Khmerpress
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើឯកសារផ្តល់សច្ចាប័នរបស់សហរដ្ឋអាមេរិក ដល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិករបស់អង្គការណាតូ (NATO) ដែលជាជំហានថ្មីមួយទៀតដើម្បីបញ្ជាក់គាំទ្រចំពោះ ការពង្រីកសម្ព័ន្ធភាពលោកខាងលិច ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។ កំលុងពេលចុះហត្ថលេខានោះ លោក បៃដិន បាននិយាយថា ប្រទេសនៅអឺរ៉ុបខាងជើងទាំងពីរនឹងក្លាយជា «សម្ព័ន្ធមិត្តថ្មីដ៏រឹងមាំ និងអាចទុកចិត្តបាន» ដោយបង្កើតឲ្យមាន «ការប្តេជ្ញាចិត្តយ៉ាងមុតមាំ» ចំពោះការការពារគ្នាទៅវិញទៅមកនៃសម្ព័ន្ធភាពអន្តរអាត្លង់ទិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ លោក បៃដិន

    August 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ដែលមានទីតាំងដូចខាងក្រោម៖ ទី១.គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ៨០មម នៅលើចិញ្ចើមផ្លូវលេខ១១០ (មហាវិថីសហព័ន្ធរុស្សី) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់ម៉ោង ២៤៖០០នាទីយប់។ ទី២.គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើផ្លូវលេខTKM២៦៦ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២

    August 10, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ប្រទេសថៃបានសម្រេចដកជំងឺកូវីដ-១៩ចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់” ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃបានបញ្ជាក់ថា ការសម្រេចខាងលើនេះមិនមែនមានន័យថា ថៃឈប់ព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺកូវីដ-១៩ នោះទេ តែអាជ្ញាធរថៃគ្រាន់តែកែតម្រូវអំពីកម្រិតហានិភ័យរបស់ជំងឺកូវីដ-១៩ឲ្យត្រូវតាមស្ថានភាពជាក់ស្តែងប៉ុណ្ណោះ។ បើតាមលោក Anutin Charnvirakul​ ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្រោយជំងឺកូវីដ-១៩ត្រូវបានដកចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់” គឺនៅពេលនេះអាជ្ញាធរថៃបានសម្រេចដាក់បញ្ចូលជំងឺសលកមួយនេះក្នុងបញ្ជី “ជំងឺឆ្លងស្ថិតក្រោមការឃ្លាំមើល” វិញម្តង។ ដូចនេះវាមានន័យថា អាជ្ញាធរថៃនៅតែបន្តយកចិត្តទុកដាក់តាមដានស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ តែកម្រិតហានិភ័យរបស់ជំងឺមួយនេះមិនធ្ងន់ធ្ងរដូចកាលពីមុននោះទេ។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះថៃមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ជាមធ្យមជាង ២ពាន់នាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង ៣០នាក់ក្នុងមួយថ្ងៃ ខណៈថៃមានតួលេខអ្នកឆ្លងសរុបជាង ៤,៥លាននាក់

    August 10, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញលោក ក្រាក់ សម្ផស្ស ដែលធ្លាប់តែជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះម្នាក់កាលពីជំនាន់មុន ប៉ុន្តែឥលូវបែរជាធ្លាក់ខ្លួនមានជីវិតភាពខ្វះខាតយ៉ាងខ្លាំង រស់នៅផ្ទះធ្លុះធ្លាយដំបូល រកព្រឹកខ្វះល្ងាច។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ ប្រធានបទ គុនខ្មែរ បានឲ្យដឹងថា៖ «កាលពី២០ឆ្នាំមុនអ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយ ព្រោះគាត់មិនមែនជាលោកចីងចក់ នាងរ៉ូស នាងខ្ញុង ដូចពួកបំពុលសង្គមអស់ទាំងនឹង ស្ថានភាពគាត់ពេលនេះវេទនាមែនទែន រកព្រឹកខ្វះល្ងាច បើសិនជាអាចតាមក្លឹបប្រដាល់នានាជួយសារ៉េឲ្យគាត់បានធ្វើជាគ្រូជំនួយផង សូមអរគុណជាអនេកប្បការ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    August 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនចំនួន៧ថែមទៀត ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។ ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews ​

    August 10, 2022
  • ព័ត៌មានអន្តរជាតិ

    នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ ឪពុករបស់លោក Elon Musk គឺលោក Errol បាននិយាយថា គាត់មិនមានមោទកភាពចំពោះគាត់ នោះទេ ទោះបីជា Musk ជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលំដាប់ទី១ លើលោកក៏ដោយ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ

    August 10, 2022
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយស្តីអំពីគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះគឺជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋកូរ៉េខាងត្បូងយ៉ាងតិចណាស់ចំនួន ៩នាក់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ទាំង ៩នាក់នោះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានរាយការណ៍អំពីករណីមានពលរដ្ឋចំនួន ១៧នាក់ត្រូវរងរបួស និងពលរដ្ឋចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ ក្នុងចំណោមពលរដ្ឋដែលបានស្លាប់ទាំង ៩នាក់នោះ គឺមានសាកសពចំនួន ៥នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល សាកសពចំនួន ៣នាក់ត្រូវបានរកឃើញនៅក្នុងខេត្តហ្យុងជី និងសាកសពម្នាក់ទៀតត្រូវបានរកឃើញនៅក្នុងខេត្តហ្គាងវ៉ុន។ ចំពោះការខូចខាតវិញគឺមានផ្ទះសម្បែង អាគារ និងកន្លែងសាធារណៈប្រមាណជា ២៨,០០០កន្លែងត្រូវបានបំផ្លាញ ខណៈមានពលរដ្ឋជាង ១,១០០គ្រួសារត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់។ បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះភ្លៀងដែលបានធ្លាក់នៅក្នុងទីក្រុងសេអ៊ូលគឺមានកម្រិត ៥២៥​ មីលីម៉ែត្រ

    August 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។ បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌូ និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល *

    August 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ បញ្ជាក់ថា កម្ពុជាទទួលបានចំណូលជាង ៥លានដុល្លារ ក្នុងមួយឆ្នាំពីរ៉ែមាស ហើយគិតត្រឹមខែសីហានេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន ២៣២ដុំ ស្មើនឹង ៣៥៤៣គីឡូក្រាម ដែលនេះបានបង្ហាញ ពីការអនុវត្តបានល្អ របស់ក្រុមហ៊ុន។ ថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្តីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង ឌីប៉ូឡា

    August 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការនូវកម្មវិធី ដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ ឧបករណ៍បច្ចេកទេស។ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិនិយអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការជូនដំណឹងដល់សាធារណជនមេត្តាជ្រាបដូចតទៅ៖ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    August 9, 2022