- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលព្រៃឈើធានាលើការដាំដុះកូនឈើ នៅភ្នំតាម៉ៅ ឡើងវិញ ដោយប្រើប្រាស់ពេល១ខែ។ លោកបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងាររបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះរៀបចំការងារដាំឈើទ្បើងវិញ នៅទីតាំងដីភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីលោកឧកញ៉ា ម៉ុង រិទ្ធី ដែលបានផ្តល់កូនឈើជាង ៣០០០កូន។ លោកបន្តថា ទីតាំងត្រូវដាំមានចំនួនប្រមាណ៥០០ហិកតា ដែលត្រូវដាំឈើចម្រុះ ស្របទៅនឹងបរិស្ថាន
August 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប ពីសហរដ្ឋអាមេរិក ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។ វត្ថុទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្គេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ដីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះ មានរូបបដិមាសំខាន់ៗ មួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏វិចិត្រ “ព្រស្កន្ទគង់លើក្ងោក” និង “ព្រះគណេស” ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវរត្សរ៍ទី១០ នៃគ.ស។ សូមបញ្ជាក់ថា ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង ៣០
August 9, 2022 - ព័ត៌មានជាតិ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម វេង សាខុន។ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណជូនចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែង សហ ការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។ ឯកឧត្តម
August 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះថា បន្ទាប់ពីប្រទេសកម្ពុជាបានកាត់បន្ថយ ក៏ដូចជាលប់ចោលនូវរាល់វិធានការ និងរបាំងនានាដែលមិនចាំបាច់ សម្រាប់កិច្ចសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ស្របទៅតាមគន្លងប្រក្រតីភាពថ្មី និងស្ថានភាពជាក់ស្តែង ធ្វើឲ្យមានការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ) នេះជាសញ្ញាមួយដែលបង្ហាញថា កម្ពុជាកំពុងត្រលប់ទៅរកគន្លងកំណើន ឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ។ លោកបញ្ជាក់ថា បើពិនិត្យឃើញថា ចរាចរណ៍អ្នកដំណើរ (ចំនួនអ្នកដំណើរតាមផ្លូវអាកាស) សរុបនៅគិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២២ (ពីខែមករា
August 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិភាក្សាសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សាស្តីពីសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន ០៥រូប។ ក្នុងកិច្ចប្រជុំតំណាងអាជីវករលើកឡើងនូវសំណូមពរផ្ទាល់មាត់បន្ថែមលើសំណើដែលបានដាក់ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកពិភាក្សាគ្នា។ ចំពោះសំណើសុំទាំងមុនទាំងក្រោយមានចំនួន៤ ចំណុចដូចខាងក្រោម៖ *កំណត់អាណត្តិ ២០ឆ្នាំបន្តទៀត *ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន *ស្នើសុំបង់ត្រឹម ៥០%
August 9, 2022 - សង្គម
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអំពីទិដ្ឋភាពនៅលើផ្លូវរថភ្លើងមួយខ្សែនៅក្នុងខណ្ឌពោធិ៍សែនជ័យ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាមកលក់ដូរ និងអង្គុយហូបចុកចំណីអាហារនៅលើផ្លូវរថភ្លើងនោះ ដោយមិនមានការខ្លាចកើតមានគ្រោះថ្នាក់អ្វីនោះឡើយ។ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើននៅក្នុងបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការទៅណែនាំ និងអប់រំដល់អ្នកលក់ដូរនៅទីនោះកុំឲ្យដាក់តុ និងកៅអីឲ្យភ្ញៀវអង្គុយលើផ្លូវរថភ្លើងទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់នៅពេលមានរថភ្លើងឆ្លងកាត់ និងបានណែនាំឲ្យតុកៅអីឃ្លាតឲ្យឆ្ងាយចេញពីផ្លូវរថភ្លើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ -នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។ -បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌូ
August 9, 2022 - ព័ត៌មានអន្តរជាតិ
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ប្រទេសវៀតណាម គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនចំនួនបួនសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ នេះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី២ ក្រុមហ៊ុន Apple បានប្រកាសពីប្រាក់ចំណូលសរុបចំនួន ៨៣ពាន់លានដុល្លារ កើនឡើង ២% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាស្ថានភាពទីផ្សារប្រែប្រួលក៏ដោយ។ ជាមួយគ្នានេះ កាលពីខែចុងខែកក្កដាលោក Tim Cook បាននិយាយក្នុងអំឡុងពេលប្រកាសពីប្រាក់ចំណូលរបស់ក្រុមហ៊ុនថា៖ ” យើងបានបង្កើតកំណត់ត្រាប្រចាំត្រីមាសខែមិថុនានៅអាមេរិក នៅអឺរ៉ុប និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងក៏បានឃើញកំណត់ត្រាប្រាក់ចំណូលប្រចាំត្រីមាសក្នុងខែមិថុនា ទាំងនៅក្នុងទីផ្សារអភិវឌ្ឍន៍ និងកំពុងរីកចម្រើន ជាមួយនឹងកំណើនពីរខ្ទង់នៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី
August 8, 2022 - សង្គម
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ របស់ឧកញ៉ា ម៉ុង ឫទ្ធី ជាមួយលោកជំទាវ បានដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករផ្នែកកសិកម្មដឹកកូនឈើធ្នង់និងកូនឈើបេងចំនួន៣,២២០ដើម យកទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរ៉ាប់យ៉ាងដូច្នេះថា៖ ដើម្បីអបអរសាទរថ្ងៃគម្រប់ខួប៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ រូបខ្ញុំជាមួយលោកជំទាវប្រហុក08.08.1978~08.08.2022=44ឆ្នាំ វេលាម៉ោង ៧ព្រឹក ថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រូបខ្ញុំជាមួយលោកជំទាវប្រហុកបានដឹកនាំក្រុមអ្នកបច្ចេកទេស
August 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់លោក ប្រាក់ វ៉ាន់ដា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាឱ្យបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយបង្កភាពអសកម្មមិនឈប់ឈរ និងមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ។ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា ការចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះដោយសារម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។ លោក ស៊ុយ សេរិទ្ធ
August 8, 2022









