Khmerpress
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយធ្វើតេស្តចេញអវិជ្ជមាន បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសប្រាប់ប្រជាជនអាមេរិកទាំងអស់ថា កូវីដ១៩ មិនទាន់រលាយបាត់នៅឡើយទេ ក៏ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរនៃជំងឺ អាចទប់ស្កាត់បាន តាមរយៈការចាក់វ៉ាក់សាំងមូលដ្ឋាន និងវ៉ាក់សាំងដូសជំរុញ ក៏ដូចជាការលេបថ្នាំព្យាបាល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីសេតវិមានបានចេញផ្សាយ ការអាប់ដេតប្រចាំថ្ងៃពីវេជ្ជបណ្ឌិតរបស់លោក ដែលអនុញ្ញាតឱ្យលោកអាចបញ្ចប់ រយៈពេលធ្វើចត្តាឡីស័ក លោក បៃដិន បានបង្ហោះសារតាមប្រព័ន្ធ Twitter ថា រូបលោកបានត្រឡប់ទៅបំពេញការងារ នៅការិយាល័យ

    July 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំបង្កើតឡើង អាចនឹងចាប់ផ្តើមអនុវត្តន៍លើការដកពិន្ទប័ណ្ណបើកបររបស់ អ្នកល្មើសច្បាប់ ចាប់ពីខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ លោកស្រី កុយ សុដានី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» ដែលបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកស្រី កុយ

    July 28, 2022
  • ព័ត៌មានជាតិ

    រាជធា​នីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់គណនីហ្វេសបុ៊ក និងក្រុមសំដែង ដែលបានផុសលើបណ្តាញសង្គមហ្វេសបុ៊ក អំពីសកម្មភាពអសីលធម៌ អាសអាភាស ត្រូវបានសារភាពទទួលកំហុស និងធ្វើការសុំទោសជាសាធារណៈផងដែរ។ សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ព្រឹកមិញនេះ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុ៊កមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុ៊ក។ ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌ ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលើករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃើញថាទាំងម្ចាស់គណនីហ្វេសបុ៊ក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ

    July 28, 2022
  • ព័ត៌មានជាតិ

    ជាធម្មតា App ABA តែងតម្រូវឱ្យអ្នកប្រើប្រាស់បើកអ៉ីនធើណេតទើបអាចធ្វើប្រតិបត្តិការ និងដំណើរការសេវាធនាគារបាន។ យ៉ាងណាមិញ ថ្មីៗនេះ ធនាគារ ABA បានផ្ដល់នូវភាពងាយស្រួលថ្មីមួយទៀត សម្រាប់អ្នកប្រើប្រាស់ App ABA នោះគឺមិនចាំបាច់មានអ៉ីនធើណេតក៏អាចបើក និងប្រើ App បានដែរ។ ជាក់ស្ដែងនៅពេលអ្នកបើក App ពេលគ្មានអ៉ឺនធើណេត នោះអ្នកនឹងឃើញពាក្យ “Switch to offline mode” ដោយពាក្យនេះមានន័យថា យើងអាចប្រើ App ដោយមិនបាច់មានអ៉ីនធើណេតឡើយ ដោយគ្រាន់តែចុចលើពាក្យ “Switch to offline mode”

    July 28, 2022
  • សង្គម

    កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោក ផែង វណ្ណៈ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកទាក់នឹងការផាកពិន័យនៅផ្លូវជាតិលេខ ៥ ខណៈនៅជួសជុលមិនទាន់ហើយនៅឡើយ។ លោក ផែង វណ្ណៈ បានឲ្យដឹងថា «បងៗចរាចរក្រសួង​ ឧស្សាហ៍​ណាស់​ ផ្លូវជាតិ​លេខ​ ៥​ ជួសជុល​មិនទាន់​ហើយ​ក៏ដាក់​ប៉ុស្តិ៍​ចាប់​ផាក​ពិន័យ​ដែរ​ សូមថ្នាក់លើពិចារណា​ផង​ ផ្លូវ​ជួសជុល​មិនទាន់​ហើយ​ ហើយក៏មិនទាន់បានដាក់​ស្លាក​សញ្ញា​កំណត់​ល្បឿន​ថ្មី​នៅឡើយ​ មិនគួរ​មន្ត្រី​ចរាចរណ៍​យើង​មកចាប់​ផាក​ពិន័យ​បែបនេះ​ទេ​»។ ជុំវិញករណីនេះផងដែរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា៖ «តបនឹងព័ត៌មានផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លើបណ្តាញសង្គមឈ្មោះ Vannak

    July 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានស្នើដល់ផលិតករឈប់ផលិតវីដេអូបែបអប់រំទាំងឡាយណា ដែលមិនបានបង្ហាញការអប់រំទេ តែបែរជាបង្ហាញពីចរិតអសីលធម៌ទៅវិញនោះ។ ការស្នើរបស់មន្ត្រីក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមនូវវីដេអូមួយចំនួន ដែលត្រូវបានផលិតឡើង ដោយដាក់ចំណងជើងអប់រំ តែអត្ថន័យជាក់ស្តែង មិនបានបង្ហាញពីអត្ថន័យអប់រំនោះឡើយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានបញ្ជាក់ថា «រាល់ថ្ងៃយើងឃើញមានការប្រតិកម្មមួយចំនួន លើវីដេអូកម្សាន្តលើបណ្តាញសង្គម។ វីដេអូ (កម្សាន្ត) បែបនេះ មានរូបភាព២ ទី១ គាត់ធ្វើក្នុងន័យអប់រំ (ទី២) ប៉ុន្តែខ្លឹមសាររូបភាពកន្លែងខ្លះមិនបានបង្ហាញពីការអប់រំ

    July 28, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមគេហទំព័រព័ត៌មាន The Guardian បានរាយការណ៍ថា កាលពីថ្ងៃទី ២៦ ខែកក្កដា ថាប្រជាជនរស់នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បាននាំគ្នាចូលជួរ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វា នេះ​បើ​តាម​មជ្ឈមណ្ឌល​វ៉ាក់សាំង​ជំងឺ​អុត​ស្វាបានពោលថា សេវាផ្លូវការត្រូវបានបើក បន្ទាប់​ពី​ការិយាល័យ​សុខាភិបាល​ក្រុង​ញូវយ៉ក​បាន​បង្ហាញ​អំពីចំនួន​ករណី​ ដែល​បាន​បញ្ជាក់​ថា​កើត​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់ ១,០៩២​នាក់ ក្នុង​នោះ​មានទាំង​ស្ត្រី និង​កុមារ។ ទន្ទឹម​នឹង​នេះ សេចក្តី​រាយការណ៍​ព័ត៌មាន​បញ្ជាក់​ថា​ ឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក យ៉ាងហោច​ណាស់​ករណី​កើត​ជំងឺ​អុតស្វា​មួយ​ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ស្ទើរ​គ្រប់​រដ្ឋ។ ខណៈ​ការ​រីក​រាល​ដាល​នៅ​ទីក្រុង​ញូវយ៉ក កាលីហ្វ័រញ៉ា ផ្លរីដា អ៊ីលីណយ និងហ្សកហ្ស៊ី បានពន្លឿនការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងដល់មនុស្ស ហើយបានបញ្ជាក់ថា ពួកគេនឹងបង្កើនការចែកចាយវ៉ាក់សាំងជំងឺអុតស្វានៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកអង្គការសុខភាពពិភពលោក (WHO)

    July 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបំភ្លឺជាថ្មីថា ការធ្វើវិសោធនកម្មលើកទី១០ របស់រដ្ឋធម្មនុញ្ញកម្ពុជា មិនបានប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញទេ។ ការបំភ្លឺរបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី

    July 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុ៊កមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុ៊ក។ ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌ ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលើករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃើញថាទាំងម្ចាស់គណនីហ្វេសបុ៊ក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។ សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ហើយផុសក្នុងគណនីផេកហ្វេសបុ៊ករបស់ខ្លួនផងដែរ ៕ ប្រភព៖

    July 28, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងក្នុងសុន្ទរកថាមួយនាឱកាសនៃការប្រារព្ធខួបលើកទី៦៩ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ ថ្ងៃទី២៧ ខែកក្កដា ដែលនៅតែទុកឱ្យកូរ៉េទាំង២ជាលក្ខណៈបច្ចេកទេសនៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាមនៅឡើយ។ តាមរយៈការដកស្រង់សម្ដី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «ជាថ្មីម្ដងទៀត

    July 28, 2022