- Khmerpress
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានបញ្ជាឱ្យ លុបចោលវិធានការទប់ស្កាត់នានាដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់ថាតើកូរ៉េខាងជើងមានករណីឆ្លងកូវីដ១៩សរុបចំនួនប៉ុន្មានដែលត្រូវបានរកឃើញនោះទេ។ ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមក ប្រទេសមួយនេះមិនបានរាយការណ៍ពីករណីឆ្លងកូវីដថ្មីៗឡើយ ខណៈអង្គការអន្តរជាតិជាច្រើនអះអាងថាអាចមានជាប់ ពាក់ព័ន្ធនឹងសមត្ថភាពក្នុងការធ្វើតេស្ដរកជំងឺឆ្លងនេះ។ យ៉ាងណាក៏ដោយ បើតាម KCNA លោក គីម ជុងអ៊ុន បានបញ្ជាក់ថាចំនួនអ្នកស្លាប់ផ្លូវការមានចំនួន៧៤នាក់ ជាតួលេខដែលលោក គីមផ្ទាល់ចាត់ទុកថាជាកិច្ច ខិតខំប្រឹងប្រែងដ៏អស្ចារ្យមិនធ្លាប់មាន
August 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 11, 2022 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់ ប្រទេសថៃនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈវានឹងក្លាយជាគោលដៅជ្រកកោនបណ្តោះអាសន្នទី២ របស់លោក នៅតំបន់អាស៊ាន គិតចាប់តាំងពីអតីតមេដឹកនាំរូបនេះ បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីខែកក្កដា ចំពោះមុខការធ្វើបាតុកម្មដ៏កក្រើក ពីសំណាក់ប្រជាជន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីភាពវឹកវរបានផ្ទុះឡើង នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តស្រីលង្កា រួមមានទាំងការចូលលុកលុយរបស់ក្រុមបាតុកម្ម នៅវិមានប្រធានាធិបតី លោក រ៉ាចាប៉ាក់សា បានរត់គេចខ្លួនដំបូងទៅកាន់ ប្រទេសដីកោះម៉ាល់ឌីវ។ ក្រោយមក
August 11, 2022 - សិល្បៈ
យោងតាមគណនីហ្វេសហ៊ុកផេករបស់ សិល្បករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកអ៊ឹម ជីវ៉ា បានយកថវិកាមួយចំនួនជូន លោកតា មិន សារិន ហៅលោកតា ម៉ែន ដែលជាតារាជើងចាស់មួយរូប ខណៈពេលនេះលោកតា ម៉ែន កំពុងមានជំងឺច្រើនមុខ សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកច្បារអំពៅ ដោយជីវភាពខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់។ នៅក្នុងគណនីហ្វេសប៊ុក សិល្បករកម្ពុជា បានសរសេររៀបរាប់ថា៖ ” សូមបងប្អូនជួយគាត់ម្នាក់បន្តិចផង អាណិតគាត់ណាស់ តារាសម្តែងជើងចាស់ លោក ម៉ែន អាយុ 82ឆ្នាំ មានជំងឺជាច្រើនមុខ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកច្បារអំពៅ
August 10, 2022 - ព័ត៌មានជាតិអាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈស្ថានភាពទឹកទន្លេស្រែពក និងសេសានប្រឈមទឹកជំនន់
(រតនគិរី)៖ ក្នុងទិសដៅត្រៀមលក្ខណៈការពារទុកជាមុននូវគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកស្ថិតនៅក្នុងស្រុកលំផាត់។ នៅក្នុងឱកាស នៃការចុះពិនិត្យស្ថានភាពទឹកនេះ លោក គិត ទ្រី បានជួបប្រជុំជាមួយអាជ្ញាធរស្រុក ដោយបានលើកឡើងថា បើទោះបីជានៅតាមស្រុកដែលនៅតាមបណ្តោយទន្លេ ក៏ដូចជាខេត្តរតនគិរីទាំងមូល មិនទាន់ជួបបញ្ហា ប្រឈមនូវគ្រោះទឹកជំនន់នៅឡើយ ក៏ពិតមែនតែយើងក៏មិនត្រូវមានការធ្វេសប្រហែស បណ្តែតបណ្តោយទុកឲ្យស្ថានការណ៍កើតឡើងទើបយើងរកដំណោះស្រាយនោះទេ។ លោកបន្តថា ជាក់ស្តែងគិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ផ្ទៃមេឃនៅតែមានសភាពអួអ័ព្ទហើយភ្លៀងអាចនឹងបន្តធ្លាក់ទៀត តែនៅក្នុងខេត្តមិនទាន់មានស្រុកដែលនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន្ត
August 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបលោក ង្វៀន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម និងគណៈប្រតិភូនៅទីស្តីការក្រសួង ដើម្បីរឹតចំណងមិត្តភាពលើវិស័យអប់រំ ក៏ដូចជាការពិភាក្សាលើការងារសិក្សាថ្នាក់ឧត្តមសិក្សា និងការផ្តល់អាហារ រូបករណ៍រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបនេះ ធ្វើឡើងក៏ដើម្បីពិភាក្សាឱ្យកាន់តែបានលម្អិតថែមទៀត និងឈានទៅសម្រេចឱ្យបានក្នុងពេលឆាប់ៗនេះ សម្រាប់ការស្នើសុំពីភាគីវៀតណាម ដើម្បីបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាលកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
August 10, 2022 - ព័ត៌មានអន្តរជាតិ
(ញូយ៉ក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដែលកំពុងតែបន្តប្រឹងប្រែងប្រយុទ្ធតស៊ូ ជាមួយការឈ្លានពានរបស់រុស្ស៉ី តាំងតែពីខែកុម្ភៈមកនោះ កំពុងត្រូវក្រុមហ៊ុនរចនាផលិតផលមួយ នៅទីក្រុងញូយ៉ក ត្រៀមផលិតចេញជារូបតុក្កតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។ ក្រុមហ៊ុន FCTRY បានបើកយុទ្ធនាការផ្តួចផ្តើមមួយ ដើម្បីប្រមែប្រមូលថវិកាសម្រាប់ការផលិតរូបតុក្កតា លោក ហ្សេលេនស្គី កាលពីជិត២សប្តាហ៍មុន និងសម្រេចបានថវិកាគោលដៅគឺ ៣០,០០០ដុល្លារ តែក្នុងរយៈពេលត្រឹម៣ម៉ោងប៉ុណ្ណោះ ហើយតាំងពេលនោះមក ថវិការៃអង្គាសបានកើនដល់ជាង ១២០,០០០ដុល្លារ។ បើតាមការអះអាងរបស់ក្រុមហ៊ុន
August 10, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការរាយការណ៍របស់ Bloomberg បានឱ្យដឹងថា ប្រទេសរុស្ស៊ី កំពុងប្រកួតប្រជែងជាមួយនឹងអារ៉ាប៊ីសាអូឌីត ដោយលក់ប្រេងបញ្ចុះតម្លៃ។ តាមសារព័ត៌មានដដែល ប្រទេសរុស្ស៊ីកំពុងដាក់ការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់លើប្រេងឆៅរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងតម្លៃប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមការគណនា របស់ Bloomberg និងទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាបង្ហាញថា ប្រេងរបស់រុស្ស៊ីមានតម្លៃថោកជាងប្រេងរបស់អារ៉ាប៊ីសាអូឌីតចាប់ពីខែមេសាដល់ខែមិថុនា។ ការបញ្ចុះតម្លៃនេះបានពង្រីកដល់ជិត ១៩ដុល្លារ ក្នុងមួយបារ៉ែលក្នុងខែឧសភា ខណៈកាលពីមុនបញ្ចុះត្រឹម ១៣ដុល្លារក្នុងមួយបារ៉ែល។ គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា រុស្ស៊ីបានយកឈ្នះអារ៉ាប៊ីសាអូឌីតក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទីពីររបស់ឥណ្ឌា នៅពីក្រោយប្រទេសអ៉ីរាក់។ ជាមួយគ្នានេះ ឥណ្ឌាឈរក្នុងនាមជាអតិថិជនប្រេងឆៅធំបំផុតមួយរបស់ពិភពលោក ដោយបាននាំចូលប្រហែល ៨៥% នៃការផ្គត់ផ្គង់របស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 10, 2022 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលខេត្តស្តីទី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកកោះញែកដើម្បីត្រៀមកម្លាំងការពារទុកជាមុននូវគ្រោះ មហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀងជាយថាហេតុ។ លោក ឈឹម កាន អភិបាលខេត្តស្តីទី បានឱ្យដឹងថា
August 10, 2022 - ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Toyota បានចេញសេចក្តីព្រមានមួយទៅកាន់ក្រុមម្ចាស់រថយន្ត ដែលបានទិញរថយន្តដើរដោយថាមពលអគ្គិសនីប្រភេទ BZ4X SUV ពីក្រុមហ៊ុនខ្លួនឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ដ្បិតខាងក្រុមហ៊ុនទើបបានរកឃើញថា រថយន្តប្រភេទនេះមានបញ្ហាបច្ចេកមួយចំនួន ដែលអាចធ្វើឲ្យកង់រថយន្តត្រូវរបូតចេញពីរថយន្តទៀតផងបើទោះជាបើកបរក្នុងរយៈពេលខ្លីក៏ដោយ។ បើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន CNN បានឲ្យដឹងថា គិតត្រឹមពេលនេះខាងក្រុមហ៊ុន Toyota នៅមិនទាន់រកឃើញឫសគល់នៃបញ្ហាដែលជំរុញឲ្យមានបញ្ហាបច្ចេកទេសខាងលើនេះនៅឡើយទេ ខណៈក្រុមវិស្វករផលិតរថយន្តកំពុងពិនិត្យអំពីបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាថ្មីម្តងទៀត។ ដើម្បីឆ្លើយតបនឹងបញ្ហាចម្រូងចម្រាសខាងលើនេះ ក្រុមហ៊ុន Toyota បានសម្រេចផ្តល់ដំណោះស្រាយជាច្រើនជម្រើសទៅកាន់អតិថិជនរបស់ខ្លួនមានដូចជា ប្រមូលទិញរថយន្តប្រភេទ BZ4X SUV ត្រលប់មកវិញ ផ្តល់ប្រាក់ចំនួន ៥,០០០ដុល្លារទៅកាន់អតិថិជនតែអតិថិជនត្រូវផ្អាកប្រើប្រាស់រថយន្តមួយរយៈសិនរហូតដល់ខាងក្រុមហ៊ុនរកឃើញប្រភពនៃបញ្ហានិងអាចជួសជុលរថយន្តនោះឲ្យប្រើប្រាស់បានជាធម្មតាវិញ និងជម្រើសមួយទៀតអតិថិជនអាចអាចយករថយន្តប្រភេទ BZ4X SUV មកប្តូរយករថយន្តប្រភេទថ្មីផ្សេងទៀតបាន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះនិងសម្រាប់នៅក្នុងទឹកដីអាមេរិកគឺមានអតិថិជនចំនួន ២៦០នាក់ហើយដែលបានទិញរថយន្តប្រភេទ
August 10, 2022









