- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ បានចេញញត្តិគាំទ្រសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចលុបលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ដើម្បីរក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ដែលត្រូវការពារដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជាក៏បានស្ម័គ្រចិត្តផ្ដល់កូនឈើចំនួន៥,៥៥៥ដើម និងចូលរួមដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ៕ ខាងក្រោមនេះជាញត្តិគាំទ្ររបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 8, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ លោក Elon Musk បាននិយាយថា លោកនឹងទិញយក Twitter ទៅតាមតម្លៃនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក បើសិនជាបណ្ដាញសង្គមអាមេរិកមួយនេះ អាចបញ្ជាក់បានថា ក្នុងចំណោមគណនី ១០០ គឺជា គណនី ពិតទាំងអស់ មិនក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ មហាសេដ្ឋីលំដាប់លេខមួយនៅលើពិភពលោករូបនេះ បានបង្ហោះសារថា «គួរតែបន្តលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក បើសិនជា Twitter អាចបញ្ជាក់បានថា ក្នុងចំណោមគណនីប្រើប្រាស់ ១០០គណនី គឺជាគណនីពិតប្រាកដ» ដែលការលើកឡើងនេះ មិនមែនលោកចង់ដើរចេញពីកិច្ចព្រមព្រៀងទិញលក់ឡើយ
August 8, 2022 - សង្គមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចបង្កើតមូលនិធិមនុស្សធម៌ ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ
(ភ្នំពេញ)៖ តាមរយៈការប្រកាសនៅលើទំព័រ Facebook នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចបង្កើតមូលនិធិមនុស្សធម៌ឡេងណាវ៉ាត្រា ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ។ អ្នកឧកញ៉ាបានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំសម្រេចបើកមូលនិធិមនុស្សធម៌ឡេងណាវ៉ាត្រា ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ»។ ជាមួយគ្នានោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តថា ប្រសិនបើជាប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជនចង់ចូលរួមជាមួយមូលនិធិខាងលើនេះ អាចបរិច្ចាគថវិកាតាមលេខគណនី ABA 096550406 TOEM Va ដោយលោកបញ្ជាក់ថា ថវិការបស់សប្បុរសជន រួមទាំងថវិការបស់លោកនឹងយកចូលរួមការងារសង្គមទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ freshnews
August 8, 2022 - សង្គម
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះដែរឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មបានរៀបរាប់ថាលោកនឹងចូលរួមដាំកូនឈើប្រណិតឡើងវិញនៅតំបន់ភ្នំតាម៉ៅ ដោយលោកឧកញ៉ា រៀបរាប់ថា៖ “ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយដាំដេីមឈេីប្រណិតឡេីងវិញនៅលេីទីតាំងដែលបានឈូសឆាយ ។ ពេលនេះខ្ញុំកំពុងតែលេីកកូនឈេីដាក់លេីរថយន្ត ព្រឹកស្អែកថ្ងៃទី៨ខែសីហាឆ្នាំ២០២២នេះ ខ្ញុំនឹងដឹកជញ្ជូនកូនឈេីបេងចំនួន១០០០ដេីម កូនឈេីធ្នង់ចំនួន១០០០ដេីមសរុប២០០០ដេីម ថ្ងៃពុធទី៩ខែសីហានិងជញ្ជួនកូនឈេីបេងនិងធ្នង់មកដល់ចំនួន៥០០០ដេីមបន្ថែមទៀត ហេីយនិងអាចដឹកជញ្ជួនមកជាបន្តបន្ទាប់ថែមទៀត បេីតាមការអោយដឹងក្រៅផ្លូវការមកថា ផ្ទៃដីដែលឈូសឆាយអស់ចំនួនប្រមាណជា៥០០ហិកតា បេីយេីងដាំ 7m x 7m =204ដេីម សរុបកូនឈេីដែលមានតម្រូវការទាំងអស់ ប្រមាណជា102.000ដេីម
August 7, 2022 - សិល្បៈ
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះដែរតារាសម្តែង និងជាពិធីករល្បីឈ្មោះគឺលោក ប៉ែន ចំរ៉ុង ត្រូវបានគេទម្លាយថាស្ទើរតែបាត់បង់ការងារធ្វើព្រោះតែលោកបានចូលរួមក្នុងយុទ្ធនាការ ជួយសង្គ្រោះព្រៃឈើតំបន់ជុំវិញភ្នំតាម៉ៅ។ លោក តាន់ គីមសួរ បានរៀបរាប់នៅលើ Facebook លោកថា៖ “ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ខ្ញុំមិនភ្លេចថ្ងៃដំបូងដែលពួកយើងជួបគ្នាជជែកអំពីរឿងភ្នំតាម៉ៅទេ បុគ្គលប៉ុន្មាននាក់នៅក្នុងរូបភាពនេះហើយគឺជាស្នូលសំខាន់ក្នុងការស្វះស្វែងរកដំណោះស្រាយ កាលនោះក្តីសង្ឃឹមស្ទើរតែ១%ក៏គ្មានដែរ តែពួកយើងនៅតែមានការជឿជាក់ថានឹងអាចមានរឿងអភិនីហារកើតឡើង ជាពិសេសជឿជាក់ទៅលើគតិបណ្ឌិតរបស់សម្តេចពុកហ៊ុន សែនតែម្តង។” លោក តាន់ គីមសួរ ដដែលបានបន្តថា
August 7, 2022 - PR
(ភ្នំពេញ) ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ។ យើងឃើញថាដោយសារតែការស្រឡាញ់ និងគាំទ្រខ្លាំងពីអតិថិជនចំពោះគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង ទើបធ្វើឱ្យក្រុមហ៊ុន បានបង្កើតនូវកម្មវិធីថ្មីមួយឡើងសម្រាប់អតិថិជនដើម្បីធ្វើការដាក់ Blind order នូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយ ពី សាមសុង ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ! ដូចដែលបានឃើញអញ្ជឹង គ្រាន់តែលឺភ្លាម កត់ថ្ងៃ កត់ម៉ោងមកដល់ Samsung Experience store ទាំងបីសាខា K-Mall, Chip Mong Sen Sok និង Exchange
August 7, 2022 - សង្គម
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយឡែក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះសារមួយឃ្លាចាក់ដោតថា៖ “អរគុណសម្តេច ពុក (បើសេដ្ឋកិច្ច ឬ ការអភិវឌ្ឍន៍ប្រទេសមានការយឺតយ៉ាវ) សូមកុំបន្ទោសរាជរដ្ឋាភិបាល អោយសោះ”។ សាររបស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ធ្វើអោយលោក តាន់ គីមសួរ ដែលជាមនុស្សម្នាក់ចេញមុខតវ៉ាប្រឆាំងការកាប់បំផ្លាញព្រៃឈើតំបន់ភ្នំតាម៉ៅ ចេញមុខមកសួរលោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា
August 7, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គាល់ថាជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះនិងជាម្ចាស់ផលិតកម្ម Galaxy Navatra បានប្រកាសគាំទ្រ ររាជរដ្ឋាភិបាលលុបចោល ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរនៅលើ Facebook ថា៖ “ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយបងប្អូនដែលស្រលាញ់កូនឈើអាចមកដាំ កូនឈើជាមួយខ្ញុំ”៕
August 7, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ សម្តេចតេជោ បានសរសេររៀបរាប់នៅលើ Facebook ផ្លូវការរបស់សម្តេចថា៖ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕”
August 7, 2022 - ព័ត៌មានអន្តរជាតិ
(សៅផាវឡូ)៖ ក្លិបបាល់ទាត់ប្រេស៊ីល Sao Paulo បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Nahuel Bustos លើកិច្ចសន្យាលេងខ្ចីជើងរយៈពេល ១ឆ្នាំមកពីក្លិប Manchester City។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានជួបជាមួយមិត្តរួមក្រុមថ្មីរបស់លោកកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថា នឹងអាចចូលរួមលេងឲ្យក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគ Brazilian Serie A នៅសប្តាហ៍ក្រោយ។ ខ្សែប្រយុទ្ធកណ្តាល ដែលបានចូលរួមជាមួយក្លិបអង់គ្លេស Manchester City ដោយផ្លាស់មកពីក្លិប Talleres Cordoba រូបនេះ បានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅឯក្លិបអេស្ប៉ាញ Girona
August 7, 2022









