Khmerpress
  • ព័ត៌មានអន្តរជាតិ

    ចិន៖ កងទ័ពនៃប្រទេសចិនជាច្រើននាក់នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមធ្វើសមយុទ្ធយោធាជាមួយកងទ័ពនៃប្រទេសជាម្ចាស់ផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៧ ខែសីហា ម្សិលមិញនេះ។ សមយុទ្ធយោធាដែលគ្រោងរៀបចំដោយរុស្ស៊ីនេះមានឈ្មោះថា “Vostok” (ភាគខាងកើត)​ ដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ហើយក្រៅពីកងទ័ពនៃប្រទេសចិនក៏មានកងទ័ពនៃប្រទេសមួយចំនួនទៀតត្រូវទៅចូលរួមក្នុងសមយុទ្ធយោធានេះផងដែរ មានដូចជាកងទ័ពនៃប្រទេសឥណ្ឌា បេឡារុស្ស ម៉ុងហ្គោលី តាជីគីស្ថាន និងកងទ័ពនៃប្រទេសជាសម្ព័ន្ធមិត្តជាមួយរុស្ស៊ីមួយចំនួនទៀតផងដែរ។ បើតាមក្រសួងការពារជាតិចិនបានបញ្ជាក់ថា ការចូលរួមធ្វើសមយុទ្ធយោធារបស់កងទ័ពចិននៅពេលនេះគឺមិនជាប់ពាក់ព័ន្ធជាមួយនឹងភាពតានតឹងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិឡើយ ពោលគឺវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលរុស្ស៊ីតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ចិននិងរុស្ស៊ីជាប្រទេសសម្ព័ន្ធយ៉ាងជិតស្និតជាមួយគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយ និងតែងតែធ្វើសមយុទ្ធយោធាជាមួយគ្នាជាប្រចាំផងដែរ ពោលគឺតាំងពីមុនពេលដែលរុស្ស៊ីផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនម្លេះ។ យ៉ាងណាក្តី ក្រោយពេលភ្លើងសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងបានប្រកាសភាពជាដៃគូថ្មីមួយទៀតគឺ

    August 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការបិទធ្វើនេសាទ អូសគ្រំក្រឡាហូល ឆ្នាំ២០២២ ក្នុងដែននេសាទសមទ្រកម្ពុជា។ រដ្ឋបាលជលផល សូមជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់ឱ្យបានជ្រាបថា ការធ្វើអាជីវកម្មនេសាទគ្រំក្រឡាហូល នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាពក្នុងរដូវពងកូនចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមបងប្អូនប្រជានេសាទទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕ ប្រភព៖ រដ្ឋបាលជលផល Fisheries Administration

    August 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    August 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នផ្សារ Online ខេមបូឌាត្រេដ មានសហគ្រាសធុនតូច និងមធ្យមប្រមាណ១៣៥ក្រុមហ៊ុន កំពុងដំណើរការលក់ផលិតផលជាង១២០០មុខ ដែលរាល់ផលិតផលទាំងអស់ សុទ្ធសឹងជាផលិតផលផលិតក្នុងស្រុក។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា «បច្ចុប្បន្ននេះមានសហគ្រាសធុនតូច និងមធ្យមចំនួន១៣៥ ក្រុមហ៊ុន កំពុងលក់ផលិតផលជាង១២០០លើផ្សារខេមបូឌាត្រេដ រាល់ផលិតផលទាំងអស់ សុទ្ធសឹងតែជាផលិតផល ដែលផលិតនៅក្នុងប្រទេសកម្ពុជា។ ក្រសួងពាណិជ្ជកម្មកំពុងគិតគូរ ក្នុងការអភិវឌ្ឍកម្មវិធីថ្មីមួយទៀត

    August 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចេញទៅទទួល និងរៀបចំទុកដាក់វ៉ាក់សាំងនោះទាំងយប់ផងដែរ។ បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងនេះ

    August 17, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។ ថ្លែងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ជា សុផារ៉ា បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាសំណង់ខុសច្បាប់នេះ។ លោករដ្ឋមន្ត្រី ក៏បានផ្ដាំទៅអភិបាលក្រុង និងស្រុកទាំង៥ ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ និងសម្របសម្រួលឱ្យពលរដ្ឋក្នុងមូលដ្ឋានខ្លួន ព្រមរុះរើសំណង់ខុសច្បាប់ដោយខ្លួនឯង។ តាមការបញ្ជាក់ពីលោក ជា សុផារ៉ា ក្នុងយុទ្ធនាការរយៈពេល១៥ថ្ងៃ

    August 17, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple Inc កំពុងពិភាក្សាគ្នា ដើម្បីធ្វើការផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាមជាលើកដំបូង នេះបើយោងតាមសារព័ត៌មាន Nikkei Asia។ របាយការណ៍បន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ចិន Luxshare Precision Industry និងក្រុមហ៊ុនដំឡើង iPhone គឺ Foxconn កំពុងចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook របស់ពួកគេ នៅភាគខាងជើងប្រទេសវៀតណាម ខណៈដែល Apple ក៏កំពុងផ្លាស់ប្តូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត

    August 17, 2022
  • ព័ត៌មានអន្តរជាតិ

    (អឺរ៉ុប)៖ មហាសេដ្ឋីពិភពលោក Elon Musk បានលើកឡើងថា លោកបាននិយាយលេងចំពោះការទិញក្លិបអង់គ្លេស Manchester United បន្ទាប់ពីបានបង្ហាញនៅលើបណ្តាញសង្គម Twitter ថាលោកនឹងទិញក្លិបនេះនៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការឲ្យដឹងពី Reuters នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីបង្ហោះសារលើ Twitter (លោកនឹងទិញយក Manchester United) ហើយមានការសួរថាតើពិតជាចង់ទិញក្លិបនេះមែនទេ «Musk បានឆ្លើយថាទេ នេះជាការលេងសើចនៅលើ Twitter។ ខ្ញុំមិនទិញក្រុមកីឡាណាមួយទេ ទោះជាក្រុមណាក៏ដោយ ហើយក្រុម Man United ជាក្រុមដែលខ្ញុំពេញចិត្តតាំងនៅក្មេង»។ គួររំលឹកផងថា បច្ចុប្បន្នក្លិបកំពូលអង់គ្លេស

    August 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបុគ្គលម្នាក់ ដែលជាមេខ្លោង នៃចលនានាំប្រជាពលរដ្ឋទន្ទ្រានដីព្រៃ នៅខេត្តព្រះសីហនុ ដែលផ្សព្វផ្សាយថាខ្លួនជាជនរងគ្រោះនោះ ចូលសារភាពទោសកំហុស ដោយសម្តេចបានអះអាងថា រូបគេនឹងមិនត្រូវបានជាប់ឃុំនោះទេ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ បានអះអាងថា សម្តេចបានឃើញបុគ្គលរូបនោះ បានពាក់អាវគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យសម្តេចជួយ។ ក្រោយពីបានបញ្ជូនករណីនេះ ទៅខេត្តព្រះសីហនុ សម្តេចបានដឹងថា ជននោះក្រុមនេះជាក្រុមដែលទៅកាប់ទន្ទ្រានដីព្រៃរដ្ឋ ហើយជាមេខ្លោង ទើបសម្តេចជំរុញឱ្យជននោះចេញមុខទទួលខុសត្រូវ។ សម្តេចបានលើកឡើងដូច្នេះថា៖ «ត្រូវតែទទួលខុសត្រូវ អ្នកឯងប្រមូលប្រជាជនទៅកាប់ ទន្ទ្រានដីរបស់រដ្ឋ

    August 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងខុទ្ទកាល័យសម្ដេចតេជោផ្ទាល់ដោះស្រាយរឿងបញ្ហា និងបើកប្រាក់ឈ្នួលជូនកម្មករ៤០០នាក់នៃរោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា) ឱ្យបានគ្រប់គ្នា បន្ទាប់សម្ដេចដឹងថាថៅកែរោងចក្រនេះមិនបើកប្រាក់ឈ្នួលជូនកម្មកររបស់ខ្លួនច្រើនខែមកហើយ។ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅយប់មិញ (យប់ថ្ងៃទី១៦ សីហា) សម្ដេចបានមើលព័ត៌មានមុនចូលសម្រាល ក៏ឃើញព័ត៌មានផ្សាយអំពីបញ្ហារបស់កម្មកររោងចក្រមួយកន្លែងដែលថៅកែរត់ចោល ដោយមិនបើកប្រាក់ឈ្នួលជូនពួកគេ ហើយរោងចក្រនោះក៏បានបិទទ្វារទៅទៀត។ សម្ដេចតេជោបានបន្តថា កម្មករទាំងនោះបានដាក់ញត្តិស្នើឱ្យជួយដោះស្រាយទៅកាន់ក្រសួងការងារ ប៉ុន្តែជិត២ខែមកហើយកម្មករទាំងនោះនៅតែមិនទាន់ទទួលបានចម្លើយ ឬដំណោះស្រាយណាមួយសោះ ហើយក៏បានដាក់ញត្តិទៅកាន់ខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីថែមទៀត។ ឆ្លើយតបនឹងបញ្ហានេះ

    August 17, 2022