Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ថា បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា មានសុខភាពល្អធម្មតា និងជាសះស្បើយឆាប់ៗនេះ ក្រោមការពិនិត្យព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីសំណាក់គ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺអុតស្វានេះ ត្បិតតែមានតិចតែមួយករណី ដែលនាំចូល លើបុរសជនជាតិនីហ្សេរីយ៉ា ហើយអ្នកប៉ះពាល់ទាំង៥នាក់នោះ ធ្វើរោគវិនិច្ឆ័យមិនមានជំងឺអ៊ុតស្វាក្ដី តែយើងនៅតាមតែបន្ដតាមដានគ្រប់ចំនួន២១ថ្ងៃ។ ដូច្នេះយើងត្រូវតែប្រយ័ត្ន ជាពិសេសអាជ្ញាមូលដ្ឋាន និងតាមព្រំដែន ច្រកចេញចូលអន្ដរជាតិ ព្រោះជំងឺនេះមិនមាននៅស្រុកខ្មែរយើងទេ គឺករណីនាំចូល ប៉ុន្ដែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ វានឹងអាចឆ្លងចូលសហគមន៍របស់យើង»។

    July 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចរចាយកប្រេងកាតរបស់កម្ពុជាជិត ៣០ម៉ឺនបាលរ៉ែលដែលបានបាត់ ដោយសារនាវា MT Strovolos លួចដឹកចេញពីតំបន់បូមប្រេងប្លុក A ដោយខុសច្បាប់នោះ កំពុងទទួលបានលទ្ធផលល្អ ដែលអាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះពេលវេលាជាក់លាក់ថា នឹងអាចចរចាបញ្ចប់នៅពេលណានោះ មិនត្រូវបានលោក ជៀប សួរ បញ្ជាក់ច្បាស់លាស់ទេ លោកថាត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការងារនេះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ឱកាសអញ្ជើញចូលរួមក្នុងសន្និសីទប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា

    July 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីស្ត្រីមានផ្ទៃពោះ ៨ខែ អវិជ្ជមានវីរុសអុតស្វា នៅខេត្តសៀមរាប ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្រ្តីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញាចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២៥

    July 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្មីៗនេះបានចេញសេចក្តីសម្រេចតែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ តាមសេចក្តីសម្រេច ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀត មានលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក

    July 27, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ សមាជិកសភាមួយរូបរបស់ស្រីលង្កា បាននិយាយថានៅថ្ងៃអង្គារនេះថា អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវបានគេរំពឹងថាអាចនឹងវិលត្រឡប់ចូលមកក្នុងប្រទេសវិញ ពីប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេស ក្រោយពីមានភាពចលាចលយ៉ាងសម្បើមអស្ចារ្យ ជុំវិញវិបត្តិសេដ្ឋកិច្ច ដោយបាតុករជាច្រើន ចោទថារូបលោកបានគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិខុស ដែលនាំឱ្យតម្លៃទំនិញសំខាន់ៗកើនឡើង។ សមាជិកសភាស្រីលង្កា លោក បាន់ឌូឡា ហ្គូណាវ៉ាដេណា (Bandula Gunawardena) បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោក

    July 27, 2022
  • ព័ត៌មានជាតិ

    (កណ្តាល)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា លើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស។ សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យ រាល់ការរស់នៅរបស់ជនបរទេសទាំងអស់

    July 27, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅកងវរសេនាធំលេខ ១៣០២ កងវរសេនាធំត្រួតពិនិត្យលេខ ១៣ ផ្លូវលេខ ១៣០២ ច្រកព្រំដែន Khlong Luek ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ដឹកនាំដោយ លោកវរសេនីយ៍ឯក Ronong Sengmi មេបញ្ជាការកងវរសេនាធំ លេខ១៣ និងលោកវរសេនីយ៍ទោ Thaworn Boonpeng មេបញ្ជាការកងអនុសេនាធំលេខ១៣០២ រួមនឹងនាយកដ្ឋានពន្ធដារប្រចាំតំបន់ស្រះកែវ មន្ត្រីគយ អារញ្ញប្រាថេត មន្ត្រីនគរបាលទេសចរណ៍ និង មន្ត្រីស៊ើបអង្កេតខេត្តស្រះកែវ បាននាំយកវត្ថុដែលរឹបអូសបានពីអ្នកទេសចរផ្សេងៗ

    July 27, 2022
  • ព័ត៌មានអន្តរជាតិ

    មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុបបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសហ្វីលីពីន​បាន​រង​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.១ រ៉ិចទ័រ ដែលបានកត់ត្រានៅជិតកោះ Luzon ក្នុងជម្រៅ ៤០ គីឡូម៉ែត្រ។ ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ៤៥ គីឡូម៉ែត្រ ទៅភាគខាងកើតនៃទីក្រុង Vigan ដែលជាទីក្រុងមានប្រជាជនចំនួន ៦០,០០០ នាក់ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃទឹកដី Luzon ។ យ៉ាងណា វាមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីនេះទេ។ គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនតែងតែរងគ្រោះដោយការរញ្ជួយដី ឬគ្រោះធម្មជាតិផ្សេងៗទៀត ដោយសារតែទីតាំងរបស់វានៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់ដែលមានសកម្មភាពរញ្ជួយខ្លាំង ដែលវាលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕ ផ្តល់សិទ្ធិដោយ៖

    July 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ការពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយប្រសិទ្ធផល។ គម្រោងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើម បានកាន់តែច្រើនពីម្ចាស់កសិដ្ឋាន ខ្នាតតូចក្នុងស្រុក នៃដំណាំ ពោត ស្រូវ

    July 27, 2022
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃអង្គារនេះ ថាការផ្ទុះជំងឺអុតស្វាដែលរីករាលដាលយ៉ាងឆាប់រហ័សអាចត្រូវបានទប់ស្កាត់ប្រសិនបើគ្រប់គ្នាចាត់វិធានការទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានReuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។ លោក Rosamund Lewis អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីជំងឺអុតស្វាបាននិយាយថា «យើងធ្វើនៅពេលនេះនៅតែជឿជាក់ថា ការផ្ទុះឡើងនៃជំងឺអុតស្វានេះអាចបញ្ឈប់បាន ជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវនៅក្នុងក្រុមមនុស្សត្រឹមត្រូវ ប៉ុន្តែពេលវេលានេះអាចនឹងកន្លងផុតទៅ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាដើម្បីធ្វើឱ្យវាកើតឡើង»។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើង(ជំងឺអុតស្វា) តំណាងឱ្យភាពអាសន្នសុខភាពសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតមួយ របស់អង្គការសុខភាពពិភពលោក។ គួរបញ្ជាក់ថា មេរោគនេះត្រូវបានរកឃើញដំបូងនៅក្នុងសត្វស្វា ហើយរីករាលដាលជាចម្បងតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង។ ជំងឺ

    July 27, 2022