Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ កម្មវិធី «សំណេរអង្គរ» ដែលជាការប្រកួតសរសេរតាមអានអក្សរខ្មែរនោះ បានរកឃើញជ័យលាភីហើយ ក្នុងនោះជ័យលាភីលេខ៣បានទៅលើបេក្ខនារី យ៉ោក សុឃាក់ លេខ២បានទៅលើបេក្ខជន វ៉ន វីដា និងលេខ១បានទៅលើបេក្ខជន ចេង រតនា។ គួរជម្រាបថា កម្ពុជាបានរៀបចំកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកដំបូង នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោមការផ្ដួចផ្ដើមដោយលោក លីម ប៊ុនហុក មិត្តភក្តិដែលស្រឡាញ់អក្សរសាស្ត្រ និងក្រុមការងារ ក្រោមកិច្ចសហការយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងអង្គភាព ស្ថាប័ន

    January 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤។ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តល់សិទ្ធិដោយ៖ freshnews

    January 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពិតជាសង្វេគខ្លាំងណាស់យុវតី ង៉ែត ស្រីម៉ៅ ជាកូនកសិករក្រីក្រពីភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវរថយន្តជនស្រវឹងបើកបុក បណ្ដាលឱ្យបាត់បង់ជីវិត ពេលឈប់ស្តុបចំណុចក្រោមស្ពានអាកាសឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ស្រីម៉ៅ ជាកូនក្នុងត្រកូលក្រីក្រ បានប្រឹងប្រែងសិក្សារៀនសូត្រ។ ក្រោយជាប់បាក់ឌុបឆ្នាំ២០២០ ក៏បន្តសិក្សាផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ រៀនដល់ឆ្នាំទី៣ ក្តីស្រម័យ ក្តីរំពឹងក្លាយជាបង្អែកសម្រាប់គ្រួសារ សម្រាប់ជីវិតមួយដែលល្អប្រសើរជិតនឹងបានដល់គោលដៅនៃបំណងទៅហើយ បែរជាមច្ចុរាជលើដងវិថីបង្កដោយជនស្រវឹងបំផ្លាញឱ្យរលាយគ្មានសល់។ មរណភាពរបស់ ស្រីម៉ៅ បានធ្វើឱ្យបាត់បង់ក្តីសង្ឃឹមគ្រួសារ បាត់បង់យុវតីពោរពេញដោយស្មារតីតស៊ូ បាត់បង់ធនធានដ៏ល្អរបស់កម្ពុជា។ គ្រោះថ្នាក់ចរាចរនេះ

    January 22, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសពីផែនការវិនិយោគចំនួន ១ពាន់លានដុល្លារលើការកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅក្នុងចក្រភពអង់គ្លេស ដែលមានទីតាំងនៅលើផ្ទៃដីទំហំ ៣៣ហិចតា ក្នុងទីក្រុង Waltham Cross។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Google រួមទាំងសេវាកម្មឌីជីថល និងសេវាកម្ម Google Cloud របស់អតិថិជនក្នុងចក្រភពអង់គ្លេសផ្ទាល់ផងដែរ។ ជុំវិញការកសាងមជ្ឈមណ្ឌលទិន្នន័យថ្មីនេះ នឹងបង្កើតការងារសំណង់ រួមទាំងបច្ចេកទេសជាច្រើនដល់អ្នករស់នៅចក្រភពអង់គ្លេស ជាពិសេសគឺ នៅអ្នករស់នៅជុំវិញមូលដ្ឋានរោងចក្រផ្ទាល់តែម្តង។ យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតផ្សេងទៀតទាក់ទិននឹងការវិនិយោគ Google

    January 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥៖១០នាទីល្ងាចថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ១៧ ផ្លូវបេតុង​៩២​ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់​ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ

    January 20, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នៅថ្ងៃសៅរ៍នេះ ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលបានសម្រេចជោគជ័យ ក្នុងការនាំយកយានរ៉ូបូតទៅដល់ផ្ទៃឋានព្រះចន្ទ ដោយសុវត្ថិភាព ប៉ុន្តែកំពុងជួបបញ្ហាពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលរបស់យាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។ ក្រោយដំណើរការព្យាយាមចុះចត ដែលប្រើពេលប្រហែល២០នាទី ទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសថា យានរ៉ូបូត Smart Lander for Investigating Moon ហៅកាត់ SLIM បានទៅដល់លើផ្ទៃព្រះចន្ទ ហើយការទាក់ទងត្រូវបានភ្ជាប់ដោយជោគជ័យ។ យ៉ាងណាក្តី ដោយសារផ្ទាំងស្រូបថាមពលព្រះអាទិត្យ ដើម្បីផលិតថាមពលរបស់វា ហាក់មិនដំណើរការ JAXA

    January 20, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន e-commerce យក្សអាមេរិក Amazon បានប្រកាសបញ្ឈប់បុគ្គលិកនៅក្នុងអង្គភាពបុត្រសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់។ ដោយឡែកក្នុងថ្ងៃនេះ Amazon កំពុងបញ្ឈប់បុគ្គលិកបន្ថែមទៀតនៅអង្គភាព Buy with Prime ប្រហែល ៥ភាគរយ ដែលជាចំនួនដូចគ្នាទៅនឹងការប្រកាសក្នុងសប្តាហ៍មុន ជាមួយនឹងការបញ្ឈប់បុគ្គលិកនៅ Audible។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ប្រភពផ្ទៃក្នុងក្រុមហ៊ុន Amazon បានឱ្យដឹងថា ការបញ្ឈប់នេះនឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ៣០នាក់ប៉ុណ្ណោះ ខណៈអង្គភាពនេះគឺមានចំនួនបុគ្គលិកតិច។ យ៉ាងណាមិញជុំវិញការបញ្ឈប់បុគ្គលិកនជ Amazon បាននិយាយថា ចំពោះបុគ្គលិកដែលប៉ះពាល់ក្រុមហ៊ុននឹងជួយរកការងារថ្មីឱ្យទាំងក្នុងក្រុមហ៊ុនផ្ទាល់

    January 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីរបៀបការប្រើប្រាស់មុខងារបណ្ដឹងតវ៉ា ក្នុងកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test ។ ក្រសួងបញ្ជាក់ថា ចំពោះរបៀបនៃការដាក់ពាក្យប្តឹងតវ៉ាតាមរយៈ កម្មវិធី MPTC Speed Test នេះ សូមទាញយក «និតីវិធីនៃការស្នើសុំដាក់ពាក្យបណ្ដឹងតវ៉ា តាមកម្មវិធី MPTC Speed Test» ដោយស្កេន QR Code ខាងក្រោម ឬ សាកសួរព័ត៌មានបន្ថែមមកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh ។

    January 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនពួកគាត់។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ប្រាប់ប្រជាសហគមន៍សំបូរមានជ័យ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំថា ការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស មានសារៈសំខាន់។ សហគមន៍កសិកម្មទំនើបតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។

    January 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបភ្ញៀវគណៈប្រតិភូ ទីភ្នាក់ងារធនធានទឹករបស់ប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអោយភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម នារដូវវស្សា និងអាចប្រើប្រាស់បាននៅខែប្រាំងរហូតពេញមួយឆ្នាំ និងគិតគូរប្រើប្រាស់ប្រព័ន្ធសូឡា ច្រើនជាងថាមពលអគ្គិសនី ដែលអាចជួយឱ្យកសិករចំណាយតិច ចំនេញច្រើន ព្រមទាំងជួយដល់ប្រសិទ្ធិភាពសេដ្ឋកិច្ច និងបរិស្ថាន។ សម្រាប់វិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រីគូសបញ្ជាក់ថា កម្ពុជាត្រូវការការសិក្សាលក្ខណៈវិទ្យាសាស្ត្រ

    January 20, 2024