- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីដកហូតពីវិស័យឯកជនត្រឡប់មកវិញ ពេលនេះតំបន់ភ្នំតាម៉ៅ កំពុងត្រូវបានឈូសឆាយ សម្អាតដី ដើម្បីដាំកូនឈើប្រណីតឡើងវិញ ហើយមិនមែនជាការដាំដើម្បីបង្ហោះហ្វេសបុកនោះទេ។ សម្តេចបានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល នឹងត្រូវកំណត់ជាតំបន់អភិរក្ស។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចលុបចោលលិខិតបទដ្ឋាននានា ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅនេះ។ សម្តេចបានបញ្ជាក់ថា ពេលនេះសម្តេចបានបញ្ជាឱ្យ កងអង្គរក្សរបស់សម្តេចជាង១ពាន់នាក់ ដែលក្នុងនោះមានគ្រឿងចក្រ១១៣គ្រឿងផងដែរ ទៅរៀបចំដីឱ្យបានស្អាតល្អ ដើម្បីដាំកូនឈើឡើងវិញនៅតំបន់នេះ សម្រាប់បង្កើតជាឧទ្យានព្រៃឈើ
August 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ឆមាសទី១ឆ្នាំ ២០២២នេះ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញបានរកចំណូលពីការផ្ដល់សេវាជូនប្រជាពលរដ្ឋបានថវិកាប្រមាណជាង១៥លានដុល្លារ សហរដ្ឋអាមេរិក បើទោះបីស្ថិតក្នុងដំណាក់ការនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ នេះបើតាមការបញ្ជាក់ពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការ គ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ខែសីហាឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដមប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និង ឯកឧត្ដមឈួន វ៉ន់
August 17, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា មន្ត្រីរាជការដែលមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ។ ការបញ្ជាក់យ៉ាងច្បាស់ៗជាថ្មីៗ បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាអនឡាយ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ជាសកល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយច្រើនដងហើយ សម្រាប់មន្ត្រីរាជការយើងមិនធ្វើការតែងតាំងអ្នកណាដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺឱ្យធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហោចណាស់ត្រឹមតែងជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះនៅក្នុងប្រព័ន្ធទូរស័ព្ទនេះ
August 17, 2022 - ព័ត៌មានអន្តរជាតិ
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា (ម៉ោងនៅអាមេរិក) បាននិយាយថា លោកកំពុងទិញយកក្រុមហ៊ុន Manchester United Plc ដែលជាក្រុមហ៊ុនមេរបស់ក្រុមបិសាចក្រហម Manchester United។ លោក Musk ដែលជាមហាសេដ្ឋីម្នាក់នៅលើពិភពលោក បាននិយាយនៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ថា៖«ខ្ញុំកំពុងទិញយក Manchester United, អរគុណ»។ រំលឹកដែរថា Manchester United គឺជាក្រុមបាល់ទាត់ដែលមានអ្នកគាំទ្រច្រើនបំផុតមួយ ហើយពួកគេគឺជាម្ចាស់ជើងឯកអង់គ្លេសចំនួន ២០ដង និងបានឈ្នះពានរង្វាន់ European Cup ដែលជាការប្រកួតប្រជែងក្លិបដ៏មានកិត្យានុភាពបំផុត
August 17, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។ ក្នុងប្រតិបត្តិការនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។ ជនសង្ស័យទាំង៤នាក់នោះ មានឈ្មាះ ទេព សារ៉ា ហៅក្រៅថា ទេព ម៉ៅ, ឈិន បូនី,សេង មករា
August 17, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កេីតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វេីសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ ដែលដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ បេីមានសកម្មភាពដូចបានបញ្ជាក់ខាងលេីកេីតមានឡេីង សូមទំនាក់ទំនងមកលេខទូរស័ព្ទដូចបានភ្ជាប់ជូន ដេីម្បីសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 17, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងឃ្លាំងវ៉ាក់សាំង បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា វ៉ាក់សាំងនេះ គឺជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។ លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំងនេះ ជាជំនួយទ្វេភាគី ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងនេះនៅព្រឹកថ្ងៃទី១៨ ខែសីហា។ បើតាមលោកស្រី
August 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឈប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។ សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕
August 17, 2022 - ព័ត៌មានជាតិសម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងកសិកម្មរៀបចំកំណត់យកព្រៃភ្នំតាម៉ៅ ជាតំបន់អភិរក្ស និងការពារជារៀងរហូត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានចេញបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំ ដើម្បីកំណត់និយាមការតំបន់ភ្នំតាម៉ៅ ជាតំបន់អភិរក្ស និងព្រៃការពារជារៀងរហូត។ តាមរយៈសារសំឡេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចរបស់សម្តេច កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ដោយបានលុបលិខិតបទដ្ឋានទាំងអស់ ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍភ្នំតាម៉ៅនេះ។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា ដើម្បីដោះស្រាយដាំកូនឈើឡើងវិញ ឱ្យបានលឿន និងឱ្យទាន់ក្នុងរដូវភ្លៀង
August 17, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងឃ្លាំងវ៉ាក់សាំង បានប្រាប់ Fresh News ឱ្យដឹងថា វ៉ាក់សាំងនេះ គឺជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។ លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំងនេះ ជាជំនួយទ្វេភាគី ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងនេះនៅព្រឹកថ្ងៃទី១៨ ខែសីហា។ បើតាមលោកស្រី យក់
August 16, 2022









