Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដូ វ៉ាន់ជៀន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នា នឹងជំរុញការបោះបង្គោលព្រំដែននៅសល់ ១៦ភាគរយទៀត។ ការឯកភាពគ្នា បានធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្ស មាតុភូមិ វៀតណាម ដឹកនាំដោយលោក ដូ វ៉ាន់ជៀន ចូលជួបសម្ដែងការគួរសម និងពិភាក្សានៅលើទំនាក់ទំនងទ្វេភាគី ក្នុងឱកាសខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនង ការកសាងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

    July 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសារធាណការ បានឆ្លើយតបនឹងសំណួរដែលសួរច្រើនជាងគេ តាមរយៈលេខទូរស័ព្ទ (Hotline 1275) ប្រចាំខែមិថុនា ដោយសួរថា៖ តើបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្នុងនោះដែរ ក្រសួងសាធារណការ បានបញ្ជាក់ថា អាចស្នើសុំធ្វើថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា) ឯកសារតម្រូវ៖ – អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) – ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង) – ពាក្យបណ្តឹងមានបញ្ជាក់ពី

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    ហុងកុង៖ យ៉ាងហោចណាស់មានអ្នករាំចំនួន ២នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយមានផ្ទាំងអេក្រង់ធំមួយបានធ្លាក់ចំពីលើពួកគេ ខណៈដែលពួកគេកំពុងតែរាំនៅលើឆាកតន្ត្រីដ៏ធំមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ South China Morning Post បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨​ ខែកក្កដាម្សិលមិញនេះ នៅក្នុងការប្រគំតន្ត្រីមួយរបស់ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ហុងកុងគឺក្រុម Mirror ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល Hong Kong Coliseum។ ប្រភពខាងលើបានបន្តថា គឺនៅម៉ោង​ ១០ និង ៣០នាទីយប់នៃការប្រគំតន្ត្រីដ៏អស្ចារ្យនោះ ស្រាប់តែមានអេក្រង់មួយផ្ទាំងធំបានធ្លាក់យ៉ាងលឿនទៅឆាកតន្ត្រី និងបានប៉ះទង្គិចលើក្រុមអ្នករាំចំនួន ២នាក់។ ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យគឺមានអ្នកនាំម្នាក់បានរងនូវរបួសធ្ងន់ធ្ងរ ខណៈម្នាក់ទៀតមានសភាពធូស្រាលអាចដឹងខ្លួនជាធម្មតាបានវិញ។ ក្រោយពេលកើតហេតុ លោក Ahfa Wong

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ តុលាការកំពូលរបស់ប្រទេសស្រីលង្កា បានចេញសេចក្តីជូនដំណឹងមួយទៅកាន់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ដោយបញ្ជាឱ្យគាត់បង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី០១ ខែសីហា សម្រាប់ញត្តិដែលភ្ជាប់គាត់ជាមួយនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។ មន្ត្រីតុលាការកំពូលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ CNA ថា សេចក្តីជូនដំណឹងត្រូវបានចេញកាលពីថ្ងៃពុធ (២៧ កក្កដា) ទាក់ទងនឹងញត្តិយ៉ាងហោចណាស់មួយ ដែលបានប្តឹងអ្នកនយោបាយ និងមន្ត្រីរាជការដោយចោទប្រកាន់ថា ពួកគេទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចប្រទេស។ បច្ចុប្បន្នលោក Rajapaksa កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរីជាកន្លែងដែលគាត់ត្រូវបានផ្តល់ ការស្នាក់នៅរយៈពេល ១៤ថ្ងៃនៅទីនោះ។ គួរបញ្ជាក់ថា លោក

    July 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសារអប់រំសុខភាព​ ស្តីពីផលប៉ះពាល់បារីអេឡិចត្រូនិកលើសុខភាព។ តើអ្វីទៅជាបារីអេឡិចត្រូនិក? ជាឧបករណ៍ដែលបង្កើតឱ្យមានជាចំហាយ ឬផ្សែង ដោយកំដៅវត្ថុរាវដែលជាធម្មតា គឺជាសារធាតុ នីកូទីន ហើយវាមាននៅក្នុងបារី និងផលិតផលថ្នាំជក់ផ្សេងទៀត។ ជាទូទៅ បារីអេឡិចត្រូនិកមានទម្រង់ និងទំហំផ្សេងៗគ្នាដែលមានផ្នែកផ្ទុកអគ្គិសនី ផ្នែកដុតកំដៅ និងផ្នែកវត្ថុរាវ។ បារីអេឡិចត្រូនិកខ្លះមានរូបរាង ដូចបារីធម្មតា ឧបករណ៍អង្គចងចាំ (USB Sticks) ឬខៀវ។ បារីអេឡិចត្រូនិក មានឈ្មោះហៅជាច្រើន ដូចជា៖ E-cigs, E-hooknhs, Mods, Vape

    July 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូ​ន បានឱ្យដឹងថា កាលពីម្សិលមិញ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ “លក្ខណៈពិសេសនៃផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវ កុយ សុដានី បានធ្វើការឆ្លើយតបរាល់ចម្ងល់បងប្អូនប្រជាពលរដ្ឋជាច្រើនពាក់ព័ន្ធនឹងផ្លាកលេខកម្ពុជា

    July 29, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ៖ យោងតាមការបញ្ជាក់ពី អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកភាពលើការស្នើសុំរបស់រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការធិការ (គ.ប.ផ.ក) កម្ទេចចោលវត្ថុតាង ប៊ីចេងសញ្ញារូបវែក (ក្លែងក្លាយ) ចំនួនប្រហែល ១៨តោន ដែលក្រុមប្រតិបត្តិបានបង្ក្រាបកាលពីឆ្នាំ២០១៩ កន្លងមក និងយោងតាមសាលក្រមព្រហ្មទណ្ឌលេខ: ១៧២”ឆ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ពីបទក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម (ប៊ីចេងសញ្ញារូបវែក) ប្រព្រឹត្តទៅនៅភូមិខ្នារ

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន កុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ពាក់ព័ន្ធនឹង កោះតៃវ៉ាន់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី៥ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពេលមុខភាពតានតឹងទាំងខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទចាយពេលជាង ២ម៉ោង លោក ស៊ី ជិនពីង បានប្រាប់លោក បៃដិនថាសហរដ្ឋអាមេរិក គួរតែអនុវត្តឱ្យបានតាម «គោលការណ៍ចិនតែមួយ»

    July 29, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI) ចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សម្រាប់ការរៀបចំបែបបទនាវា ចូលចេញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធី បច្ចុប្បន្ន ទៅប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនួសវិញ តាមរយៈគេហទំព័រផ្លូវការដែលមានអាសយដ្ឋាន https://portedi.mpwt.gov.kh៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព៍ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 29, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Meta បានរាយការណ៍ពីការធ្លាក់ចុះ ប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនកំពុងរងផលប៉ះពាល់ពីសេដ្ឋកិច្ចដែលកំពុងច្របូលច្របល់ និងការប្រជែងពីបណ្ដាញសង្គម TikTok។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta ដោយសារតែការថយចុះនៃអ្នកប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងសកលលោក។ នាយកប្រតិបត្តិ Mark Zuckerberg បានប្រាប់អ្នកវិភាគបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញ ៣៦% មកត្រឹម ៦.៧ពាន់លានដុល្លារថា “នេះគឺជារយៈពេលដែលទាមទារឱ្យមានការខំប្រឹងកាន់តែខ្លាំងក្លា ហើយខ្ញុំរំពឹងថា យើងនឹងសម្រេចបានកាន់តែច្រើន ជាមួយនឹងធនធានមនុស្សតិចជាងមុន”។ Meta ក៏បាននិយាយផងដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាសដែលទើបបញ្ចប់ថ្មីៗនេះ បានថយចុះមួយភាគរយដល់ ២៨.៨ ពាន់លានដុល្លារ ដែលជាថយចុះជាលើកដំបូងរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុនបានចេញជាសាធារណៈក្នុងឆ្នាំ២០១២។

    July 28, 2022