Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងមួយឆ្នាំក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥នៅកម្ពុជា ផលិតស៊ីម៉ងត៍បាន៩លានតោន ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអារកប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។ នេះបើតាមលោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានថ្លែងឲ្យដឹង ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» រៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបានថ្លែងថា «បច្ចុប្បន្នមានរោងចក្រស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរការនៅកម្ពុជា ដោយក្នុងចំណោម៥ក្រុមហ៊ុនមាន៤ក្រុមហ៊ុន មានទីតាំងស្ថិតក្នុងខេត្តកំពត និងមួយទីតាំងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង។ ចំពោះរោងចក្រទាំង៥ ដែលកំពុងដំណើរការនេះ បានផលិតស៊ីម៉ងត៍ បម្រើលើវិស័យសំណង់ក្នុងស្រុក

    August 9, 2022
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរស្រុកកោះញែក នៅខេត្តមណ្ឌលគិរី កំពុងចាត់វិធានការត្រៀមទូក សំរាប់ជួយសម្រួលដល់ពលរដ្ឋ ខណៈពេលដែលស្ថានភាពទឹក ជំនន់នៅទន្លេស្រែពក មានការហក់ឡើងខ្លាំងគិតត្រឹមរសៀលថ្ងៃទី០៩ ខែសីហានេះ។ សេចក្តីរាយការណ៍មួយពីស្រុកកោះញែក បានបញ្ជាក់ថា ទឹកបានហូរច្រោះដីក្បាលស្ពានបាឡេ ឆ្លងទៅភូមិជីមៀត ឃុំណងឃីលឹក បណ្តាលឱ្យកកស្ទះការធ្វើដំណើរ។ អាជ្ញាធរស្រុកកោះញែកបានរាយការណ៍មកថា កត្តាដែលនាំឱ្យមានទឹកជំនន់ ជន់ហក់ឡើងលឿនបែបនេះ ដោយសារតែទ្វារទឹកនៃវារីអគ្គីសនី នៅឯភាគីប្រទេសវៀតណាមបានបើក បូករួមទាំងមានភ្លៀងធ្លាក់ជាប់ៗគ្នា ទើបបង្កឱ្យមានការជនលេចបែបនេះ។ នៅវេលារសៀលថ្ងៃទី០៩ ខែសីហានេះទឹកទន្លេស្រែពក មានកម្ពស់ជាង១០ម៉ែត្រ ដែលជាចំណុចជិតប្រកាសអាសន្នហើយ ៕

    August 9, 2022
  • ព័ត៌មានអន្តរជាតិ

    តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទឹកភ្លៀងនៅក្នុងទីតាំងភាគច្រើននៅលើផែនដីរបស់យើងនេះ មានកម្រិតនៃសារធាតុគីមីដែល «លើសពីកម្រិតសុវត្ថិភាព» នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន EURO NEWS ។ សារធាតុសំយោគទាំងនោះ ត្រូវបានគេហៅថា PFAS (poly- and perfluoroalkyl substances) ដែលជាសារធាតុត្រូវបានគេប្រើប្រាស់នៅក្នុងខ្ទះចៀនមិនជាប់ (non-stick pans) ពពុះពន្លត់អគ្គិភ័យ និងសម្លៀកបំពាក់ដែលមិនជ្រាបទឹក។ វាត្រូវបានដាក់ឈ្មោះថា «សារធាតុគីមីជារៀងរហូត» ហើយពួកវានៅតែបន្តកើតមានជាច្រើនឆ្នាំនៅក្នុងបរិស្ថាន ដោយ​គ្មាន​កន្លែង​សុវត្ថិភាព​នៅ​លើ​ផែនដីនេះ ​អាចជៀស​វាង​ពីពួក​វានោះ​ទេ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stockholm បាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលការប្រើប្រាស់សារធាតុទាំងនេះត្រូវបានរឹតបន្តឹងឱ្យបានឆាប់រហ័ស។ អ្នកវិទ្យាសាស្ត្របារម្ភថា PFAS អាចបង្កហានិភ័យដល់សុខភាព រួមទាំងជំងឺមហារីក

    August 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា កំពុងពិនិត្យលទ្ធភាព ក្នុងការរក្សាលំនឹងថ្លៃអគ្គិសនីបច្ចុប្បន្ននេះឱ្យនៅថេរ បើទោះបីជាតម្លៃប្រេងឥន្ធនៈ និងធ្យូថ្មកំពុងឡើងថ្លៃ ព្រមទាំងពិនិត្យលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត នាពេលខាងមុខ បន្ទាប់ពីស្ថានភាពពិភពលោកធូរស្រាលឡើងវិញ។ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។ លោកបានបញ្ជាក់ថា ក្នុងពេលប្រេងឥន្ធនៈផូស៊ីលឡើងថ្លៃ បានធ្វើរដ្ឋរងការខាតបង់ ពីការផ្គត់ផ្គង់អគ្គិសនី

    August 9, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាមានទំហំ ១ពាន់លានដុល្លារបន្ថែម ដល់ប្រទេសអ៊ុយក្រែន ដែលរួមបញ្ចូលទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថពាសដែកដឹកជញ្ជូនសម្ភារវេជ្ជសាស្រ្ត។ នេះបើយោងតាម ការដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។ នេះជាកញ្ចប់ជំនួយថ្មីចុងក្រោយបង្អស់ ដែលទីក្រុងវ៉ាស៉ីនតោនផ្តល់ឲ្យអ៊ុយក្រែន។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កញ្ចប់ជំនួយខាងលើនេះរួមមានគ្រាប់រំសេវ សម្រាប់ប្រព័ន្ធមីស៉ីល HIMARS គ្រាប់សម្រាប់ប្រព័ន្ធបាញ់មីស៉ីល NASAMS និងរថពាសដែកដឹកជញ្ជូនសំភារៈពេទ្យ M113 រហូតដល់ ៥០គ្រឿង។ គួរបញ្ជាក់ថា ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក៏បានសន្យាថានឹងផ្តល់ជំនួយជាថវិការចំនួន

    August 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ប្រកាសពីលេខ Hotline របស់អគ្គនាយកដ្ឋានធនធានរ៉ែ ដើម្បីឲ្យមហាជន ជួយផ្ដល់ព័ត៌មានភាពមិនប្រក្រតីអំពីវិស័យរ៉ែ នៅទូទាំងប្រទេសកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អ៉ឹង ឌីប៊ូឡា អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។ លោក អ៉ឹង

    August 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានថ្លែងអះអាងថា ករណីប្រេងឆៅរបស់កម្ពុជា ដែលត្រូវបានកប៉ាល់ផ្ទុកប្រេងជិត ៣០ម៉ឺនប៉ារែល បើករត់គេចនោះ នៅពេលនេះ កាន់តែកៀកខិតជិតដល់ការចុះកិច្ចព្រមព្រៀង បែងចែកផលប្រយោជន៍ ពីការលក់ប្រេងឆៅនោះហើយ អាចធ្វើឡើងក្នុងខែកញ្ញាខាងមុខនេះ ហើយតាមការវាយតម្លៃផលល្អនៃការកើនឡើងនៃតម្លៃប្រេងអន្តរជាតិ នោះចំណូលអាចនឹងទទួលបានខ្ទង់ ២០លានដុល្លារអាមេរិក។ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះថា ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការចរចាយ៉ាងសកម្មជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos ដែលផ្ទុកប្រេង និងម្ចាស់បំណុលធំរបស់ក្រុមហ៊ុន KrisEnergy ដោយទទួលបានលទ្ធផលល្អ ដែលក្រសួងនឹងឆ្លងគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន

    August 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាជាបន្ទាន់ដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីប្រតិបត្តិការចុះបង្ក្រាបបទល្មើសមួយនៅខេត្តកំពង់ធំ រហូតឱ្យបុរសម្នាក់បាត់បង់ជីវិត។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទៅមេញ្ជាការកងាររាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ ក្នុងករណីនេះជាបណ្តោះអាសន្ន ហើយឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត និង លោកបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់ ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់មែនោះ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News នាយឧត្តមសនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖

    August 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កូនខ្មែរចំនួន ៤៨រូប ដែលដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ពីការកម្មវីធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់អន្តរជាតិដ៏ធំ នៅសកលវិទ្យាល័យ Brunel University ទីក្រុង London ចក្រភពអង់គ្លេស បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដោយបាននាំមកនូវកិត្តិយស និងមោទនភាពដ៏ក្រៃលែង សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។ ក្រោមកម្មវិធីប្រកួតប្រជែងជុំទី០១ វគ្គ Online Local Elimination Round ដែលមានសិស្សចូលរួមប្រឡងតាមរយៈ

    August 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងថា យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) បណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ *ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់

    August 9, 2022