Khmerpress
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន thairath បានអោយដឹងថា កាលពីវេលាម៉ោង ២១ និង៥៥នាទី កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បំណែកស្ពានអាកាស ដែលកំពុង​សាងសង់មួយដុំ បានធ្លាក់​លើ​រថយន្ត​មួយគ្រឿង ដែលកំពុងបើកបរលើផ្លូវ​រ៉ា​ម៉ា​២ ត្រង់​ចំណុច​ផ្លូវ​ជាតិ​ខាងមុខ​មន្ទីរពេទ្យ​វិផា​រ៉ា​ម ខេត្ត​សា​មុត​សាខុន​ បណ្តាលឲ្យរថយន្តនោះរងការខូចខាតយ៉ាងដំណំ។ យោងតាមរបាយការណ៍​បឋម​បាន​បញ្ជាក់​ថា មានមនុស្ស​ចំនួន ៣​នាក់​បាន​រង​របួស និង​ ០១នាក់ស្លាប់បាត់បង់ជីវិត។ ស្ពានអាកាសនោះ គឺជាស្ពានអាកាសបត់ត្រឡប់ក្រោយ (U-Turn) ដែលស្ថិតនៅក្បែរមន្ទីរពេទ្យ Vibharam ទីរួមស្រុកខេត្ត Samut Sakhon ស្ថិតលើផ្លូវ Rama 2 កាត់ចូលទីក្រុងបាងកក

    August 1, 2022
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោរ)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានយល់ព្រមបន្តដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត ខណៈអំពើហិង្សា និងការបះបោរនៅក្នុងប្រទេសមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។ សារព័ត៌មាន Global New Light of Myanmar បានបញ្ជាក់ដូច្នេះថា «សមាជិកទាំងបានអនុម័តជាឯកច្ឆន្ទលើសំណើបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត នៅក្រោមផ្នែក៤២៥ នៃរដ្ឋធម្មនុញ្ញ»។ របបយោធាមីយ៉ាន់ម៉ារបស់លោក មីន អោងឡាំង

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី ។ ក្នុងគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់

    August 1, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញមួយរូបនោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីបាញ់៤គ្រាប់កាលពីយប់មិញ។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចទទួលព័ត៌មានករណីផ្ទុះអាវុធ នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីទទួលបានពត៌មានកម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឡោមព័ទ្ធទីតាំងកន្លែងកើតហេតុ និងបានបំភ្លឺសាក្សីនៅនឹងកន្លែងកើតហេតុ ហើយបានទាក់ទងម្ចាស់ផ្ទះឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺថាមានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយមូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ។ សមត្ថកិច្ចបន្តថា លុះដល់ព្រឹកថ្ងៃទី៣១ខែកក្កដា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា

    August 1, 2022
  • ព័ត៌មានជាតិ

    សូឡូ)៖ កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ទម្រាំដណ្ដើមបានមេដាយមាសជូនជាតិ ក្រុមកីឡាការិនីកម្ពុជា បានឆ្លងកាត់ ៤ប្រកួត និងបានយកឈ្នះគូប្រកួតទាំង ៤ប្រកួត ពោលគឺវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមឡាវ ១១-៥ពិន្ទុ, ឈ្នះក្រុមថៃ ៩-៨ពិន្ទុ និងឈ្នះក្រុមហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕

    July 31, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបើកកម្មវិធីជិះកង់កម្សាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន និងមានការចូលរួមពី ក្រុមសេនាយុត្តិធម៌ ក្រុមសាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ កម្មវិធីជិះកង់កម្សាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាពបានចាប់ផ្តើមនៅម៉ោង៧:០០ព្រឹក ដោយធ្វើការជិះកង់ចេញពីរង្វង់មូល «ព្រះស្កន្ទគង់លើក្ងោក» នៅវិថីតេជោ តាមបណ្តាឆ្នេរអូឈើទាល និងឆ្នេរអូត្រេះ ដើមឈើចាំស្នេហ៍ ស្ពោះទៅកាន់ផ្លូវខ្មែរធ្វើបាន នឹងបញ្ចប់នៅរង្វង់មូលរាម។ ការជិះកង់កម្សាន្ត គឺដើម្បីសុខភាព

    July 31, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន លោក សុឹង ប៊ុណ្ណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានការសង្ស័យក្នុងករណីផ្ទុះអាវុធកាលពីយប់មិញ។ ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២៖១៦នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់ ដោយអាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ

    July 31, 2022
  • ព័ត៌មានអន្តរជាតិ

    វៀតណាម កំពុងព្យាយាមដើម្បីសម្រេចបានចំណាត់ថ្នាក់កំពូលទាំង ១០លើពិភពលោកក្នុងការកែច្នៃកសិកម្ម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានចុះហត្ថលេខាលើ យុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឿងយន្តកសិកម្ម និងកសិ-រុក្ខាប្រមាញ់-នេសាទ ដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលកែច្នៃកសិកម្មកំពូលមួយក្នុងពិភពលោកនៅឆ្នាំ២០៣០។ នុងយុទ្ធសាស្ត្រនេះ វៀតណាមមានផែនការអភិវឌ្ឍសហគ្រាសកែច្នៃកសិកម្មទំនើបដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងអភិបាលកិច្ចស្របតាមក្រុមហ៊ុនសកល។ ជាមួយគ្នានេះ វៀតណាមក៏ត្រូវបានកំណត់ផងដែរ ដើម្បីអភិវឌ្ឍចង្កោមឧស្សាហកម្មសម្រាប់ការកែច្នៃកសិផលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ផលិតកម្មសម្ភារៈប្រមូលផ្តុំ និងមេកានិច។ ក្នុងចំណោមគោលដៅរបស់ខ្លួន ការងារជាង ៩០% ក្នុងការដាំដុះដំណាំសំខាន់ៗ គឺត្រូវធ្វើយន្តការនៅឆ្នាំ២០២៥ ហើយជាង ៧០% នៃការងារដាំដុះជាទូទៅ នឹងត្រូវធ្វើយន្តការទាំងស្រុងនៅឆ្នាំ ២០៣០។ គោលដៅនីមួយៗ គឺច្រើនជាង ៨០%

    July 31, 2022
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលាប់ជំងឺកូវី១៩ ឡើងវិញ ជាមួយលទ្ធផលតេស្ដវិជ្ជមានសាជាថ្មីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។ បើតាមសេតវិមាន លោក បៃដិន ដែលបានឆ្លងកូវីដ១៩ កាលពីជាង៩ថ្ងៃមុន ហើយបានជាសះស្បើយកាលពីដើមសប្ដាហ៍កន្លងទៅនឹងត្រូវធ្វើចត្តាឡីស័ក នៅឯសេតវិមាន រហូតដល់លោកតេស្ដចេញលទ្ធផលអវិជ្ជមាន។ ព្រមពេលជាមួយគ្នា លោក បៃដិន ក៏បានលុបចោលគម្រោងដំណើរទស្សនកិច្ចចំនួន២ ផងដែរទៅកាន់រដ្ឋ ដេឡាវែរ (Delaware) និងមីឈីហ្គិន (Michigan) នៅប៉ុន្មានថ្ងៃខាងមុខនេះ។

    July 31, 2022
  • សង្គម

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ​ ។ -បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុននិងសម័យបច្ចុប្បន្នមួយចំនួន

    July 30, 2022