- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និង កីឡា បានបង្កើតសាលារៀនជំនាន់ថ្មីចំនួន១០កន្លែង ដើម្បីឱ្យសិស្សានុសិស្សសិក្សាតាមបែបទន់ភ្លន់ និងមានចំណេះជំនាញច្បាស់លាស់សម្រាប់ជួយខ្លួនឯង គ្រួសារនិងសង្គមជាតិ។ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលក្រសួងអប់រំបានបង្កើតសាលារៀនជំនាន់ថ្មីចំនួន ១០កន្លែង ដើម្បីកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនដើម្បីជួយឱ្យសាលារៀនអាចពង្រឹងសមត្ថភាព ពិសេសដែលមានគុណភាពទាំងចំណេះដឹងនិងជាកូនល្អ សិស្សល្អនិងជាពលរដ្ឋល្អក្នុងសហគមន៍។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងអប់រំ យុវជន និង
August 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការនាំចេញរបស់កម្ពុជាទៅអាមេរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលចំនួន៣ ៨៦៧លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ចំពោះការនាំចូលពីអាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។ មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកមុខទំនិញ
August 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ ចំនួន៣រូប ដែលត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងនោះ នឹងត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានី។ សូមរំលឹកថា អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន លោក ឃ្លាំង ហួត, លោក សុខ
August 16, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចូលរួមក្នុងសមយុទ្ធការពារមីស៉ីលផ្លោង កាលពីសប្តាហ៍មុន នៅលើឆ្នេរនៃរដ្ឋហាវ៉ៃ ជាការហាត់សមផ្នែកយោធារួមគ្នា ដោយផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍បច្ចុប្បន្នជាមួយកូរ៉េខាងជើង និងចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មន្ទីបញ្ចកោណបានបញ្ជាក់ថាសមយុទ្ធការពារមីស៉ីល និងបាញ់ផ្លោងមីស៉ីល រួមទាំងលំហាត់សមផ្សេងទៀត បានធ្វើឡើង កាលពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ គឺដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបី ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមជាមួយ កូរ៉េខាងជើង ការការពារសន្តិសុខរួមគ្នា និងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ជាមូលដ្ឋាន។ ព្រមជាមួយគ្នានេះ
August 16, 2022 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ដើម្បីត្រៀមដោះស្រាយទឹកជំនន់ទឹកភ្លៀងដែលអាចនឹងជន់លិចផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤០ និងលេខ៤១ ជាថ្មីទៀត។ លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានបង្ហាញថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កម្ពុជានឹងមានភ្លៀងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែង ដែលអាចធ្វើឱ្យតំបន់ផ្ទៃរងទឹកភ្លៀង និងខេត្តមួយចំនួនទទួលបរិមាណទឹកភ្លៀងកើនឡើងបន្ថែមទៀត ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងសារជាថ្មីទៀត។
August 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២,២៧៨,៨៥៤នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់រួចទៅហើយ។ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២,២៧៨,៨៥៤នាក់»។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៥៣៤,០០៥នាក់។ លោករដ្ឋមន្ត្រីបានបន្តថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន២,០៣៩,០០០នាក់ កើនឡើង២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។ លោក ថោង ខុន បានបញ្ជាក់ទៀតថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។ នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម
August 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២១-២០២២។ នេះបើតាមការឲ្យដឹងពី លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា»។ លោក រស់
August 16, 2022 - ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួន ៧នាក់ សម្រាប់ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ការដាក់ទណ្ឌកម្មនេះកើតឡើង បន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។ ប្រទេសចិនបានយល់ថា ដំណើរទស្សនកិច្ចមួយនោះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មានលោកស្រី Hsiao Bi-khim ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន និងលោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។ អ្នកនយោបាយមួយចំនួន ដែលមកពីគណបក្សកាន់អំណាចរបស់តៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា
August 16, 2022 - ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនផលិតមីកញ្ចប់ធំចំនួន ៥ នៅក្នុងប្រទេសថៃ កំពុងអង្វររដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យពួកគេដំឡើងតម្លៃដល់ ៨បាត (០.២២ដុល្លារ) ក្នុងមួយកញ្ចប់ ខណៈដែលពួកគេបាននិងកំពុងជួបបញ្ហាពាក់ព័ន្ធនឹងការចំណាយច្រើន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនចំនួនប្រាំគឺ Thai Preserved Food, Nissin Foods, Thai President Foods, Wan Thai Foods Industry និង Chokchaipibul Co Ltd – កាលពីថ្ងៃចន្ទបានរួមគ្នាស្នើឱ្យរដ្ឋាភិបាលពិចារណាអនុញ្ញាតឱ្យមានការកែសម្រួលតម្លៃសម្រាប់មីកញ្ចប់ ដែលជាអាហារពេញនិយមសម្រាប់ប្រជាជនដែលមានចំណូលទាប។ លោក Weera Naphaphreugchart នាយករងគ្រប់គ្រងនៃ Thai Preserved
August 16, 2022 - ព័ត៌មានជាតិ
រាជថានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ងី មានហេង ដែលជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថារថយន្តសង្គ្រោះនៃគ្លិនិកឯកជនត្រូវមាន៖ លិខិតចុះបញ្ជីកា នៅក្រសួងសុខាភិបាល និងមានបិតស្ទីកឃ័រនៅជញ្ជាំងរថយន្តសង្គ្រោះ។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះផងដែរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ។ ក្រសួងសុខាភិបាល សូមឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឹងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ
August 16, 2022









