- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ឈូ សុធា ពីអភិបាលរងខេត្តតាកែវ ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងតែងតាំង លោក យង់ សុវឌ្ឍនា ជាអភិបាលរងខេត្តតាកែវ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី៖ ផ្តល់សិទ្ធិដោយ៖ freshnews
July 30, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយថា មហាសេដ្ឋី Elon Musk កំពុងត្រៀមសាងសង់ ព្រលានយន្តហោះផ្ទាល់ខ្លួនមួយកន្លែងនៅភាគខាងកើតទីក្រុង Austin។ កាលពីខែមិថុនា សារព័ត៌មាន Austin Business Journal បានរាយការណ៍ថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ដីជាច្រើនហិកតានៅជិត Bastrop County ដែលស្ថិតនៅភាគខាងកើតនៃតំបន់រោងចក្រថ្មីរបស់ Tesla គឺ Giga Texas។ ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន The Boring Company ដែលជាអាជីវកម្មមួយផ្សេងទៀតដែលបង្កើតឡើងដោយលោក Elon Musk
July 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥ សម្រាប់ការប្រកួតលើកទី១ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ។ វិញ្ញាសាបាល់បោះជិះរទេះនារីនេះ មាន០៤ប្រទេសចូលរួម គឺកម្ពុជា ឡាវ ហ្វីលីពីន និងថៃ ដែលត្រូវធ្វើការប្រកួតវិលជុំ ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ
July 30, 2022 - ព័ត៌មានអន្តរជាតិ
នាឡិកាដៃមួយគ្រឿងរបស់មេដឹកនាំណាស៊ី លោក Adolf Hitler ត្រូវបានលក់ក្នុងតម្លៃ ១.១ លានដុល្លារ នៅក្នុងការដេញថ្លៃមួយនៅអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ នាឡិកាម៉ាក Huber មួយគ្រឿងនោះ មានបង្ហាញរូបសញ្ញា Swastika និងមានអក្សរ AH ឆ្លាក់នៅលើវា ហើយវាត្រូវបានលក់ទៅឱ្យជនអនាមិកម្នាក់។ មេដឹកនាំជនជាតិជ្វីហ្វបានថ្កោលទោសលើការដេញថ្លៃនេះយ៉ាងខ្លាំង នៅមុនពេលនាឡិកាដៃមួយគ្រឿងនោះ នឹងត្រូវដាក់លក់នៅផ្ទះដេញថ្លៃ Alexander Historical ក្នុងរដ្ឋ Maryland ។ ទោះយ៉ាងណាក៏ដោយ ផ្ទះដេញថ្លៃដែលបានលក់វត្ថុអនុស្សាវរីយ៍របស់ណាស៊ីកាលពីអតីតកាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ថា គោលបំណងរបស់វាគឺដើម្បីរក្សាប្រវត្តិសាស្ត្រ។ លោក Adolf Hitler បានដឹកនាំណាស៊ីអាល្លឺម៉ង់
July 30, 2022 - ព័ត៌មានជាតិមកស្គាល់អ្នកគ្រូវ័យក្មេង ដែលកំពុងល្បីពេញបណ្តាញសង្គម Facebook ក្រោយចេញវិដេអូបង្រៀនសិស្ស នៅក្នុងថ្នាក់
កាលពីពេលថ្មីៗនេះមហាជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ក្រោយឃើញវិដេអូមួយបង្ហាញពីសកម្មភាពបង្រៀនសិស្សរបស់អ្នកគ្រូវ័យក្មេងម្នាក់នៅក្នុងថ្នាក់។ ថ្ងៃនេះក្រុមការងារយើងសូមបង្ហាញពីអ្នកគ្រូវ័យក្មេងរូបនោះអោយប្រិយមិត្តបានស្គាល់ទាំងអស់គ្នា។ អ្នកគ្រូវ័យក្មេងរូបនេះមានឈ្មោះថា ចេង ស្រីស្រស់ គឺជាគ្រូបង្រៀនថ្នាក់ទី១”គ” នៅសាលាបឋមសិក្សាព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកគ្រូ ចេង ស្រីស្រស់ ទទួលបានការចាប់អារម្មណ៍ខ្លាំង ចំពោះវិដេអូបង្រៀនសិស្ស អោយចេះប្រកបអក្សរ ក ជើង “ដ” ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងនោះទៅទៀតគឺអក្សររបស់អ្នកគ្រូ ប្រៀបដូចជាគេចាក់ពុម្ភ។ ក្នុងនោះដែរអ្នកគ្រូ បានរៀបរាប់នៅលើ Facebook របស់ខ្លួនថា៖ “ខ្ញុំរីករាយនឹងចែករំលែកនូវអ្វីដែលខ្ញុំមានទៅអ្នកទាំងអស់គ្នាដោយក្តីស្រលាញ់ សុំទោសនូវរាល់ចំណុចខ្វះខាត ក៏អរគុណដែលផ្តល់កម្លាំងចិត្ត #យកបេះដូងមកធ្វើ” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល៦ ខែ ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត១ ៤០០ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជិត ៣០ ០០០កន្លែងបានកើនឡើង ៣៨,២៣%បើធៀបនឹងឆ្នាំមុន។ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍន ភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ។ លោកបានបញ្ជាក់ថា
July 30, 2022 - សិល្បៈ
(អាមេរិក)៖ រឿងរ៉ាវផ្អើលពិភពលោក ដែលតារាសម្តែងល្បីឈ្មោះ Will Smith បានឡើងទៅដល់លើឆាកនៃកម្មវិធី Oscars ទះកំផ្លៀង Chris Rock នោះ គឺបានកើតឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ហើយរហូតមកទល់ពេលនេះ ហាក់បីដូចជាចប់សព្វគ្រប់អស់ហើយ។ តែយ៉ាងណានៅពេលនេះ តារាសម្ដែង Will Smith ស្រាប់តែបង្ហោះវីដេអូសុំទោសថ្មីដ៏រំជួលចិត្ត ចំពោះការទះកំផ្លៀង Chris Rock ដោយបង្ហាញក្នុងឃ្លីបវីដេអូដ៏វែងមួយនៅលើបណ្តាញសង្គម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ម្សិលមិញនេះ Smith
July 30, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវរកអ្នកថតរូប មួយសន្លឹករបស់សម្ដេច ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត អំឡុងទសវត្សរ៍៩០នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរកឃើញប្រភពរូបថតនេះហើយ ត្រូវបានជនបរទេសដាក់លក់តាមអនឡាញ។ ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពី លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានចូលខមិនរាយការណ៍ជូនសម្ដេច តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយជួយបញ្ជាក់អំពីប្រភពនៃរូបថតនេះ ដែលត្រូវបានដាក់លក់ដោយជនបរទេស។ ជាការឆ្លើយតបនឹងខំមិនរបស់ លោកឆាយ សុផល, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ ដែលលោកបានស្វែងរកឃើញប្រភពរូបថតនេះ។ សម្ដេចបានបញ្ជាក់ទៀតថា៖ «ពេលនេះរូបថតខ្ញុំដល់កំរិតជនបរទេសយកទៅដាក់លក់តាម online នៅក្រៅប្រទេសហើយ។
July 30, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនចំនួន២ ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។ អគ្គនាយកក្រុមហ៊ុនទាំង២នោះរួមមាន៖ ១-លោក LIU YAOWU អគ្គនាយកក្រុមហ៊ុន សេង យ៉ាវ អេនធើប្រាយ និងទី២.លោក ហេង សុធី អគ្គនាយកក្រុមហ៊ុន វី សុន ត្រេនស្ព័ត៕ ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
July 30, 2022 - ព័ត៌មានអន្តរជាតិ
អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានរាយការណ៍ថា បានរកឃើញអ្នកស្លាប់ម្នាក់ដោយជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែកក្កដានេះ។ ករណីស្លាប់នេះគឺជាករណីទី ១ហើយសម្រាប់ប្រទេសអេស្ប៉ាញ និងជាករណីដំបូងដែលបានកើតមាននៅក្នុងតំបន់អឺរ៉ុបផងដែរ ខណៈគិត ត្រឹមពេលនេះមានមនុស្សចំនួន ២នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺអ៊ុតស្វា Monkeypox នៅក្នុងរលកនៃការរាតត្បាតថ្មីៗនេះដោយមិនរាប់បញ្ចូលករណីស្លាប់នៅក្នុងតំបន់អាហ្វ្រិកនោះទេ។ យោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា បើគិតជាសរុបរួមអំពីចំនួនអ្នកស្លាប់ទាំងអស់នៅជុំវិញពិភពលោកចាប់តាំងមានការរាតត្បាត ជំងឺអ៊ុតស្វា Monkeypox មក ពោលគឺរាប់បញ្ចូលទាំងករណីស្លាប់នៅតំបន់អាហ្វ្រិកគឺគិតត្រឹមពេលនេះមានអ្នកស្លាប់សរុបចំនួន ៥នាក់ហើយ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ២២,១៤១នាក់ នៅក្នុងប្រទេសចំនួន ៧២ផ្សេងគ្នា ដោយមិនរាប់បញ្ចូលប្រទេសនៅតំបន់អាហ្វ្រិកដែលជាកន្លែងធ្លាប់កើតមានជំងឺប្រភេទនេះជាធម្មតានោះទេ៕
July 30, 2022









