- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្រាប់ការសិក្សាភាសាប្រទេសជិតខាងទៅវិញទៅមកនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅសាកលវិទ្យាល័យភាគខាងត្បូង នៃប្រទេសវៀតណាម មានការបង្រៀនភាសាខ្មែរដែរ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ការបង្រៀនភាសាខ្មែរ នៅប្រទេសវៀតណាម, នៅប្រទេសវៀតណាម គេក៏មានសាកលវិទ្យាល័យភាគខាងត្បូង
August 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរង ខេត្តស្វាយរៀង។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ មន្ដ្រីរាជការ ៤រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមមាន៖ ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត ទី២៖
August 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ ត្រូវបញ្ឈប់ការលក់ដូរសម្ភារគ្រឿងសំណង់នៅក្នុងតំបន់ ដើម្បីចូលរួមបញ្ចៀសការសាងសង់សំណង់ខុសច្បាប់តទៅទៀត។ ក្នុងឱកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ បន្ថែមពីនោះ រដ្ឋបាលខេត្តសៀមរាប
August 19, 2022 - ព័ត៌មានអន្តរជាតិ
(ប្រាក)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងប្រាក បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ ឧទ្ធម្ភាគចក្រយោធាចំនួន៨គ្រឿង ដែលផលិតដោយក្រុមហ៊ុន ប៊ែល (Bell) ឱ្យទៅសាធារណរដ្ឋឆែក ខណៈរដ្ឋមន្រ្តីការពារជាតិឆែក បានអះអាងថា វាគឺជាការទទួលស្គាល់ចំពោះ កិច្ចប្រឹងប្រែងរបស់ទីក្រុងប្រាក ក្នុងការជួយផ្តល់បរិក្ខារយោធាឱ្យទៅអ៊ុយក្រែន នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិឆែក លោកស្រី យ៉ាណា សឺណូឆូវ៉ា (Jana Cernochova) បាននិយាយយ៉ាងដូច្នេះថា «វាកំពុងត្រូវបានបង្ហាញថា គោលជំហរច្បាស់លាស់និងឥតងាករេរបស់យើង ចាប់តាំងតែពីការចាប់ផ្តើម នៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន កំពុងទទួលបានផលតបស្នងមកវិញ។
August 19, 2022 - ព័ត៌មានអន្តរជាតិថៃ ចាប់ដៃគ្នាជាមួយម៉ាឡេស៊ី ដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ជាមួយចិន ឡាវ និងសិង្ហបុរី
ក្រសួងដឹកជញ្ជូននៃប្រទេសថៃកំពុងសហការជាមួយដៃគូម៉ាឡេស៊ី ដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់សមាជិកចំនួនបួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះរួមមាន៖ ប្រទេសចិន ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក Chayatan Phromsorn លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកដឹកជញ្ជូនបានជួបប្រជុំជាមួយសមភាគីម៉ាឡេស៊ីលោក Isham Ishak និងក្រុមហ៊ុនមកពីប្រទេសជិតខាង ដើម្បីពិភាក្សាអំពីវិធីសហការសាងសង់ប្រព័ន្ធផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ម៉ាឡេស៊ី ក៏បានស្នើសុំការតភ្ជាប់ផ្លូវដែកល្បឿនលឿនជាមួយប្រទេសថៃ ជាចំណុចឆ្លងកាត់ដើម្បីភ្ជាប់ជាមួយឡាវ និងចិនផងដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីគម្រោងនេះ ហើយម៉ាឡេស៊ីបានយល់ព្រមជាមួយនឹងគំនិតរបស់ប្រទេសថៃក្នុងការបង្កើតក្រុមការងាររួមគ្នាមួយដើម្បីពិភាក្សាអំពីប្រព័ន្ធផ្លូវដែកដែលតភ្ជាប់ប្រទេសចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា។ នេះជាការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស (គ.ជ.ប.ជ)។ ប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយលើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស។ ពេលអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានធ្វើតាំងពីម្សិលមិញ
August 19, 2022 - ព័ត៌មានអន្តរជាតិ
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល សម្រាប់ជំនួយសេដ្ឋកិច្ច ដើម្បីជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គួររំលឹកផងដែរថា លោក យូន បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួយកែលម្អសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងជាដំណាក់កាល ប្រសិនបើកូរ៉េខាងជើងចាប់ផ្តើមដំណើរការដ៏សំខាន់មួយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែលោកស្រី គីម យ៉ូចុង បានហៅផែនការរបស់លោក យូន ថាមិនទំនងទាល់តែសោះ ព្រោះវាមិនអាចអនុវត្តទៅបាន។ លោកស្រីក៏បានហៅលោក យូន ថាគ្មានភាពអៀនខ្មាសផងដែរ ចំពោះការរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ ពោលគឺនៅថ្ងៃបន្ទាប់ពីលោក យូន ស៊ុកយុល បានដាក់សំណើផ្ដល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបានប្រកាសភ្លាមថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធរួមគ្នាជាទៀងទាត់ជាមួយកងកម្លាំងអាមេរិក នៅថ្ងៃទី២២ ខែសីហា ជាការសន្មតថា មានគ្រាអាសន្ននៅលើឧបទ្វីបកូរ៉េ។ លោកស្រីបានបន្ថែមថា
August 19, 2022 - បច្ចេកវិទ្យា
ក្រុមហ៊ុនយក្ស Apple កំពុងព្រមានអំពីកំហុសសុវត្ថិភាព ដែលអាចអនុញ្ញាតឱ្យពួក Hacker គ្រប់គ្រងលើឧបករណ៍ iPhone, iPad និង Mac ហើយក្រុមហ៊ុនកំពុងជំរុញឱ្យអ្នកប្រើប្រាស់ ត្រូវអាប់ដេតកម្មវិធីលើឧបករណ៍របស់ពួកគេជាបន្ទាន់។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silicon Valley នេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីរបាយការណ៍ដែលថា បញ្ហាសុវត្ថិភាពនេះកំពុងប៉ះពាល់យ៉ាងសកម្មដល់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុន Apple មិនបានបង្ហាញព័ត៌មានលម្អិតឡើយ។ ក្រុមហ៊ុន Apple ក៏បានចេញផ្សាយរបាយការណ៍សុវត្ថិភាពចំនួន ២ អំពីបញ្ហានេះកាលពីថ្ងៃពុធ ប៉ុន្តែវាមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Rachel Tobac នាយកប្រតិបត្តិនៃក្រុមហ៊ុន SocialProof Security
August 19, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានបើកការប្រកួតប្រជែងផឹកស្រានៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យប្រជាជនផឹកគ្រឿងស្រវឹងឱ្យបានច្រើន។ ការប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចំណូលពន្ធលើគ្រឿងស្រវឹងបានធ្លាក់ចុះ ដែលបណ្ដាលមកពីប្រជាជនជប៉ុន ជាពិសេសគឺយុវវ័យជប៉ុនបានផ្លាស់ប្ដូរទម្លាប់មិនសូវផឹកគ្រឿងស្រវឹងដោយសារតែការរស់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការប្រកួតនេះមានឈ្មោះថា “The Sake Viva!” ដែលដំណើរការដោយទីភ្នាក់ងារជាតិពន្ធដារ (NTA) ដោយស្នើឱ្យអ្នកដែលមានអាយុ ២០ ទៅ ៣០ឆ្នាំ ចូលរួមប្រកួតក្នុងកម្មវិធីនេះ ដើម្បីជួយស្តារឡើងវិញនូវប្រជាប្រិយភាពនៃភេសជ្ជៈមានជាតិអាល់កុលដែលបានធ្លាក់ចុះក្នុងការប្រើប្រាស់។ ការប្រកួតប្រជែងដែលដំណើរការរហូតដល់ថ្ងៃទី៩ ខែកញ្ញា អំពាវនាវឱ្យមាន “ផលិតផល និងការឌីហ្សាញថ្មី” ក៏ដូចជាវិធីដើម្បីលើកកម្ពស់ការផឹកស្រានៅតាមផ្ទះ។ ជាពិសេសអ្នកចូលរួមក៏ត្រូវបានលើកទឹកចិត្តឱ្យស្វែងរកវិធីសាស្រ្តលក់ដោយប្រើ metaverse នេះបើយោងតាមគេហទំព័រក្នុងស្រុក JiJi.com ។
August 19, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានសម្រេចធ្វើការបិទខ្ទប់ទីក្រុងឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនៅក្នុងសប្តាហ៍នេះគឺទីក្រុង Xiamen ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងចំណោមពលរដ្ឋទូទាំងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបញ្ជាក់ថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺត្រូវធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០ករណីដោយមិនបានដឹងប្រភពច្បាស់លាស់ ខណៈដែលពលរដ្ឋនៅក្នុងទីក្រុងសរុបមានចំនួនជាង ៥លាននាក់។ គណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបន្តថា ការធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺមិនមែនធ្វើឡើងចំពោះតែពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍នោះទេ តែក្រុមបុគ្គលិកសុខាភិបាលនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះក្រុមអ្នកនេសាទសមុទ្រ ដែលទើបបញ្ចប់ការនេសាទ និងត្រូវឡើងលើផែវិញផងដែរ។ អ្វីដែលគួរឲ្យគត់សម្គាល់បំផុតនោះគឺ ត្រីនិងគ្រឿងសមុទ្រមួយចំនួនដែលគេទើបនេសាទបាននោះក៏ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ ដ្បិតគេបានសង្ស័យថា ត្រីសមុទ្រមួយចំនួនក៏អាចផ្ទុកនូវជំងឺកូវីដ-១៩ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 19, 2022









