Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវរកអ្នកថតរូបសម្តេចមួយសន្លឹក ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត កាលពីទសវត្សរ៍៩០។ តាមរយៈបណ្ដាញសង្គម សម្រេចលើកឡើងដូច្នេះថា៖ «លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះ ហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះ អាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ ដោយសម្គាល់៖ ១. អ្នកការពារខ្ញុំឈ្មោះវឿន បានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។ ២. កូនប្រុសខ្ញុំ ហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល ១៤ ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆិកា១៩៨២)។

    July 30, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញលិខិត ស្តីពីការចាត់វិធានការបណ្តោះអាសន្នលើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យថាមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួនបានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់សារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភពលោកចាត់ទុកថា ជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក្នុងន័យនេះ ដើម្បីចូលរួមការពារសុខភាពសាធារណៈ សុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាពអ្នកប្រើប្រាស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសូមធ្វើការណែនាំបណ្តោះអាសន្នមួយចំនួនដូចខាងក្រោម៖

    July 29, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន៩រូប។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ នៅក្នុងអនុក្រឹត្យនេះ សម្តេចតេជោផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដូចមានរាយនាមខាងក្រោម៖ ១-លោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។ ២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ

    July 29, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និង លោក ហ៊ុន សុរិទ្ធី ជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២។ ផ្តល់សិទ្ធិដោយ៖ Freshnews

    July 29, 2022
  • សង្គម

    ឯកឧត្តម គួច ចំរើន បានជំរុញឱ្យសិប្បកម្មក្នុងស្រុកដែលផលិត ឬ កែច្នៃធុងសំរាម ច្នៃឱ្យបានច្រើនព្រោះឯកឧត្តមត្រូវការទិញយកមកដាក់នៅតាមឆ្នេរ។ ឯកឧត្តមអភិបាលខេត្ត បានប្រកាសដូច្នេះនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ។ តាមរយៈការផុសរូបថត ធុងសំរាមដែលច្នៃឡើងជារូបត្រី ឯកឧត្តមបានមានលើកឡើងដូច្នេះថា៖ “សាមញ្ញ​ តែទាក់ទាញ​ ហេីយមានប្រយោជន៍។ តោះសិប្បកម្មក្នុងស្រុក​ ឌីសាញ​ ឡេីងតម្លៃ​ ខ្ញុំមានតម្រូវការ​ សម្រាប់ដាក់តាមឆ្នេរ​ ។ ខ្ញុំសំអាត​ អ្នកសំអាត​ យេីងរួមគ្នាសំអាតទាំងអស់គ្នា​” ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    មន្ត្រីនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅភាគខាងលិចនៃរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទីក្រុងនេះក្នុងភាពអាសន្ន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺអុតស្វា Monkeypox ។ មន្ត្រីសុខាភិបាលសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Susan Philip បាននិយាយថា៖«យើងចង់បានភាពបត់បែន ដើម្បីអាចប្រើប្រាស់ធនធានរបស់យើង ដើម្បីបម្រើសាធារណៈជន និងការពារសុខភាពបានល្អបំផុត»។ លោកស្រី Philip បានសង្កត់ធ្ងន់ថា គាត់មិនមានគម្រោងអំពាវនាវឱ្យមានការបិទ ឬការរឹតត្បិតតឹងរ៉ឹងណាមួយ ដូចទៅនឹងជំងឺ COVID-19 នោះទេ។ ព្រឹទ្ធសមាជិករដ្ឋកាលីហ្វ័រញ៉ា លោក Scott Wiener បាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយ របស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ»។ ខណៈមន្ត្រីសុខាភិបាលក្រុងបាននិយាយថា ពួកគេរំពឹងថាតួលេខនេះនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកស្រី Philip

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos កំពុងផ្អាកក្នុងការជ្រើសរើសបុគ្គលិកជាសកល បន្ទាប់ពីបានរាយការណ៍ពីការខាតបង់ជាលើកទី២ ជាប់ៗគ្នា។ ប្រធានផ្នែកហិរញ្ញវត្ថុ លោក Brian Olsavsky បាននិយាយថា ក្រុមហ៊ុននឹងបន្តជួលវិស្វករផ្នែក software ជាពិសេសសម្រាប់សេវាកម្ម Amazon Web Services និងអាជីវកម្មផ្សាយពាណិជ្ជកម្ម ប៉ុន្តែផ្អាកចំពោះការជួលសម្រាប់ផ្នែកផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Amazon នៅតែខាតបង់ចំនួន ២លើកផ្ទួនៗគ្នាក្នុងត្រីមាសនេះ បើទោះបីជាក្រុមហ៊ុនបានប្រកាសពីប្រាក់ចំណូលសរុបប្រចាំត្រីមាសចំនួន ១២១.២៣ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដែលលើសពីការព្យាករណ៍ចំនួន ១១៩.០៩ពាន់លានដុល្លារ របស់អ្នកវិភាគទីផ្សារ។ ការខាតបង់ភាគច្រើន

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ករណីឆ្លងដំបូងបំផុតនៃជំងឺអុតស្វា នៅក្នុងប្រទេសរបស់ខ្លួន ទើបត្រូវបានរកឃើញ នៅលើពលរដ្ឋហ្វីលីពីនម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេសវិញ កាលពីពេលកន្លងទៅ ក្នុងខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។ លោកស្រី បេវើលី ហូ (Beverly Ho) រដ្ឋលេខាធិការនៃ ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា អ្នកជំងឺខាងលើ គឺជាជនជាតិហ្វីលីពីន វ័យ៣១ឆ្នាំម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេសវិញ កាលពីថ្ងៃទី១៩ ខែកក្កដា។ បើតាមលោកស្រី Ho

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    មន្ត្រីថៃកំពុងស្វែងរក​បុរស​ជនជាតិ​អឺរ៉ុប​ម្នាក់ ​ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយ​អ្នក​ជំងឺ​អុតស្វា monkeypox ​​ទី​២ របស់​ប្រទេសថៃ​។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលតេស្តបង្ហាញថា បុរសជនជាតិថៃអាយុ ៤៧ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកកកាលពីសប្តាហ៍មុន បានវិជ្ជមានចំពោះជំងឺអុតស្វា ខណៈលោក Sopon Iamsirithaworn អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបញ្ជាក់ថា អ្នកជំងឺអុតស្វាម្នាក់នោះ មានទំនាក់ទំនងរាងកាយជាមួយបុរសជនជាតិអឺរ៉ុបដែលគេកំពុងស្វែងរក។ អ្នកទាំង ២ ត្រូវបានគេដឹងថា បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គម។ លោក​ Sopon Iamsirithaworn បាន​មាន​ប្រសាសន៍​ថា៖«យើង​មិន​ដឹង​ថា​ជន​បរទេស​នោះ​រស់​នៅ​ទី​ណា ឬ​ថា​គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​នោះ​ទេ»។ យ៉ាងណា ក្រុមស៊ើបអង្កេតជំងឺរបស់ក្រសួងសុខាភិបាលសាធារណៈកំពុងព្យាយាមតាមដានបុរសនោះ។ លោកបាននិយាយថា ក្រុមស៊ើបអង្កេតជំងឺនឹងពិនិត្យមើលវីដេអូកាមេរ៉ា CCTV និងសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដូចជាប៉ូលិសទេសចរណ៍ និងស្ថានទូត

    July 29, 2022
  • ព័ត៌មានជាតិ

    តើកម្ពុជា នឹងទទួលបានផលចំណេញអ្វីពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ? គិតត្រឹម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៥ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ និងប្រកាសដាក់ឱ្យ ប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខ ដោយឥតគិតថ្លៃ រយៈពេលមួយខែ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញ សេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់នៅថ្ងៃនេះថា ជាការពិតណាស់ កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដូចជា កាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនមានភាពល្អប្រសើរជាងមុន

    July 29, 2022