- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយសង្កេតឃើញប្រជាពលរដ្ឋមួយចំនួន បានលួចកាត់របងលួសនៅតាមដងផ្លូវល្បឿនលឿន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន ជួយអប់រំប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពលួចកាត់របងលួសនៅសង្ខាងផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបសម្តេចក្រឡាហោម ស ខេង យ៉ាងដូច្នេះ «នៅតាមផ្លូវល្បឿនលឿន មានរបង មានសំណាញ់ការពារផ្លូវ ប៉ុន្តែប្រជាពលរដ្ឋចាប់ផ្តើមកាត់
August 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សម្រាប់ការផាកពិន័យយានយន្តដឹកទំនិញលើស ទម្ងន់កំណត់នៃច្បាប់ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ មានការថយចុះជាងរយៈពេលដូចគ្នានៅក្នុងឆ្នាំមុន។ សម្រាប់លោកទេសរដ្ឋមន្ត្រី ការថយចុះនៃបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ដោយច្បាប់នេះ ជាសញ្ញាបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋចាប់ផ្តើមមានការយល់ លើការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់នៃច្បាប់ ដែលនាំឱ្យមានការខូចខាតផ្លូវ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ដែលបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរចររាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែសីហា
August 18, 2022 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ អ្នកនាំពាក្យនៃរបបយោធា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីបន្ធូបន្ថយក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់ និងបញ្ហាឡើងថ្លៃ ខណៈមីយ៉ាន់ម៉ាក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍មួយទៀត ដែលសម្រេចធ្វើដូច្នេះ ចំពេលមានវិបត្តិថាមពលសកល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។ ប្រទេសអាស៊ានមួយនេះ បានព្យាយាមរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៉ី ទោះបីជាប្រទេសទាំងពីរ កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្ម ពីបណ្តាប្រទេសលោកខាងលិចក៏ដោយ ពោលគឺមីយ៉ាន់ម៉ាបានរងទណ្ឌកម្ម ដោយសារការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំមុន រីឯរុស្ស៉ី គឺដោយសារ ការឈ្លានពានអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យនៃរបបយោធា លោក ហ្ស មីនទួន (Zaw Min
August 18, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ ក្រោយពីឪពុករបស់បេក្ខជន ថុល សុភិទិ ប្រតិកម្មយ៉ាងខ្លាំង ចំពោះបុគ្គលម្ចាស់គណនី Tik Tok @apanha9999 ដោយបានធ្វើការវាយតម្លៃ ភិទិ រឿងចាក់សាក់ពេញលើដងខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មុននេះបន្ដិច យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់លោកឪពុកសុភិទិ ដដែលបានឱ្យដឹងថា បុគ្គលរូបនេះ បានចេញជាវីដេអូសុំទោសជាសាធារណៈហើយ ចំពោះគ្រួសាររបស់គាត់។ នៅក្នុងគណនីហ្វេសប៊ុករបស់ លោកពូផ្ទាល់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ចំពោះបុគ្គលម្នាក់នេះ! ដែលបាននិយាយប៉ះពាល់មកលើគ្រួសារខ្ញុំ គាត់បានចេញសុំទោសជាសាធារណៈហើយ ចំពោះការសុំទោសនេះវាហាក់ដូចជាមិនគប្បីនឹងទង្វើគាត់ទេ ក៏ប៉ុន្តែខ្ញុំយល់ព្រមអនុគ្រោះឲ្យបុគ្គលនេះចុះ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូន ដែលបានចែករំលែករឿងនេះ ហើយក៏សូមដាក់ជាសារប្រមានទៅដល់មនុស្សមួយចំនួន ចំពោះការមើលងាយវាយតម្លៃអ្នកដទៃត្រឹមសំបកក្រៅ។ ខាងក្រោមជាវីដេអូសុំទោស៖ ប្រភព៖
August 18, 2022 - ព័ត៌មានអន្តរជាតិ
សិង្ហបុរី៖ តែគុជបានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទនៅលើទីផ្សារក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្នុងចំណោមអតិថិជនដែលជាក្រុមយុវជនវ័យក្មេងតែម្តង។ ដ្បិតថាតែគុជហាក់មិនសូវមានទីផ្សារទូលំទូលាយនិងត្រូវបាននិយមទទួលទានជាទូទៅដូចកាហ្វេក៏ពិតមែន តែទំហំប្រាក់ចំណូលប្រាក់ចំណូលបានមកពីការលក់តែគុជគឺមិនតូចនោះទេ ពោលគឺវាមានតម្លៃខ្ទង់រាប់ពាន់លានដុល្លារឯណោះ។ ជាក់ស្តែងការសិក្សាមួយបានបង្ហាញថា ទីផ្សារលក់តែគុជនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានទំហំជាទឹកប្រាក់រហូតដល់ ៣,៦៦ពាន់លានដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំ។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនធំៗចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីគឺក្រុមហ៊ុន Momentum Works និងក្រុមហ៊ុន Qlub ដែលបានសិក្សាទៅលើទំហំនៃការលក់តែគុជយីហោល្បីៗចំនួន ៦០ប្រភេទផ្សេងគ្នា។ ក្នុងការសិក្សាបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារលក់តែគុជធំបំផុតនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដោយមានទំហំទឹកប្រាក់ ១,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទីផ្សារធំទី ២គឺប្រទេសថៃ ដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៧៤៩លានដុល្លារអាមេរិក ទីផ្សារធំទី ៣គឺវៀតណាមជាមួយទំហំទឹកប្រាក់លក់ប្រចាំឆ្នាំចំនួន ៣៦២លានដុល្លារអាមេរិក និងទីផ្សារធំទី ៤គឺប្រទេសសិង្ហបុរីដែលមានទំហំទឹកប្រាក់នៃការលក់ប្រចាំឆ្នាំចំនួន ៣៤២លានដុល្លារអាមេរិក។ សូមបញ្ជាក់ជូនផងដែរថា ភាគច្រើននៃតែគុជដែលលក់ដាច់ច្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះគឺជាតែគុជម៉ាកយីហោនាំចូលពីកោះតៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុករបស់ប្រទេសនីមួយៗ៕
August 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទឹកប្រាក់ជាង៧៦០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សម្រាប់វិធីឧបត្ថម្ភសាច់ប្រាក់ចំនួន០២ គឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបានអនុវត្តចាប់តាំងខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ បានផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះ និងកុមារបានប្រមាណ ២៧៧ ០៨០នាក់
August 18, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ កងកម្លាំងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ពួកគេបានវាយបកវិញប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ខឺសុន (Kherson) ភាគខាងត្បូង ខណៈការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៉ីលើតំបន់ខាកៀវ (Kharkiv) ភាគខាងជើងនៃប្រទេសអ៊ុយក្រែន បានសម្លាប់ មនុស្ស ៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។ ការអះអាងខាងលើរបស់កងកម្លាំងអ៊ុយក្រែន ធ្វើឡើងចំពេលប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នឹងត្រូវជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់
August 18, 2022 - សិល្បៈ
ប្រិយមិត្តពិតជាធ្លាប់បានស្គាល់ហើយបេក្ខជនឆ្នើមមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា Cambodian Idol រដូវកាលទី៤ គឺបេក្ខជន ថុល សុភិទិ ដែលមានអ្នកគាំទ្ររាប់ពាន់នាក់ ពេញចិត្តទៅលើសមត្ថភាពច្រៀង និងទេពកោសល្យបូករួមជាមួយរូបសម្រស់ដ៏ស្រស់សង្ហាររបស់បេក្ខជនរូបនេះ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កាលពីម្សិលមិញនេះ ដោយយោងតាមគណនីហ្វេសប៊ុករបស់ឪពុកបេក្ខជន ថុល សុភិទិ បានប្រតិកម្មខ្លាំងចំពោះបុគ្គលម្ចាស់គណនី TIk Tok @apanha9999 បានធ្វើការវាយតម្លៃ ភិទិ រឿងចាក់សាក់ពេញលើដងខ្លួន ដោយសរសេររៀបរាប់ថា៖ «តើបុគ្គលម្នាក់នេះជានរណា? ម៉េចបានយករូបកូនខ្ញុំ ថុលសុភិទិ មកវាយតម្លៃលើរូបគាត់ គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីអ្នកឯងហ៊ានវាយតម្លៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀនថ្នាំ ទៅក្មេងហិតកាវ និងក្មេងគ្មានឪពុកម្តាយ
August 18, 2022 - ព័ត៌មានអន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី១៧ ខែសីហាម្សិលមិញនេះបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតជុំវិញករណីរាតត្បាតនៃជំងឺអុតស្វា Monkeypox ដ្បិតគេទើបរកឃើញករណីចម្លងជំងឺប្រភេទនេះពីមនុស្សទៅកាន់សត្វ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ករណីចម្លងជំងឺអ៊ុតស្វា Monkeypox ពីមនុស្សទៅកាន់សត្វជាលើកដំបូងនេះគឺត្រូវបានរកឃើញនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមេរោគបានចម្លងចេញពីបុរស ២នាក់ទៅកាន់សត្វឆ្កែចិញ្ចឹមមួយក្បាលដែលរស់នៅក្នុងផ្ទះជាមួយគ្នា។ បើតាមលោកវេជ្ជបណ្ឌិត Rosamund Lewis ដែលជាប្រធានដឹកនាំបច្ចេកទេសផ្នែកជំងឺអុតស្វា Monkeypox របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ករណីចម្លងខាងលើនេះគឺជារឿងគួរឲ្យព្រួយបារម្ភបំផុតមួយ ហើយនៅពេលនេះគេកំពុងសិក្សាបន្ថែមទៀតថា តើសត្វដែលបានឆ្លងជំងឺអុតស្វា Monkeypox រួចហើយនោះ អាចចម្លងបន្តទៅកាន់សត្វផ្សេងទៀត ឬមនុស្សបានឬអត់? យ៉ាងណាក្តី នៅចំពោះមុខករណីដ៏កម្រនេះលោកវេជ្ជបណ្ឌិត Rosamund Lewis បានអំពាវនាវឲ្យអ្នកដែលបានឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់ សូមកុំប៉ះពាល់ជាមួយសត្វឲ្យសោះដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការរាតត្បាតមេរោគកាន់តែច្រើនជាងនេះបន្ថែមទៀត៕
August 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នៅវិមានសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោកទាំងមូលក៏បាននិងកំពុងជួបប្រទះ នឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សម្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។ ជាក់ស្តែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់
August 18, 2022









