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ក្រុមហ៊ុនប្រេងរដ្ឋវៀតណាម PetroVietnam (PVEP) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានរកឃើញកំណប់រ៉ែប្រេងឆៅថ្មីចំនួនពីរកន្លែង ដែលមានប្រេងឆៅបឋមចំនួន ១០០,៥លានបារ៉ែលក្នុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការរកឃើញអណ្តូងរ៉ែថ្មីនេះ មានសារៈសំខាន់សម្រាប់ឧស្សាហកម្មប្រេង របស់ប្រទេសវៀតណាម ដែលបាននិងកំពុងជម្នះក្នុងការបង្កើនទិន្នផលប្រេងឆៅរបស់ខ្លួន ដោយសារតែការថយចុះកំណប់រ៉ែប្រេង ក្នុងគ្រាដែលមានការកើនឡើង តម្រូវការប្រេងឥន្ធនៈ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន PVEP ថា ការខួងអណ្តូងប្រេង R79 នៅវាលប្រេង Rong Field ក្នុងប្លុក 09-1 នៅក្នុងសមុទ្រភាគអាគ្នេយ៍ប្រទេសវៀតណាម បានរកឃើញប្រេងឆៅបឋមចំនួន ១៦,៥លានបារ៉ែល។ វាលប្រេងឆៅនេះដំណើរការដោយក្រុមហ៊ុន Vietsovpetro

    May 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកលទ្ធផលនេះ ជាថ្នាំប៉ូវកម្លាំងដ៏ពិសេស និងស័ក្តសិទ្ធសម្រាប់សម្តេច និងលោកជំទាវ៕

    May 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    May 9, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសចេញ iPad Air 11 និង iPad Air 13 ថ្មី ព្រមទាំង iPad Pro 11 និង iPad Pro 13 នាយប់មិញនេះ តែយ៉ាងណាម៉ូដែលថ្មីៗទាំងនេះ ត្រូវបានអតិថិជនបញ្ជារទិញរួចហើយនៅក្នុងប្រទេសជាច្រើន ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ រាល់ការបញ្ជារទិញទាំង iPad Pro និង iPad Air ថ្មីរបស់ Apple នឹងមិនមានឆ្នាំងសាកឡើយ

    May 8, 2024