Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអង់គ្លេស បាននិយាយថារុស្ស៉ីមិនមានសិទ្ធិខាងសីលធម៌ ដើម្បីអង្គុយនៅឯកៅអីប្រជុំនៃកិច្ចប្រជុំកំពូល G20 នោះទេ ខណៈទីក្រុងឡុងដ៍ កំពុងដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យខាងលើដដែលបានបញ្ជាក់ដូច្នេះថា «រុស្ស៉ីគ្មានសិទ្ធិខាងសីលធម៌ ដើម្បីអង្គុយប្រជុំនៅឯកិច្ច ប្រជុំកំពូល G20 ស្របពេលការឈ្លានពានអ៊ុយក្រែននៅតែបន្តធ្វើឡើងនោះទេ។ យើងស្វាគមន៍ កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីក្នុងការធានាឱ្យបាន ថាផលប៉ះពាល់នៃសង្រ្គាមរបស់រុស្ស៉ី នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូល G20 ព្រមទាំងការញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ចូលរួមក្នុងកិច្ចប្រជុំនេះដែរ»។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល

    August 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៖ ” ទូលព្រះបង្គំ ខ្ញុំព្រះករុណា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត

    August 20, 2022
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរងខេត្តព្រៃវែង។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។ មន្ដ្រីរាជការ ៤រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង រួមមាន៖ ទី១៖ លោក ឈាង សុវណ្ណារ៉ា ឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត ទី២៖ លោក លាត ភិរុណ

    August 20, 2022
  • ព័ត៌មានអន្តរជាតិ

    វៀតណាម៖ ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរអាកាសចរណ៍វៀតណាមសម្រេចហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះរយៈពេល ៦ខែ ក្រោយបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម TikTok ដែលបង្ហាញថា រូបគាត់ផ្ទាល់បានរាំយ៉ាងសប្បាយរីករាយនៅក្បែរយន្តហោះមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ស្រ្តីដែលបានរងនូវការហាមឃាត់នេះមានឈ្មោះថា Le Minh Xuan Yen អាយុ ២៦ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា សកម្មភាពរាំលេងសប្បាយរបស់អ្នកនាង Le Minh Xuan Yen ត្រូវបានថតតាំងពីថ្ងៃទី ១៨ ខែឧសភាម្លេះ គឺនៅពេលស្រ្តីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ VN1740

    August 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពង្វាងចរាចរណ៍ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានការដាក់លូមេរំដោះទឹកជន់លិចនៅលើកំណាត់ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋានចាប់ផ្ដើមពីយប់ថ្ងៃទី១៩

    August 20, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំមួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបង្កើតរោងចក្រមួយតម្លៃ ៣០០លានដុល្លារនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា Foxconn បានជួលដីទំហំ ៥០.៥ ហិកតានៅខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាម ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដែលគ្រប់គ្រងសួនឧស្សាហកម្ម Quang Chau ដែល Foxconn សម្លឹងរកការវិនិយោគរបស់ខ្លួន​ រោងចក្រនេះនឹងផ្តល់ការងារដល់មនុស្ស ៣០,០០០នាក់។ គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ Nikkei Asia បានរាយការណ៍ថា

    August 20, 2022
  • ព័ត៌មានអន្តរជាតិ

    ចិន៖ ប្រទេសចិនបានប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ ការសម្រេចទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅទូទាំងប្រទេសចិនបានកើតឡើងខ្ពស់គួរឲ្យកត់សម្គាល់ជាច្រើនសប្តាហ៍ជាប់គ្នា ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានកើតឡើងដល់កម្រិត ៤២អង្សាសេ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅចំពោះមុខការកើនឡើងដ៏ខ្ពស់នៃសីតុណ្ហភាពនេះគឺវាបានធ្វើឲ្យបឹង Poyang ដែលជាអាងស្តុកទឹកដ៏ធំនៅខេត្ត Jiangxi  ភាគកណ្តាលប្រទេសចិនបានរីងអស់ ៧៥% ពោលគឺបរិមាណទឹកបឹងនៅសល់មានត្រឹមតែ ១ភាគ៤ នៃបរិមាណទឹកបឹងដែលធ្លាប់មានក្នុងពេលធម្មតាប៉ុណ្ណោះ។ ជាងនេះទៅទៀតទឹកទន្លេចំនួន ៦៦ ក្នុងស្រុកចំនួន ៣៤  ដែលស្ថិតនៅក្នុងតំបន់ Chongqing ភាគខាងត្បូងប្រទេសចិនបានរីងស្ងួតអស់ទៅហើយ។ សូមបញ្ជាក់ជូនថា ស្របពេលនៃការប្រកាសទាញអាសន្នអំពីគ្រោះរាំងស្ងួតនៅទូទាំងប្រទេសនេះ អាជ្ញាធរចិនក៏កំពុងដោះស្រាយបញ្ហាចម្បង ២ផ្សេងទៀតដែរ គឺយកឈ្នះលើបញ្ហាភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួន

    August 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបឥណ្ឌា និងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលកើតសារជាថ្មីអូសបន្លាយនៅលើភាគខាងជើងកម្ពុជា ស្ថិតក្នុងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយស្ថិតនៅក្នុងសមុទ្រតុងកឹង គួបផ្សំនឹងការបង្កើនល្បឿនបក់នៃរបបខ្យល់មូសុងនិរតីផងនោះ នឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានស្ថានភាព៖

    August 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។ ព្រះរាជក្រឹត្យនេះ មានគោលបំណង៖ * អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ * អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ

    August 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ប្រទេសកម្ពុជា គឺជារដ្ឋអធិបតេយ្យមួយ ហេតុនេះការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនធ្វើតាមការបង្គាប់បញ្ជាពីវៀតណាមនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោករដ្ឋមន្ត្រីថ្លែងបែបនេះថា «កម្ពុជា គឺជាប្រទេសអធិបតេយ្យ ដូច្នេះការចង់បង្កើតអ្វីមួយ យើងមិនមែនធ្វើតាមសំណើ ឬសំណូមពររបស់នរណាមួយទេ គឺទៅតាមតម្រូវការរបស់យើង ហើយយើងធ្វើគឺបំពេញតាមតម្រូវការរបស់យើងទេ។ ដូច្នេះភាគីវៀតណាម មិនអាចបង្គាប់បញ្ជាមកលើយើង ក្នុងការធ្វើអ្វីមួយទេ»។ បើតាមលោក ហង់ជួន ណារ៉ុន ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    August 20, 2022