Khmerpress
  • ព័ត៌មានអន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវផ្នែកជំងឺអេដស៍កម្រិតពិភពលោកបានប្រកាសកាលពីថ្ងៃពុធ ទី២៧​ ខែកក្កដានេះថា បានទទួលជោគជ័យក្នុងការព្យាបាលអ្នកជំងឺអេដស៍ម្នាក់ទៀតហើយឲ្យជាស្បះស្បើយ ១០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia។ អ្នកជំងឺដែលទើបត្រូវបានព្យាបាលឲ្យជាសះស្បើយពីជំងឺអេដស៍រូបនេះ គឺជាបុរសអាយុ ៦៦ឆ្នាំម្នាក់ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះឲ្យថា City of Hope ខណៈអត្តសញ្ញាណពិតប្រាកដរបស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈឡើយដើម្បីរក្សាកិត្តិយសរបស់គាត់។ ប្រភពខាងលើបានបន្តថា អ្នកជំងឺ City of Hope ទទួលបានការព្យាបាលនៅមជ្ឈមណ្ឌលមួយកន្លែងនៅក្នុងរដ្ឋ Californian សហរដ្ឋអាមេរិក ហើយរូបគាត់គឺជាអ្នកជំងឺអេដស៍ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយទី ២ សម្រាប់នៅក្នុងឆ្នាំនេះ ខណៈគិតត្រឹមពេលនេះគឺមានអ្នកជំងឺអេដស៍នៅជុំវិញពិភពលោកសរុបចំនួន ៤នាក់ហើយដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០%នោះ។ សូមបញ្ជាក់ថា ដើម្បីទទួលបានការព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយដល់កម្រិត ១០០%នេះ

    July 28, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានទឹកដមផ្អែមពីរោះ សមត្ថភាព ទេពកោសល្យពេញខ្លួនគឺ កញ្ញា សុខ សីឡាលីន ហើយក៏ជាគណៈកម្មការនៅក្នុងកម្មវិធីកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ នេះ បានប្រតិកម្មជាខ្លាំងចំពោះ បុគ្គលមួយចំនួនដែលបានចូលទៅខមិន រិះគន់ ថារូបកាយមិនស្អាតលើអ្នកលក់ Online និយាយចំអកចំអន់ ប្រៀបប្រដូចទៅនឹងមុខកែវណាម៉ា។ នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀង កញ្ញា សុខ សីឡាលីន ក៏បានឆ្លើយតបយ៉ាងធ្ងន់ៗទៅវិញថា៖ «សុជីវធម៌ សីលធម៌ធ្លាក់ចុះខ្លាំង នាបច្ចុប្បន្ន ដោយសារបុគ្គលមួយចំនួន មានតែទូរសព្ទក្នុងដៃ ចុចសរសេរខមិន ដោយគ្មានឆ្លងកាត់ការគិតពិចារណាអោយបានវែងឆ្ងាយ😕រិះគន់

    July 28, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាប្រតិកម្ម និងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ចំពោះយុវវ័យមួយក្រុម ដែលបាននាំគ្នាថតវីដេអូឃ្លីបខ្លីបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើទង្វើមិនសមរម្យ អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ ជុំវិញករណីឃ្លីបវីដេអូនោះផងដែរ មហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច កោះហៅក្រុមយុវជនទាំងនោះមកធ្វើការអប់រំ ដើម្បីកុំឲ្យថតវីដេអូបែបនោះទៀត។ ទាក់ទងនឹងករណីនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន comment នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «សមត្ថកិច្ចនឹងចាត់វិធានការលើករណីនេះ» ដែលធ្វើឲ្យមហាជនមានការសាទរយ៉ាងខ្លាំង។ គួរអោយដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកោះហៅម្ចាស់គណនីហ្វេសប៊ុក «Kaa Offical» ដែលមានបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ក្រោយបានផុសវីដេអូឃ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេចន៍ អសីលធម៌

    July 28, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោកបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានឡើវិញ ចំពោះជំងឺកូវីដ១៩ បន្ទាប់ពីបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោកវេជ្ជបណ្ឌិត Kevin O’Connor បានឲ្យដឹងថា លោក បៃដិន បានធ្វើតេស្ដអង់ទីហ្សែនចំនួនពីរលើក។ លើកទី១ នៅល្ងាចថ្ងៃអង្គារ និងលើកទី២ នៅព្រឹកថ្ងៃពុធ ដោយលទ្ធផលគឺអវិជ្ជមានទាំងពីរ។ ទន្ទឹមគ្នានោះ លោកក៏បានបញ្ជាក់ផងដែរថា លោកប្រធានាធិបតីនឹងបន្តពាក់ម៉ាសរយៈពេល១០ថ្ងៃបន្ថែមទៀត ដើម្បីបង្ការការពារការរីករាលដាលនៃមេរោគ ហើយគាត់នឹងធ្វើតេស្តញឹកញាប់ដើម្បីរកមើលការកើតឡើងវិញនៃមេរោគ។ គួរបញ្ជាក់ថា

    July 28, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ ហើយក៏មានការដាក់ពិន័យផងដែរចំពោះប្រជាពលរដ្ឋដែលមិនព្រមដកឧបករណ៍នោះចេញ។ ក្រោយការប្រកាសរបស់ក្រសួងមិនបានប៉ុន្មានផង ក៏មានការជជែកវែកញែកប៉ុន្ថែមទៀតរបស់ប្រជាពលរដ្ឋ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបកស្រាយបន្ថែមថា៖ “សូមអរគុណសម្រាប់ការលើកយោបល់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឃើញការផ្តល់យោបល់ (Comments) ជាច្រើនអំពីការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) ដែលមិនផ្អែកលើផ្នែកបច្ចេកទេស ប៉ុន្តែផ្អែកលើការយល់ឃើញរបស់បុគ្គលរៀងៗខ្លួន ដូចនេះក្រសួងសូមធ្វើការបំភ្លឺបន្ថែមដូចខាងក្រោម៖ ចំពោះការពង្រឹងគុណភាពសេវាទូរសព្ទចល័ត គឺមានការពាក់ព័ន្ធនឹងកត្តាជាច្រើន ប៉ុន្តែកត្តាសំខាន់មួយចម្បងគឺការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា

    July 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុលបុត្រខ្មែរប្រមាណ ៣០រូប ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតប្រជែងគណិតវិទ្យានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបាននាំមកនូវកិត្តិយស និងមោទនភាពក្រៃលែង សម្រាប់់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។ ក្រោមកម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន Bright Education Consultant and Travel បានសម្របសម្រួល និងបញ្ជូនកុលបុត្រខ្មែរចំនួន ៣៤រូប ទៅចូលរួមប្រកួតប្រជែងគណិតវិទ្យា ដែលរៀបចំឡើងនៅសកលវិទ្យាល័យ Columbia

    July 27, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះផុតឱសានវាទហើយ! សម្រាប់ម្ចាស់លំនៅឋាននិងម្ចាស់អាជីវកម្ម ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ ក្នុងការរុះរើសំយាបនិងផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់បើមិនដូឆ្នោះទេ អាជ្ញាធរក្រុងបាត់ដំបង នឹងចាត់វិធានការផ្លូវច្បាប់ជាធរមានហើយ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង កំណត់ឲ្យម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ

    July 27, 2022
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តល់ពានរង្វាន់ នៃភាពជាអ្នកដឹកនាំ «សឺ វីនស្តុន ឆឺឈាល (Sr Winston Churchill)» ដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដោយគូសប្រៀបប្រដូចការដឹកនាំរបស់មេដឹកនាំទាំងពីរ ក្នុងគ្រាដែលប្រទេសរបស់ខ្លួនប្រឈមនឹងវិបត្តិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានទទួលយកពានរង្វាន់នេះតាមរយៈអនឡាញ ក្នុងពិធីមួយដែលរៀបចំឡើងដោយការិយាល័យរបស់

    July 27, 2022
  • ព័ត៌មានអន្តរជាតិ

    អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃអង្គារថា ឆ្នេរចំនួន ២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនៃឆ្នេរស្រស់ស្អាតបំផុតទាំង ២០លើពិភពលោក ដែលចេញផ្សាយ​ដោយសារព័ត៌មានរបស់ចក្រភពអង់គ្លេសក្នុងខែនេះ។ សារព័ត៌មាន Daily Star របស់ចក្រភពអង់គ្លេសបានវិភាគលើការបង្ហោះនៅលើបណ្ដាញសង្គម Instagram និងអត្ថបទនៅលើ Google នៅលើឆ្នេរដែលមានពាក្យថា “ស្រស់ស្អាត” ដើម្បីចាត់ថ្នាក់ឆ្នេរស្អាតបំផុតទាំង ២០ នៅលើពិភពលោក។ ជាលទ្ធផល ឆ្នេរចំនួន ២ របស់ថៃបានស្ថិតក្នុងចំណោមចំណាត់ថ្នាក់ ដោយឆ្នេរ Sunrise នៅ Satun ជាប់ចំណាត់ទី៦ និង ឆ្នេរ Maya Bay

    July 27, 2022
  • ព័ត៌មានអន្តរជាតិ

    ចិន៖ អាជ្ញាធរនៃទីក្រុងវ៉ូហាន ប្រទេសចិន ដែលជាកន្លែងផ្តើមកើតមានមេរោគនៃជំងឺកូវីដ-១៩ដំបូងគេនោះបានសម្រេចអនុវត្តវិធានការបិទខ្ទប់ជាថ្មីម្តងទៀតហើយ ក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនករណីនៅតាមសហគមន៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដានេះបានបញ្ជាក់ថា វិធានការបិទខ្ទប់របស់អាជ្ញាធរក្រុងវ៉ូហាននៅពេលនេះមិនត្រូវបានអនុវត្តទូទាំងទីក្រុងឡើយ ពោលគឺអនុវត្តតែនៅក្នុងតំបន់ Jiangxia មួយប៉ុណ្ណោះ។ គួរកត់សម្គាល់ថា Jiangxia គឺជាខណ្ឌដ៏ធំនិងសំខាន់មួយរបស់ទីក្រុងវ៉ូហាន ដោយតំបន់មួយនេះប្រជាពលរដ្ឋរស់នៅប្រហែលជា ១លាននាក់។ វិធានការបិទខ្ទប់នេះនឹងត្រូវអនុវត្តយ៉ាងតិចណាស់ចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធនេះតទៅ ហើយនៅក្នុងអំឡុងពេលនេះនៃការបិទខ្ទប់នេះគឺសកម្មភាពអាជីវកម្ម និងការធ្វើដំណើរសាធារណៈទូទៅត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន លើកលែងតែអ្នកមានភារកិច្ចចាំបាច់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យនៅទូទាំងប្រទេស ដូចនេះហើយអាជ្ញាធរចិនតែងអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតបើទោះជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីមិនច្រើនដូចនៅក្នុងប្រទេសមួយចំនួនក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 27, 2022