Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ និងឃាត់ខ្លួនស្រ្តីនោះ យកមកសាកសួរតាមនីតិវិធី។ ជាមួយនោះ លោកស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    May 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃនេះ មានការផ្ទុះការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ករណីក្រុមហ៊ុនអគ្គិសនីឯកជន អានកូ ប្រាឌ័រ ខូអិលធីឌី (ANCO BROTHERS CO., LTD) ដែលផ្គត់ផ្គង់អគ្គិសនីនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញវិក្កយបត្រថ្លៃអគ្គិសនី ជាប្រាក់បាត របស់ថៃ។ អ្នកប្រើប្រាស់ Facebook បានបញ្ចេញនូវចម្ងល់របស់ខ្លួនថា ហើយអ្វីនៅលើទឹកដីខ្មែរ ចាយលុយថៃ? មិនព្រមចូលរួមលើកស្ទួយប្រាក់រៀលខ្មែរ។ ឆ្លើយតបនឹងការលើកឡើងនេះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News

    May 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដែលបណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិកនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្រសួងសុខាភិបាល ក៏បានធ្វើការក្រើនរំលឹកដល់សាធារណជន ជាពិសេស យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ព្រោះបារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀត ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្តៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារីអេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់

    May 11, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំ​ពេញ៖ យោងតាមការចុះផ្សយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម និងកំពង់ធំ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ

    May 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកបានប្រាក់ចំណេញជាង ៩លានដុល្លារអាមេរិក ថយចុះ៣៥% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។ ថ្លែងក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៩ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ឺ បាវី បានបញ្ជាក់ថា «លទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩,៣៩៣,១៧៩ដុល្លារ ដែលអនុវត្តបាន៥៨% ធៀបនឹងផែនការឆ្នាំ២០២៣ និងថយចុះចំនួន ៣៥% ធៀបនឹងការអនុវត្តឆ្នាំ២០២២»។ លោក ហ៊ឺ បាវី

    May 10, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាទិញយកភាគហ៊ុនក្នុងទំហំមួយដ៏ធំរបស់ទីភ្នាក់ងារសារព័ត៌ The Associated Press (AP)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider និង RT កាលពីថ្មីៗនេះ។ ប្រភពពីខាងលើនេះ បានស្រង់សម្តីរបស់មនុស្សមួយចំនួនដែលជិតស្និទ្ធនឹងបណ្ដាញសង្គម Facebook ដោយក្នុងនោះគេបានបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយនេះត្រូវបានយកមកពិភាក្សា ខណៈដែល Facebook ត្រូវបានគេចោទប្រកាន់ថា មានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។ Meta ដែលពីមុនត្រូវបានគេស្គាល់ថាជា Facebook ដែលជាតួនាទីរបស់ក្រុមហ៊ុន នៅក្នុងការបោះឆ្នោត ដែលលោក

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារ កើនឡើង១៥.២% ខណៈការនាំចូលមានជាង ៨.៦ពាន់លានដុល្លារ កើនឡើង៩.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖

    May 10, 2024
  • សិល្បៈ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានតំណែង ជាប្រធានសមាគមសិល្បករខ្មែរភ្លាម មិនបង្អង់យូរឡើយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានចំណាយពេលវេលា ដឹកនាំក្រុមការងារ អញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ ព្រឹទ្ធាចារ្យកោសល្យវោហារ​ លោកតា គង់​ ណៃ វីរសិល្បករចាប៉ីដងវែង​ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)​ ប្រកបដោយសេចក្ដីព្រួយបារម្ភ​ជាទីបំផុត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នេះ។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ​ បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ​ គង់​ ណៃ​ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែ លោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ​ ព្រមទាំងបាននាំយកនូវថវិកា របស់សមាគមសិល្បករខ្មែរ​

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចឃុំខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ដាក់ពន្ធនាគារហើយ។ នេះបើតាមលោក អ៉ី រិន អ្នកនាំពាក្យ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។ បើតាមលោក អ៉ី រិន, សម្រាប់ជនត្រូវចោទទាំង៣នាក់ ម្នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ​ PJ, ម្នាក់នៅពន្ធនាគារ «ម១» និងម្នាក់ទៀតដែលជាស្រ្តីត្រូវបានឃុំខ្លួននៅពន្ធនាគារ «ម២»។ សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បានសម្រេចចោទប្រកាន់ជនទាំង៣នាក់ ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥

    May 10, 2024