- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការដ្ឋានសំណង់មួយកន្លែងសាងសង់ដោយខ្វះបច្ចេកទេស បណ្ដាលឲ្យធ្លាក់ដែកពីជាន់ខាងលើចុះក្រោម ត្រូវកម្មករសំណង់ម្នាក់រងរបួសធ្ងន់ និងខូចខាតរថយន្តចំនួន ៣គ្រឿង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៦ ជាប់សាលាខណ្ឌទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា នៅមុនពេលកើតហេតុ គេបានលឺសូរសំឡេងដែកធ្លាក់ចុះពីជាន់ខាងលើ មកក្រោមក្នុងនោះបណ្ដាលឲ្យត្រូវចំក្បាលកម្មករសំណង់ម្នាក់រងរបួសធ្ងន់ និងរថយន្តចំនួន៣គ្រឿងទៀត ដោយក្នុងនោះរួមមាន ទី១៖ម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-1257, ទី២៖ ម៉ាក Fortuner ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ
August 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជា រកចំណូលបានជាង៨០២លានដុល្លារ ពីការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែក នៅកម្ពុជា។ ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែលសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការ ក្នុងគោលបំណងជួយជំរុញ ដល់ការអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនឡើង បន្តបន្ទាប់ទៀត។ លោក លឹម តុង បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស មានតម្លៃសរុប
August 8, 2022 - ព័ត៌មានអន្តរជាតិ
Mars Wrigley ក្រុមហ៊ុនផលិតស្ករគ្រាប់ដ៏ល្បី និងធំមួយរបស់អាមេរិកដែលគ្រប់គ្រងប្រ៊េនសូកូឡា Snickers បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីបានផ្សាយពាណិជ្ជកម្មពីដុំស្ករសូកូឡារបស់ខ្លួន ភ្ជាប់ជាមួយការលើកឡើងថា តៃវ៉ាន់ជាប្រទេសមួយ រហូតបង្កឱ្យមានការខឹងសម្បារពីចិនដីគោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ។ តាមរយៈវីដេអូ និងរូបភាព ដែលបានបង្ហាញនៅលើគេហទំព័រ Snickers បានឱ្យដឹងថា ក្រុមហ៊ុនបានផ្សព្វផ្សាយពីដុំសូកូឡា Snickers ពិសេសដែលផលិតឡើងក្នុងចំនួនមានកំណត់ ដោយប្រូម៉ូតថា ផលិតផលនេះមានលក់នៅតែក្នុងប្រទេស កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ពាណិជ្ជកម្មដែលមានក្រុមចម្រៀងប្រុសកូរ៉េខាងត្បូង BTS បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើប្រព័ន្ធបណ្ដាញសង្គម Weibo
August 8, 2022 - ព័ត៌មានអន្តរជាតិ
ព្រឹទ្ធសភាអាមេរិកបានអនុម័តលើវិក័យប័ត្រតម្លៃ ៤៣០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាព។ ច្បាប់នេះអំពាវនាវឱ្យមានការចំណាយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងវិធានការផ្សេងទៀត ខណៈនឹងដំឡើងពន្ធលើអាជីវកម្មធំៗ ដើម្បីផ្តល់មូលនិធិដល់គ្រោងការនេះ។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទទួលបានលទ្ធផល ៥០ ទល់ ៥០ ប៉ុន្ដែអនុប្រធានាធិបតីលោកស្រី Kamala Harris ដែលបម្រើការជាប្រធានព្រឹទ្ធសភា បានចូលរួមបោះឆ្នោតឱ្យបានលទ្ធផល ៥១ ទល់ ៥០។ ការអនុម័តវិក័យប័ត្រនេះ គឺជាជ័យជម្នះសម្រាប់ប្រធានាធិបតីលោក ចូ បៃដិន ទោះបីជាផែនការចំណាយរបស់គាត់នេះ ត្រូវបានកាត់បន្ថយពី ១.៧៥ ទ្រីលានដុល្លារក៏ដោយ។ វិក័យប័ត្រដើមរបស់លោក បៃដិន រួមបញ្ចូលការកាត់ថ្លៃសិក្សាបន្ថែម
August 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ សប្បុរសជននានាបានចូលរួមយ៉ាងច្រើន ដើម្បីចូលរួមដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅ ដោយនៅពេលនេះសប្បុរសជន បានបរិច្ចាគដើមឈើប្រភេទ បេង ធ្នង់ និងក្រញូង ប្រមាណជាង១០ម៉ឺនដើម ពោលគឺគ្រប់ចំនួនសម្រាប់ដាំបំពេញឡើងវិញហើយ។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម និងឲ្យក្រុមហ៊ុនដែលបានឈូសឆាយត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 8, 2022 - ព័ត៌មានអន្តរជាតិ
ម៉ាកាវ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរក្រុងម៉ាកាវបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាថ្មីម្តងទៀតហើយ ក្រោយម៉ាកាវ ទើបសម្រេចលុបចោលវិធានការបិទខ្ទប់ទីក្រុងបានមិនដល់មួយសប្តាហ៍ផង។ គួររម្លឹកជូនថា កាលពីថ្ងៃទី០២ ខែសីហាកន្លងទៅ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចប្រកាសបើកទីក្រុងឲ្យមានសកម្មភាពអាជីវកម្ម សកម្មភាពធ្វើដំណើរ និងសកម្មភាពកំសាន្តឡើងវិញ ក្រោយម៉ាកាវមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនថ្ងៃជាប់ៗគ្នា។ យ៉ាងណាក្តី នៅថ្ងៃអាទិត្យ ទី០៧ ខែសីហានេះ អាជ្ញាធរក្រុងម៉ាវបានប្រកាសឲ្យពលរដ្ឋទាំងអស់ ពោលគឺមានចំនួនប្រមាណជា ៧០០,០០០នាក់ត្រូវធ្វើតេស្តដោយប្រើឧករណ៍តេស្តរហ័សជាថ្មីម្តងទៀត។ វិធានការធ្វើតេស្តទ្រង់ទ្រាយនៅពេលនេះនឹងត្រូវប្រើរយៈពេល ២ថ្ងៃ ដោយគិតចាប់ពីថ្ងៃអាទិត្យ ទី៧ រហូតដល់ថ្ងៃចន្ទ ទី៨ ខែសីហានេះ។ សូមបញ្ជាក់ជូនថា វិធានការធ្វើតេស្តទ្រង់ទ្រាយធំនេះត្រូវបានដាក់ចេញ ក្រោយអាជ្ញាធរសុខាភិបាលម៉ាកាវបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំពោះអ្នកដំណើរម្នាក់ដែលទើបត្រលប់មកពីទីក្រុង Zhuhai ដែលជាទីក្រុងជាប់ជាមួយនឹងម៉ាកាវ៕
August 8, 2022 - ព័ត៌មានអន្តរជាតិ
(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានរាយការណ៍ថាកូរ៉េខាងជើងមានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីឱ្យទៅជួយរុស្ស៉ីច្បាំងយកជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី Channel One Russia ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសម្ដីអ្នកជំនាញខាងយោធារុស្ស៉ីម្នាក់ គឺលោក អ៉ីហ្គ័រ កូរ៉ុតឈិនកូ (Igor Korotchenko) ដែលបានបញ្ជាក់ដូច្នេះថា «មានសេចក្ដីរាយការណ៍មួយចំនួនថាកងទ័ពស្ម័គ្រចិត្តកូរ៉េខាងជើង ១០០,០០០នាក់ កំពុងត្រៀមខ្លួនធ្វើដំណើរមក (រុស្ស៉ី) និងចូលរួមក្នុងជម្លោះ»។ លោក កូរ៉ុតឈិនកូ
August 8, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) កាលពីថ្ងៃទី៥ ខែសីហា បានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វាទី៤ ដែលបានកើតលើស្ត្រីម្នាក់អាយុ ២២ឆ្នាំដែលជាការឆ្លងលើស្ត្រីដំបូងគេដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។ អគ្គនាយក DDC លោក អូផាត កនកាវីនពុង បាននិយាយថា អ្នកជំងឺនេះត្រូវបានគេរាយការណ៍ថា ឧស្សាហ៍ទៅកម្សាន្តពេលយប់នៅទីក្រុងបាងកកម្តងក្នុងមួយសប្តាហ៍ ហើយកាលពីថ្ងៃទី ២៩ ខែកក្កដា នាងបានកើតគ្រុនក្តៅ បន្ទាប់មកមានពងបែកដែលលេចឡើងនៅលើជើង និងដៃរបស់នាងនៅថ្ងៃបន្ទាប់។ ក្រោយមកពងបែកទាំងនោះបានរាលដាលពាសពេញរាងកាយរបស់នាង។ នៅថ្ងៃទី៣ ខែសីហា នាងបានទៅពិនិត្យនៅមន្ទីរពេទ្យមួយនៅក្នុងខេត្តសាមុតប្រាកាន ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ សំណាករបស់នាងត្រូវបានបញ្ជូនទៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ
August 8, 2022 - ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាកចេញពីសេតវិមានជាលើកដំបូងក្នុងរយៈពេល ១៨ថ្ងៃ បន្ទាប់ពីគាត់បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា។ លោក បៃដិន បានធ្វើដំណើរទៅផ្ទះវិស្សមកាលរបស់គាត់នៅរដ្ឋ Delaware កាលពីថ្ងៃអាទិត្យ ហើយមុនពេលចេញដំណើរ គាត់បានប្រាប់អ្នកយកព័ត៌មានថា គាត់មានអារម្មណ៍អស្ចារ្យ។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា ការធ្វើតេស្តអង់ទីហ្សែនរបស់ប្រធានាធិបតី ត្រឡប់មកជាអវិជ្ជមានវិញក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នានៅព្រឹកថ្ងៃអាទិត្យនេះ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា លោកប្រធានាធិបតី «នឹងត្រឡប់ទៅបម្រើការចូលរួមជាសាធារណៈ និងការធ្វើដំណើរក្នុងនាមជាប្រធានាធិបតីវិញ»។ ជម្រាបដែរថា លោក បៃដិន បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ជាលើកដំបូងនៅថ្ងៃទី២១ ខែកក្កដា
August 8, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ថា ជប៉ុននឹងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យវាដំណើរការជាកំពង់ផែស្នូលនៅទាំងកម្ពុជា និងក្នុងតំបន់។ ការបញ្ជាក់នូវជំហរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនៅថ្ងៃទី៤ ខែ សីហានេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងប្រារព្ធនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់
August 8, 2022









