- Khmerpress
- ព័ត៌មានអន្តរជាតិ
ថៃ៖ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox មួយករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox សរុបនៅក្នុងប្រទេសថៃបានកើតដល់ ៥នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គា ទី១៦ ខែសីហានេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ៥របស់អាជ្ញាធរថៃនោះគឺជាស្រ្តីជនជាតិថៃ វ័យ ២៥ឆ្នាំ ដែលទើបធ្វើដំណើរត្រលប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមវិញ។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅក្នុងប្រលានយន្តសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា និងបានតេស្តិ៍វិជ្ជាមានជំងឺ Monkeypox កាលពីថ្ងៃចន្ទ ទី១៥ ខែសីហាម្សិលមិញនេះ។
August 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៧ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករមានចំនួន ៨ ៩៥០.៨៩ ប៊ីលានរៀល (ប្រមាណជា ២ ២១០.១០ លានដុល្លារ) ស្មើនឹង ៧៨.៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៩៨៩.៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១.២៩ លានដុល្លារ) ស្មើនឹង ២៨.៦២%។ ការបញ្ជាក់របស់លោក
August 16, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ យោងតាមប្រភពព័ត៌មានថៃបានអោយដឹងថា ផលិតផលឱសថបុរាណរុក្ខជាតិទឹកច្រកដបជាច្រើនយីហោដែលមានផ្ទុកសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាបបទល្មើស រឹបអូសបាន ក្រោយការស៊ើបអង្កេតជាមួយសមត្ថកិច្ច រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានរកឃើញថា ឱសថបុរាណទាំងនោះមិនមានស្តង់ដារ ថែមទាំងមានសារធាតុ steroid ដែលជាថ្នាំស្ថិតក្រោមការគ្រប់គ្រងពិសេស ព្រោះប្រសិនបើទទួលទានច្រើនពេក នឹងប៉ះពាល់ដល់សុខភាព។ ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកដីកាឆែកឆេរ ទៅទីតាំងផលិត និងស្តុកចំណីអាហារ ឱសថបុរាណ នៅខេត្តខុនកែន និងខេត្តរ៉ាយ៉ង សរុបចំនួន៦កន្លែង ហើយរកឃើញឱសថបុរាណ និងថ្នាំគ្រាប់ជាច្រើនទៀត លើសពីនេះសមត្ថកិច្ចក៏អាចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ហើយមន្ត្រីជំនាញក៏បានបញ្ជូនឱសថបុរាណទាំងនោះទៅពិនិត្យរកសារធាតុគីមីនៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ហើយក៏បានរកឃើញអាស៊ីត benzoic ឬសារធាតុរក្សាទុកបានយូរ នៅបរិមាណដែលលើសការកំណត់។ បន្ទាប់មកប៉ូលិសក៏បានស៊ើបអង្កេតរកឃើញអ្នកលក់សារធាតុស្តេរ៉ូអ៊ីតទៅអោយអ្នកផលិតឱសថបុរាណដែលនៅក្នុងសហគមន៍ និងតំបន់ក្បែរនោះ
August 16, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីករណីការចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលទៅទន្រ្ទានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលទង្វើនេះបានបង្កឱ្យមានភាពអនាធិបតេយ្យទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ដើម្បីជៀសវាង និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ទីតាំងដីនេះ បន្តទៅទៀត រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតក្រុមការងារចម្រុះ
August 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C -នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច
August 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លោកបណ្ឌិត ជេត ជាលី បានគូសបញ្ជាក់ថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបង្រៀនតែឯកទេសភាសាវៀតណាមប៉ុណ្ណោះទេ តែក៏បានបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។ លោកសាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា ការចេះភាសារបស់ប្រទេសណាមួយមិនមែនជារឿងអត់ប្រយោជន៍ទេ ហើយក៏ជួយឱ្យយល់ដឹងពីប្រទេសនោះកាន់តែច្បាស់ផងដែរ។ ការចេញមកបញ្ជាក់របស់លោកបណ្ឌិត ជេត ជាលី បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលទទួលបានព័ត៌មានថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងបើកបង្រៀនឯកទេសភាសាវៀតណាម។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី១០ ខែសីហា
August 15, 2022 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញអំពីគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងការកែលម្អផ្សារធំបាត់ដំបង បន្ទាប់ពីអនុវត្តបានដោយជោគជ័យស្ទើទាំងស្រុង លើយុទ្ធនាការកាត់សំយាបតាមផ្ទះល្វែង និងស្លាកផ្សាយពាណិជ្ជកម្ម នៅក្នុងតំបន់អភិរក្សក្រុងបាត់ដំបង។ លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ៨០០ខ្នងផ្ទះ បានចូលរួមយ៉ាងផុលផុសក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតំបន់អភិរក្សក្នុងក្រុង មកដល់ពេលនេះទទួលបានលទ្ធផលចំនួនជាង៩០%ហើយ។ ចំពោះមុខនេះ ទៀតក្រុមការងារកំពុងបន្តយុទ្ធនាការកំណត់យកថ្នាំពណ៌លាបទៅលើអាគារទាំងអស់នោះផងដែរ ឲ្យមានស្តង់ដាតែមួយ ដូចគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍមួយចំនួននៅក្នុងពិភពលោក។ ការកែប្រែដើម្បីសោភ័ណភាពក្រុងបាត់ដំបង ដំណាក់កាលដំបូងនេះ ក៏នឹងត្រូវរៀបចំបន្ថែមទៀតចំពោះមុខផ្ទះទុកជាចំហ។ លើសពីនេះក៏ត្រូវសម្រួលបើកច្រកឌឿងហែមនៅផ្នែកខាងក្រោយអាគារអភិរក្សផងដែរ ដើម្បីសម្រួលដល់ការចេញចូលប្រើប្រាស់ជាសាធារណ: ពិសេសបង្កលក្ខណ:ដល់រថយន្តពន្លត់អគ្គិភ័យបានងាយស្រួលផង។ ដោយឡែកការកែលម្អដំណាក់កាលបន្ទាប់ និងសំខាន់ជាងនេះទៀត គឺចំណតរថយន្តក្នុងក្រុងគ្រប់ប្រភេទ ដងផ្លូវសាធារណ:សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងផ្លូវសម្រាប់ជនពិការដើរទៀតផង។ លោក សុខ
August 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបញ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា រយៈកាលកន្លងមកក្រសួងសុខាភិបាល បានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាត ឱ្យគ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាល នៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ ក្នុងលិខិតបានបញ្ជាក់ទៀតថា
August 15, 2022 - ព័ត៌មានជាតិក្រសួងសុខាភិបាល ព្រមានមន្ទីរពហុព្យាបាលម្លិះដង្កោ ស្តីពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ដីពីការព្រមាន ផាកពិន័យ និងណែនាំចំពោះលោក វេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះ ដង្កោ។ រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានសង្កេតឃើញថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ដូចនេះ ក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោក វេជ្ជបណ្ឌិត ស៊ឹម វន់ ដូចខាងក្រោម៖
August 15, 2022 - ព័ត៌មានជាតិកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៣ នៅក្នុង១០រាជធានីខេត្ត ដែលរួមចំណែកជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងឧស្សាហកម្មបានចេញលិខិតអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ ១០រាជធានីខេត្ត ដែលនេះបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បញ្ជាក់ថា មកទល់ពេលនេះក្រសួងបានចេញលិខិត អនុញ្ញាតនៅ១០រាជធានីខេត្តមានដូចជាខេត្តស្វាយរៀងមានចំនួន៨តំបន់ ខេត្តបន្ទាយមានជ័យមានចំនួន៣តំបន់ ខេត្តព្រះសីហនុមានចំនួន៣ តំបន់ ខេត្តកោះកុងមានចំនួន២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ឆ្នាំងមានចំនួន១តំបន់ ខេត្តកំពង់ស្ពឺមានចំនួន២តំបន់ ខេត្តកំពតមានចំនួន១តំបន់ ខេត្តក្រចេះមានចំនួន១តំបន់និងរាជធានីភ្នំពេញមានចំនួន ១តំបន់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក
August 15, 2022









