- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានបង្ហើបឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមផ្តល់ជំនួយយោធាបន្ថែមចំនួន ៨០០លានដុល្លារដល់ អ៊ុយក្រែន ហើយអាចនឹងធ្វើការប្រកាសអំពីផែនការនេះនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។ ក្រុមមន្រ្តីអាមេរិកខាងលើបានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក បៃដិននឹងអនុញ្ញាតឲ្យផ្តល់ជំនួយដែលនឹងមានការផ្ទេរអាវុធនៅសល់ពី ឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកផ្ទាល់ ខណៈដែលកញ្ចប់ជំនួយសព្វាវុធអាចនឹងមានប្រែប្រួលមុនពេលប្រកាស។ យ៉ាងនេះក្តីសេតវិមាន បានបដិសេធមិនធ្វើការអត្ថាធិប្បាយនូវការលើកឡើងនេះ។ គួរបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងរុស្ស៉ី បើកការឈ្លានពាននៅអ៊ុយក្រែន រហូតមកដល់ពេលនេះជម្លោះបានក្លាយទៅជាសង្រ្គាមនៃការប្រយុទ្ធគ្នាជាចម្បង នៅតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយយោធា រាប់ពាន់លានដុល្លារដើម្បីជួយដល់រដ្ឋាភិបាលទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖
August 19, 2022 - សិល្បៈ
ថៃ៖ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសារព័ត៌មានក្នុងស្រុកថៃជាច្រើនបានចុះផ្សាយ ករណីកញ្ញា Pinky Savika ដែលជាតារាសម្តែងស្រីដ៏ល្បីឈ្មោះលំដាប់កំពូលមួយរូប និងសមាជិកគ្រួសារចំនួន២នាក់ទៀត (បងប្រុស និងម្តាយ) ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ពីបទឆបោកលុយគេតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានបាតឯណោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឲ្យដឹងទៀតថា នៅក្នុងករណីឆបោកទឹកប្រាក់ដល់ទៅជាង២ពាន់លានបាតនោះ មានអ្នកចូលរួមដល់ទៅចំនួន ១៩នាក់ ដែលសុទ្ធតែជាតារាចម្រៀង តារាសម្តែងល្បីៗ និងក្រុមមនុស្សដែលមានឋានៈខ្ពស់ ក្រុមមនុស្សនៅសង្គមហាយសូ មានមុខមានមាត់ក្នុងសង្គម។ ជុំវិញករណីនេះផងដែរ ប្រជាជនសរុបដែលត្រូវបានរងគ្រោះដោយសារការបោកប្រាស់មានចំនួន ៩.៨២៤នាក់ ដោយគិតជាទឹកប្រាក់ដែលបានខូចខាតសរុប ២,៤៨៩,៨២០,៣២១.៥២ បាត ឬជិត៧០លានដុល្លាអាមេរិក។ តាមការរាយការណ៍ពីសារព័ត៌មានថៃដដែលបានឲ្យដឹងទៀតថា ក្រោយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន
August 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ផុន ផេន ដែលជាអ្នកបំផុសបំផុលចលនាទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំពេញក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចូលសារភាពទោសកំហុស នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ នៅសាលាដំបូងខេត្តព្រះសីហនុ។ ជាមួយនឹងការទទួលកំហុសនេះ លោក ផុន ផេន បានសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអាជ្ញាធរខេត្តចំពោះការប្រព្រឹត្តទង្វើរបស់ខ្លួន ក្នុងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យយកតម្រាប់តាមលោក
August 19, 2022 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គម TikTok ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពយុវជនម្នាក់បានជក់បារីអេឡិចត្រូនិក ហើយបានប្រើពាក្យសំដីមិនសមរម្យថា «ជក់ Vipe ប្រយ័ត្នប៉ូលិសចាប់ តែសូម្បីប៉ូលិសក៏អញវាយដែរ»។ ការប្រើពាក្យសំដីមិនសមរម្យរបស់យុវជនរូបនោះបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើយុវជននោះ។ ជុំវិញករណីនេះផងដែរ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តកំពត បានធ្វើការកោះហៅយុវជន២នាក់នៅក្នុងវីដេអូ TikTok នោះមកធ្វើការអប់រំអធិការក្រុងកំពត ចំពោះការប្រើសំដីមិនសមរម្យមកលើសមត្ថកិច្ច។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ឲ្យដឹងថា «លេង TikTok ខុសរបៀប, ជក់បារី electronic ដែលបានហាមឃាត់ និងប្រើពាក្យសំដីមិនសមរម្យធ្វើអោយប៉ះពាល់ដល់កម្លាំងមានសមត្ថកិច្ច មកធ្វើការអប់រំនៅអធិការក្រុងកំពត។ អរគុណដល់លោកអធិការក្រុងកំពតនិងសហការីទាំងអស់»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកសំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់កម្លាំងនគរបាលឆ្មក់ចាប់រថយន្តមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅតាមផ្លូវសាធារណៈ។ សំណើរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មានរថយន្តប្រមាណ ៤០ម៉ឺនគ្រឿង ក្នុងចំណោមរថយន្ត ១លានគ្រឿង ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយមិនទៅចូលត្រួតពិនិត្យ។ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គឺជារឿងដ៏សំខាន់មួយ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
August 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលចំពោះការចោទប្រកាន់ថា រូបលោកជារត់ការ និងនៅពីក្រោយការដោះដូរដីនៅតំបន់ភ្នំតាម៉ៅ។ ការចេញមកច្រានចោលនេះ បន្ទាប់ពីជនតាំងខ្លួនជាអ្នកការពារព្រៃឈើនៅក្រៅប្រទេស ក៏ដូចជាបណ្តាញព័ត៌មានបម្រើបរទេស បានលើកឡើងចោទប្រកាន់រូបលោកថា ជាអ្នករត់ការដោះដូរដីតំបន់ភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើការអភិវឌ្ឍ។ តាមរយៈវីដេអូក្នុងពេលចុះជួបកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ហើយបង្ហោះលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការដោះដូរដីនេះឡើយ។ លោក បានបញ្ជាក់ថា
August 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ ការចុះបញ្ជីរថយន្ដអគ្គិសនីចំនួន១៥៥គ្រឿង កើនឡើងរហូតដល់១៣០០ភាគរយ បើធៀបឆ្នាំ២០២១ មានរថយន្ដអគ្គិសនីត្រឹមតែ ១១គ្រឿងប៉ុណ្ណោះ។ ការអះអាងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងកម្មវិធីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងច្រើន គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្ដអគ្គិសនីចំនួន១៥៥គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែ១១គ្រឿងប៉ុណ្ណោះ
August 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣។ បើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហានេះ ថ្ងៃឈប់សម្រាកក្នុងប្រតិទិនការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣ មានចំនួន២១ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយថា មន្ត្រីក្រសួងមហាផ្ទៃថ្នាក់អនុរដ្ឋលេខាធិការមួយរូប ត្រូវបានបញ្ចប់មុខតំណែងក៏ដោយសារតែការប្រព្រឹត្តអំពើពុករលួយ ដោយដើរសន្យាផ្តល់ក្របខណ្ឌមន្ត្រីជាថ្នូរនឹងលុយសម្រាប់អ្នកចង់ចូលធ្វើជាមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានគូសរំលេចពីការធ្វើកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ ជាពិសេសពង្រឹងលើការប្រឡងចូលក្របខណ្ឌតែម្តង។ សម្តេចក្រឡាហោម បានគូសរំលេចថា ការប្រឡងចូលក្របខណ្ឌនេះ ត្រូវតែមានតម្លាភាព បើគ្មានតម្លាភាពទេ គឺគ្មានន័យនោះឡើយ។ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីពាក្យចចាមអារ៉ាមមួយចំនួនពាក់ព័ន្ធអំពើពុករលួយក្នុងការប្រឡងចូលក្របខណ្ឌមន្ត្រីនេះ។ លើកឡើងដល់រឿងនេះ សម្តេចក្រឡាហោម ស ខេង ក៏បានទម្លាយពីករណីមន្ត្រីថ្នាក់អនុរដ្ឋលេខាធិការមួយរូបនៅក្នុងក្រសួងមហាផ្ទៃ បានរត់ការលក់ក្របខណ្ឌមន្ត្រីនេះ
August 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងសាធារណការបាននិងកំពុងរៀបចំភ្ជាប់ប្រព័ន្ធអិនធឺណិតភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ៣ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយផាកពិន័យដល់ផ្ទះតែម្តង។ ការគូសបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំនេះក្រសួងនឹងបើកការសាងសង់ផ្លូវលេខ៣១, លេខ៣៣
August 18, 2022









