Khmerpress
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឲ្យដឹងថា ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការរៀនសូត្រចប់សព្វគ្រប់ មិនមែនមានន័យថាត្រូវតែទទួលបានការតែងតាំង ឬឋានៈនោះទេ។ សម្តេចក្រឡាហោមបញ្ជាក់ថា ប៉ុន្តែគឺវាអាស្រ័យទៅលើការអនុវត្តការងារ សីលធម៌ គុណធម៌ កិត្តិយស។ ការលើកឡើងរបស់សម្តេចក្រឡាហោមបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ សម្តេចក្រឡាហោម ស ខេង

    July 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងអំឡុងមួយនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖ * ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ * ចាប់ពីថ្ងៃទី១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី

    July 27, 2022
  • សិល្បៈ

    អ្នកនាង ព្រំ រដ្ឋា ដែលគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះនិងជាតួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង បានចេញមុខបកស្រាយក្រោយមានការចោទប្រកាន់ពីសំណាក់ តារាសម្តែងវ័យក្មេង តាន់ សុផា ហៅ Jessica បង្ហោះ Facebook អោយចូលខ្លួនដោះស្រាយបំណុលដែលជំពាក់រូបនាងជាង៥ខែមកហើយ។ កញ្ញា តាន់ សុផា បានរៀបរាប់ថា៖ “សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ” ជុំវិញការចោទប្រកាន់នេះដែរ អ្នកនាង ព្រំ រដ្ឋា បានបកស្រាយវា៖ “នាងខ្ញុំឈ្មោះព្រំ

    July 26, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា វិស័យរ៉ែនិងថាមពល បានជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនកន្លែងកាត់បន្ថយការចំណាក ស្រុក ព្រោះវិស័យរ៉ែបានទាក់ទាញអ្នកវិយោគទាំងក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនពីមួយឆ្នាំទៅមួយឆ្នាំ។ លោក សុខ គីរីរតន៍ ប្រធាន មន្ទីររ៉ែនិងថាមពលខេត្តក្រចេះបានមានប្រសាសន៍ថា វិស័យរ៉ែនិងថាមពលខេត្តក្រចេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយសេដ្ឋកិច្ចប្រជាពលរដ្ឋទាំងផ្ទាល់ និងប្រយោល តាមរយៈការស្រូបទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។ លោក បន្តថា សម្រាប់ខេត្ត ក្រចេះមានរ៉ែជាច្រើនប្រភេទដូចជា៖គ្រួស ខ្សាច់ ថ្មអា និងរ៉ែមាសហើយក្នុងនោះក្រុម ហ៊ុនថ្មអាបានបង្កើនប្រាក់ចំណូលនិងឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងភូមិភាគឦសានមួយនេះច្រើនជាងគេ។ «វិស័យរ៉ែយើងនេះបានជួយជំរុញក្នុងវិស័យសេដ្ឋកិច្ច ទី១ គឺយើងបានស្រូបទៅវិនិយោគទុនពីក្រៅប្រទេសក្នុងប្រទេសមកអភិវឌ្ឍន៍ក្នុងខេត្តយើង ទី២បានបង្កើនការងារជូនបងប្អូនប្រជាជនខ្មែរយើងកាត់បន្ថយការចំណាកស្រុកព្រោះក្រុមហ៊ុនថ្មអាយើងដើរដំណើរការស្រួលក្នុងមួយក្រុមយ៉ាងតិច ៥០នាក់ឡើងលើបុគ្គលិកដែលត្រូវប្រើពី ៥០ទៅ ១២០នាក់»។

    July 26, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះបានឱ្យដឹងថា មហាសេដ្ឋី Bill Gates បាន ផ្ដល់ភាគហ៊ុនដែលមានតម្លៃ ៦ពាន់លានដុល្លារ កាលពីសប្ដាហ៍មុនដល់មូលនិធិសប្បុរសធម៌របស់គាត់គឺ Bill & Melinda Gates បន្ថែមទៀត។ ប្រភពដដែលបានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានបរិច្ចាគភាគហ៊ុនជិត ៥.២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Canadian National Railway Co ដល់មូលនិធិ Bill & Melinda Gates Foundation នេះបើតាមឯកសារ SEC ដែលបានបង្ហាញ។

    July 26, 2022
  • ព័ត៌មានអន្តរជាតិ

    នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio មានប្រសាសន៍ថា លោកគ្រោងនឹងជូនដំណឹងដល់សាធារណជនអំពីលក្ខណៈនៃជំងឺអុតស្វា monkeypox និងវិធីការពារការរីករាលដាលរបស់វា មួយថ្ងៃបន្ទាប់ពីប្រទេសជប៉ុន បានបញ្ជាក់ពីករណីដំបូងនៃជំងឺនេះ។ លោកបាននិយាយថា លោកនឹងជូនដំណឹងដល់សាធារណជនថា ជំងឺអុតស្វា monkeypox រីករាលដាលតាមរយៈការប៉ះរាងកាយ ហើយថាវ៉ាក់សាំងជំងឺអុតធំ smallpox គឺមានប្រសិទ្ធភាពប្រឆាំងនឹងវាបាន។ ទន្ទឹមនឹងនេះផងដែរ រដ្ឋមន្ត្រីសុខាភិបាលលោក Goto Shigeyuki បាននិយាយថា រដ្ឋាភិបាលបាននិងកំពុងព្យាយាមឆ្លើយតបទៅនឹងស្ថានភាពនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ លោកបាននិយាយថា ប្រព័ន្ធសម្រាប់តាមដានការផ្ទុះឡើងត្រូវបានពង្រឹង ហើយប្រព័ន្ធចាក់វ៉ាក់សាំង និងការព្យាបាលគឺនៅត្រូវបានរៀបចំ។ លោកបាននិយាយថា នាយករងខុទ្ទកាល័យលេខាធិការសម្រាប់ការគ្រប់គ្រងវិបត្តិ លោក Murata Takashi នឹងកោះប្រជុំក្រុមការងារមួយ ដែលមានមន្ត្រីជាន់ខ្ពស់នៃការិយាល័យរដ្ឋាភិបាលដែលពាក់ព័ន្ធនៅថ្ងៃអង្គារនេះ សម្រាប់រយៈពេល

    July 26, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាវិធានការឆ្លើយតប ក្រោយសហភាពអឺរ៉ុប បានរកឃើញផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន មានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត ភាគីប្រទេសកម្ពុជានឹងធ្វើការពិនិត្យលើផលិតផលមីកញ្ចប់វៀតណាមប្រភេទនោះ។ បើតាមលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្នុងករណីរកឃើញ មីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារនៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសប៊ុកមួយដែលមាន Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា “វិប្បដិសារី”។ ដែលបានផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេចន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផងដែរ។ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២

    July 26, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ត្រូវបានបាក់រលំ ហើយត្រូវបានប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរជួយពន្លឿនការស្ថាបនាឡើងវិញឲ្យឆាប់នោះ ពេលនេះត្រូវបានអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យស្ថាបនាឡើងវិញ នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះហើយ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ខណៈពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះពិនិត្យមើលស្ថានភាព នៃការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាឲ្យបានម៉ត់ចត់ ហើយក្រុមការងារត្រូវធ្វើការអនុវត្តការងារ នៅថ្ងៃ២៧ ខែកក្កដាស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់ និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។ លោក អឿ ស៊ីផុន

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួរដែលសួរច្រើនជាងគេតាមរយៈលេខទូរសព្ទ (Hotline 1275) ដោយបានសួរថា៖ តើបែបបទនៃការចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រូវធ្វើដូចម្ដេច? ក្រសួងសាធារណការ បានបញ្ជាក់ថា បែបបទសង្ខេបនៃការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរួមមាន៖ – ចូលទៅកាន់វេបសាយ https://vehicle.mpwt.gov.kh – ស្វែងរកលេខដែលពេញចិត្តរួចបញ្ជាទិញ – ត្រូវបង្កើតគណនី ឬកត់ត្រាចូលក្នុងប្រព័ន្ធបើមានគណនីហើយ – ធ្វើការបំពេញព័ត៌មានទៅតាមតំណាក់កាលនីមួយៗ – ករណីបំពេញឆៀករួមគ្នាជាមួយការចុះបញ្ជី ស្នើសុំម្ចាស់ព្រីនវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជាមុនសិន – ពិនិត្យមើលព័ត៌មានរបស់ខ្លួនឡើងវិញ

    July 26, 2022