- Khmerpress
- ព័ត៌មានជាតិ
កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញលោក សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពេលលោក សាន្ត ប៊ុនធឿន បានអង្គុយផឹកស៊ី ហើយ Live វីដេអូ ប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ។ បន្ទាប់ពីត្រូវសម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញចេញពីក្របខ័ណ្ឌកងទ័ពនោះ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោក សាន្ត ប៊ុនធឿន បានធ្វើការ Live
August 22, 2022 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ្វូមីអុ (Kishida Fumio) បានធ្វើតេស្តចេញលទ្ធផលវិជ្ជមាន ចំពោះជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។ ខណៈនេះលោក គីស៉ីដា មានរោគសញ្ញាមួយចំនួន ដូចជាគ្រុនក្តៅតិចៗ និងក្អក ហើយលោកកំពុងតែសម្រាកព្យាបាលជំងឺ នៅការិយាល័យនាយករដ្ឋមន្រ្តី ដែលបម្រើជា កន្លែងស្នាក់នៅផ្លូវការរបស់លោក។ ការធ្វើតេស្តរកកូវីដ១៩នេះ កើតមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីជប៉ុន ទើបតែចំណាយពេល១សប្តាហ៍ សម្រាប់វិស្សមកាល ហើយប្រុងនឹងចាប់ផ្តើមចូលបំពេញការងារវិញ
August 22, 2022 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារទាក់ទងនឹងលោក សាន្ត ប៊ុនធឿន ដែលបានផឹកស៊ីចេញចរិតពាលមិនអាចកែបាន ហើយសម្តេចក៏បានបញ្ជាឱ្យដកចេញពីក្របខ័ណ្ឌកងទ័ព។ ថ្មីៗនេះដែរ ឯកឧត្តមនាយឧត្តមសេនីយកត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើសំណើរលិខិតភ្លាមៗ ស្នើដកលោក វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន និងអនុសេនីយ៍ឯក ហ៊ត ប៉ូ ដែលគេស្គាល់ថាឈ្មោះ (អធិរាជមហាសាច់) ចេញពីក្របខណ្ឌកងទ័ និង សម្តេចតេជោ ហ៊ុនសែន ក៏បានចារឯកភាពលើលិខិតនោះផងដែរ និងបានស្នើទៅកាន់ សម្តេចពិជ័យសេនា
August 21, 2022 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញ Telegram ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព។ ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ចរិតពាលរបស់សាន្ត ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់ សាន្ត ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បី សាន្ត ប៊ុនធឿន ទិញផ្ទះនៅថែមទាំងផ្តល់លុយជូន សាន្ត ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន្ត
August 21, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី ២០ សីហា វេលាម៉ោង ១៨:៤៥ នាទី សារព័ត៌មានថៃបានរាយការណ៍ថា ជណ្តើរយន្តនៅ BTS Surasak មានបញ្ហារអាក់រអួល បណ្តាលអោយ រអិលមកក្រោយវិញដោយខ្លួនឯង បណ្តាលអោយមនុស្សជាច្រើននាក់ដែលនៅលើជណ្តើរយន្ត ធ្លាក់ព្រោងព្រៀត ក្នុងនោះដែរមានអ្នករងរបួស ១៥នាក់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ គួរបញ្ជាក់អោយដឹងផងដែរថា ខណៈពេលនេះដែរពុំមានសេចក្តីរាយការណ៍ដែលបានបង្ហាញអំពីមូលហេតុ ដែលនាំអោយជណ្តើរយន្តរអាក់រអួលនោះទេ ដោយសារតែជណ្តើរនេះកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យនៅឡើយ។ ចំពោះហេតុការណ៍ខាងលើនេះដែរបានបណ្តាលអោយប្រជាជននៅម្តុំនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដូចជានៅបរិវេណកន្លែងកើតហេតុនោះមានចរាចរណ៍កកស្ទះជាច្រើន ដោយសារតែរថយន្តសង្គ្រោះបន្ទាន់ត្រូវប្រញាប់ប្រញាល់ទៅយកអ្នករបួសជាច្រើននាក់ទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ រួមមានមន្ទីរពេទ្យ Charoenkrung មន្ទីរពេទ្យ Taksin និងមន្ទីរពេទ្យ Chulalongkorn ជាដើម៕
August 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះសព្វព្រះរាជហឫទ័យបានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលថា ព្រះអង្គនឹងព្រះអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ។ ក្នុងកំលុងនៃព្រះអវត្តមាននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។ សូមបញ្ជាក់ថា ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន
August 21, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីអគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៣:៤៩នាទីទៀបភ្លឺ មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ ហើយវេលាម៉ោង០៥:០០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៨ (GS58-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់វាលវង់ ខណ្ឌ៧មករា (២) សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន គឺក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងស្ដារប្រព័ន្ធភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៦:៣០នាទីព្រឹក។ ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ១,០១០មេហ្គាវ៉ាត់។
August 21, 2022 - ព័ត៌មានអន្តរជាតិប្រទេសថៃនឹងលុបចោលក្រឹត្យគ្រាអាសន្ន និងរំលាយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ចាប់ពីដើមខែតុលាតទៅ
នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ បានអនុម័តលើការលុបចោលក្រឹត្យគ្រាអាសន្ន និងការរំលាយមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ លោកវេជ្ជបណ្ឌិត Udom Kachintorn (ក្នុងរូបភាព) ដែលជាទីប្រឹក្សា CCSA បាននិយាយថា វិធានការនេះគឺស្របតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការទម្លាក់ចំណាត់ថ្នាក់ជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជា «ជំងឺឆ្លងក្រោមការឃ្លាំមើល»។ លោកបានមានប្រសាសន៍ថា បន្ទាប់ពីថ្ងៃទី០១ ខែតុលា ច្បាប់ស្តីពីជំងឺឆ្លងឆ្នាំ២០១៥ (2015 Communicable Disease
August 20, 2022 - សិល្បៈ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកជំនួញខាងអចលទ្រព្យទៀតនោះ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត ដោយមុននេះបន្តិចនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា ខេមរៈ សិរីមន្ត បានផ្ដល់ប្រាក់ចំនួន ១ពាន់ដុល្លារ ទៅឱ្យលោកគង់ ពិសិដ្ធ ដែលជាគ្រូភ្លេង និងសម្រួលតន្រ្តី បង្កើតបទល្បីអោយអ្នកចម្រៀងជាច្រើន ខណៈពេលនេះគាត់កំពុងតែឈឺធ្ងន់។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តោះដល់ពេលសិល្បៈយើងជួយគ្នាហើយ ប្អូនជូនបង4លានរៀលជួយសំរាលការលំបាកបងខ្លះ អាណិតបង Piseth Kongណាស់ មិននឹកស្មានថាបងឈឺធ្ងន់ដល់ថ្នាក់ហ្នឹង បងគង់ ពិសិដ្ធ ជាគ្រូភ្លេង
August 20, 2022 - ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ទៅ ៧៧៥ លានដុល្លារ ហើយកញ្ចប់នោះនឹងរួមមាន៖ គ្រាប់ផ្ទុះសម្រាប់ប្រព័ន្ធកាំភ្លើងធំចល័តទំនើប HIMAR, រថក្រោះកាំភ្លើងធំ Howitzer ចំនួន ១៦គ្រឿង រួមជាមួយគ្រាប់ ៣៦,០០០ ដុំ សម្រាប់រថក្រោះ និងមីស៊ីលប្រឆាំងវិទ្យុសកម្ម មានល្បឿនលឿន ដែលកំណត់គោលដៅលើប្រព័ន្ធរ៉ាដា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា៖«ភាពក្លាហាន និងភាពរឹងមាំ នៃយោធារបស់អ៊ុយក្រែន និងប្រជាជនរបស់ពួកគេ គឺអស្ចារ្យមិនធម្មតា ហើយសហរដ្ឋអាមេរិកនឹងបន្តផ្តល់ប្រព័ន្ធ និងសមត្ថភាពបន្ថែមសម្រាប់អ៊ុយក្រែន»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានសរសេរនៅលើ
August 20, 2022









