Khmerpress
  • ព័ត៌មានអន្តរជាតិ

    អឺរ៉ុប៖ ប្រទេសអាឡឺម៉ង់បានចេញសេចក្តីព្រមានមួយអំពីផលិតផលមីកញ្ចប់ដែលជាផលិតផលរបស់ប្រទេសវៀតណាមថាមានផ្ទុកនូវសារធាតុហាមឃាត់មួយប្រភេទលើសកម្រិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅនេះ។ មីកញ្ចប់ដែលទទួលបានការព្រមានពីអាជ្ញាធរអាឡឺម៉ង់នោះគឺជាមីកញ្ចប់រសជាតិសាច់មាន់ ផលិតដោយក្រុមហ៊ុន Asiafoods Corporation ដែលមានផ្ទុកនូវសារធាតុអេទីឡែនអុកស៊ីដលើសកម្រិតស្តង់ដាសុវត្ថិភាពដែលអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលអឺរ៉ុប។ ទន្ទឹមគ្នានេះប្រទេសម៉ាល់តាក៏បានចេញសេចក្តីព្រមានមួយផងដែរចំពោះផលិតផលហ្វឺកញ្ចប់របស់ប្រទេសវៀតណាម ដោយអាជ្ញាធរម៉ាល់តាបញ្ជាក់ថា ហ្វឺនោះត្រូវបានផលិតឡើងពីម្សៅអង្ករដែលមានការកែច្នៃហ្សែន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរទទួលបន្ទុកផ្នែកសុវត្ថិភាពចំណីអាហារ ដែលស្ថិតនៅក្រោមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានទទួលលិខិតព្រមានរបស់អាជ្ញាធរអាឡឺម៉ង់រួចហើយ ខណៈមន្ត្រីជំនាញក៏កំពុងត្រួតពិនិត្យបញ្ហានេះឡើងវិញផងដែរ។ បើតាមតំណាងរបស់អាជ្ញាធរវៀតណាមម្នាក់បានប្រាប់ឲ្យដឹងថា ផលិតផលមីកញ្ចប់ដែលទទួលបានការព្រមានពីអាជ្ញាធរអាឡឺម៉ង់នោះទំនងជាត្រូវនាំចេញទៅប្រទេសអាឡឺម៉ង់តាំងពីឆ្នាំមុន​ម្ល៉េះ​ ពោលគឺនៅមុនពេលដែលសភាពអឺរ៉ុបបានដាក់ចេញគោលការណ៍ថ្មីស្តីពីការកំណត់បរិមាណសារធាតុអេទីឡែននៅក្នុងចំណីអាហារ។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈមក សភាពអឺរ៉ុបបានដាក់ចេញនូវគោលការណ៍ថ្មីមួយចំពោះសុវត្ថិភាពចំណីអាហារដោយកំណត់មិនឲ្យមានសារធាតុអេទីឡែនលើសពី ០,០១មីលីក្រាមនោះទេក្នុងអាហារមួយគីឡូក្រាម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។ ដូចនេះ ក.ប.ទ. សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។ ក.ប.ទ. សូមគូសបញ្ជាក់ផងដែរថា យោងតាមមាត្រា៨៤

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។ ការថ្លែងឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង នៅថ្ងៃទី២៥ ខែកក្កដា ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យមានការរីកចម្រើនថែមទៀត។ ឯកឧត្តមបន្តថា ការកំណត់ជាកាតព្វកិច្ចនេះ នឹងជួយឱ្យជនរងគ្រោះទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ គម្រោងអាចនឹងដំណើរការក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនយ៉ាងឆាប់

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនឱ្យបានជ្រាបថា៖ ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានជូនដំណឹងអំពីបន្ទុះភ្នំភ្លើង Sakurajima ស្ថិតនៅខេត្ត Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨៖០៥នាទីយប់ និងធ្វើការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះហានិភ័យដែលអាចកើតឡើងពីហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ជាពិសេសតំបន់លំនៅដ្ឋាននៅ Arimunra និង Furusato ដែលស្ថិតចន្លោះចម្ងាយ ៣គីឡូម៉ែត្រ ជុំវិញចំណុចកំពូលភ្នំភ្លើង។ អាជ្ញាធរមូលដ្ឋានបានចេញបញ្ជាឱ្យប្រជាជននៅខណ្ឌ Arimunra និងផ្នែកខ្លះនៃខណ្ឌ Furusato

    July 26, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរំលឹកពីឱសានវាទដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ឱ្យមកចុះបញ្ជីរថយន្តរបស់ខ្លួនឱ្យបានរួសរាន់ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។ សេចក្ដីជូនដំណឹងបានឱ្យដឹងថា បន្ទាប់ពីការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបានយករថយន្តគ្មានពន្ធរបស់ខ្លួន មកចុះបញ្ជីជាបន្តបន្ទាប់។ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំចំនួន៤,៨៥៤គ្រឿងត្រូវបានយកមកចុះបញ្ជី ដែលក្នុងនោះមានរថយន្តមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធនិងអាកររួចហើយ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានអំពាវនាវជាលើកចុងក្រោយដល់អ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ឱ្យរួសរាន់មកចុះបញ្ជីនៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត យ៉ាងយូរត្រឹមថ្ងៃទី៣១

    July 26, 2022
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានប្រកាសថា ប្រទេសជប៉ុននៅថ្ងៃចន្ទនេះបានបញ្ជាក់ពី ករណីដំបូងរបស់ខ្លួន នៃជំងឺអុតស្វា ដែលបានរកឃើញនៅលើបុរសម្នាក់អាយុ៣០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។ លោកស្រី Koike បានប្រាប់អ្នកយកព័ត៌មានថា «វាជាករណីបុរសដែលមានអាយុ ៣០ឆ្នាំដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ដោយបានត្រលប់មកពីអឺរ៉ុប។ នេះជាករណីជំងឺអុតស្វាលើកដំបូងនៅក្នុងប្រទេសជប៉ុន»។ លោកស្រី បាននិយាយថា បុរសនោះកំពុងទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ប៉ុន្តមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅអង្គការសុខភាពពិភពលោកបានប្រកាសពីស្ថានភាពអាសន្ន នៃការផ្ទុះឡើងនៃជំងឺអុតស្វា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖ -ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ -ចាប់ពីថ្ងៃទី១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦

    July 26, 2022
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៉ីអាគ្នេយ៍ បានអំពាវនាវដល់បណ្តាប្រទេសនានា ឲ្យពង្រឹងការតាមដាន និងដាក់ចេញនូវិធានការសុខភាពសាធារណៈ ចំពោះបញ្ហានៃការរីករាលដាលជំងឺអុតស្វា (monkeypox) ដែល WHO ទើបនឹងបានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈសកល នាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ នាយក WHO ប្រចាំតំបន់អាស៉ីអាគ្នេយ៍ លោកស្រីវេជ្ជបណ្ឌិត ពូណាម ខេត្រាប៉ាល ស៉ីញ (Poonam Khetrapal Singh) បានស្នើឲ្យមានការបង្កើនការស្រាវជ្រាវវ៉ាក់សាំង រួមទាំងការពារ

    July 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ យោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន​ ស្តីពីអ្នកជំងឺអុតស្វា ដែលជាបុរសជនជាតិនីហ្សេរីយ៉ា ដោយមា​នសំនួរពីបងប្អូនអ្នកសារព័ត៌មានជាច្រើននៅព្រឹកនេះ ពាក់ព័ន្ធនឹងករណីអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយលោកជំទាវ ឱ វណ្ណឌីន​ សូមជម្រាបជូនថា៖ “មកដល់បច្ចុប្បន្ននេះ វេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាព សុខភាពរបស់គាត់ពុំមានអ្វីប្រែប្រួលទេ ហើយក៏មិនមានសញ្ញាណាបង្ហាញពីសភាពធ្ងន់ធ្ងរនោះដែរ និយាយពាក្យសាមញ្ញថាគាត់ស្ថានភាពធម្មតា ហើយគាត់កំពុងស្ថិតនៅក្រោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក ជំទាវ ឱ វណ្ណឌីន បានបន្តទៀតថា ដោយឡែកសម្រាប់អ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា ដែលម្សិលមិញនេះ

    July 25, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានត្រាស់បង្គាប់អតីតអ្នកគ្រប់គ្រងទូទៅនៅ ផលិតកម្ម Galaxy លោក យឹម តាស្រង់ ទទួលបានគោរមងារ ឧកញ៉ា ៕

    July 25, 2022