- Khmerpress
- ព័ត៌មានអន្តរជាតិ
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្រមានពីជំងឺដ៏កាចសាហាវមួយដែលបាត់វត្តមានអស់ជាច្រើនឆ្នាំមកហើយ នោះគឺជំងឺ “ប៉ូលីយ៉ូ” ឬជាធម្មតាគេតែងហៅថាជំងឺ “គ្រុនស្វិតដៃជើង”។ មហាសេដ្ឋីរូបនេះ បានលើកឡើងពីការព្រមាននេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញករណីអ្នកឆ្លងជំងឺ “គ្រុនស្វិតដៃជើង” ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ មិនរង់ចាំយូរលោក Gates បានព្រមានភ្លាមៗនៅក្នុងការបង្ហោះនៅលើ Twitter នៅថ្ងៃទី២២ ខែកក្កដាថា “ការរកឃើញករណីថ្មីនៃជំងឺគ្រុនស្វិតដៃជើង គឺរំលឹកយើងថា វានៅតែជាជំងឺគំរាមកំហែងដល់យើងទាំងអស់គ្នា លុះត្រាតែយើងអាចលុបបំបាត់វាបានទើបជាការប្រសើរ”។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីចិត្តធម៌ Bill Gates បានធ្វើការជាច្រើនឆ្នាំ ដើម្បីលុបបំបាត់ជំងឺមួយចំនួននៅជុំវិញពិភពលោក។
July 25, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីល្បាញមួយរូប ដែលមានទឹកដមសំឡេងពីរោះរណ្ដំ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត មុននេះបន្តិចឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូប្រឡងចម្រៀងរយៈពេលជិត ២នាទី និងបានសរសើរ លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម ថាមានសំលេងធ្ងន់ល្អ ធ្វើអោយលោកពេញចិត្តខ្លាំង។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “ភាគច្រើនអ្នកកំពង់ចាមតូចៗស្ដើងៗតែធំ😄សម្លេងធំហើយធ្ងន់😄ប្អូនធ្វើបានល្អណាស់យប់មិញបងពេញចិត្ត😘បងក៏អ្នកកំពង់ចាមដែរ😄 ” ៕ ប្រភព៖ Khemarak Sereymun
July 25, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show សប្តាហ៍ទី ២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី២ ដែលមានអ្នកទស្សនារាប់រយនាក់ ចូលរួមទៅទស្សនាបេក្ខជនជើងខ្លាំងចំនួន ១៤រូប បង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ បេក្ខជនជើងខ្លាំងចំនួន ១៤រូបនេះ បង្ហាញពីភាពលេចធ្លោ និងបានបញ្ចេញអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន
July 25, 2022 - ព័ត៌មានអន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ២ករណីបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ។ បើតាមក្រសួងសុខាភិបានសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា Monkeypox ទាំង ២ករណីនេះគឺមិនជាប់ពាក់ព័ន្ធជាមួយករណីឆ្លងលើកមុនឡើយ ពោលគឺវាមិនមែនករណីចម្លងបន្តឡើយ តែជាករណីឆ្លងថ្មីដាច់ដោយឡែកតែម្តង។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ២នេះគឺមានមួយករណីត្រូបានរកឃើញចំពោះបុរសជនជាតិអេស្តូនីម្នាក់អាយុ ៤៦ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងឡុងដ៍ហើយបានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ២១ ខែកក្កដា និងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា Monkeypox នៅក្នុងថ្ងៃទី ២៤ ខែកក្កដា។ ដោយឡែកករណីឆ្លងមួយទៀតគឺត្រូវបានរកឃើញចំពោះបុរសជនជាតិសិង្ហបុរីម្នាក់ អាយុ ២៦ឆ្នាំ
July 25, 2022 - ព័ត៌មានអន្តរជាតិ
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ដោយដកស្រង់សម្តីពីមន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ចិនម្នាក់បានឱ្យដឹងថា អត្រាកំណើនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយត្រូវបានគេរំពឹងថា នឹងប្រែទៅជាអវិជ្ជមាននៅមុនឆ្នាំ២០២៥។ ទិន្នន័យកំណើតដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យបានបង្ហាញថា ចំនួនកំណើតថ្មីក្នុងឆ្នាំ២០២១ នៅក្នុងខេត្តមួយចំនួនរបស់ចិន គឺមានទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជាក់ស្ដែង ចំនួនកំណើតនៅក្នុងខេត្តហ៊ូណាន បានធ្លាក់ចុះក្រោម ៥០០,០០០ ជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ ហើយមានតែខេត្តក្វាងទុងប៉ុណ្ណោះ ដែលមានកំណើតថ្មីជាង ១ លាននាក់។ ប្រទេសចិនកំពុងប្រយុទ្ធដើម្បីបញ្ច្រាសការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃអត្រាកំណើន បូករួមទាំងភាពខុសគ្នារវាងអត្រាកំណើត និងមរណភាព ដោយសារមនុស្សវ័យក្មេងជាច្រើនជ្រើសរើសមិនបង្កើតកូន ព្រោះតែកត្តាមួយចំនួនដូចជា៖ ការចំណាយខ្ពស់ក្នុងការចិញ្ចឹមកូន និងសម្ពាធការងារជាដើម។ បើតាមសម្ដីលោក Yang Wenzhuang ប្រធានផ្នែកប្រជាជន និងគ្រួសារ នៅគណៈកម្មការសុខភាពជាតិបាននិយាយថា ចំនួនប្រជាជនចិនត្រូវបានគេរំពឹងថា
July 25, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យចំនួន ១លានដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមព្រះរាជសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។ ក្នុងព្រះរាជសារលិខិត ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ
July 25, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។ ក្នុងព្រះរាជសារលិខិត ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមប្រសិទ្ធពរជ៏បវរ មហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត
July 25, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបញ្ជាក់ថា គ្មានគម្រោងនាំយកអ្នកជំងឺអុតស្វា Monkeypox ជនជាតិនីហ្សេរីយ៉ា ដែលបានរត់គេចចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាត្រលប់ទៅកាន់ប្រទេសខ្លួនវិញនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានថ្លែងថា៖ “វាគឺជារឿងល្អហើយដែលអ្នកជំងឺទទួលបានការព្យាបាលនៅក្នុងប្រទេសកម្ពុជានោះ ហើយគាត់រំពឹងថាស្ថានភាពរបស់អ្នកជំងឺនឹងល្អប្រសើរឡើងក្នុងពេលឆាប់ៗនេះផងដែរ”។ គួររម្លឹកជូនថា អ្នកជំងឺអុតស្វា Monkeypox ជនជាតិនីហ្សេរីយ៉ារូបនេះមានអាយុ ២៧ឆ្នាំបានតេស្តវិជ្ជមានកាលពីថ្ងៃអង្គារសប្តាហ៍មុន តែគាត់បានរត់គេចខ្លួនពីប្រទេសថៃ ហើយក្រោយមកត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសោរ៍ចុងសប្តាហ៍កន្លងទៅនេះ។ បច្ចុប្បន្នអ្នកជំងឺរូបនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយរូបគាត់ក៏មានការពាក់ព័ន្ធជាមួយមនុស្សមួយចំនួនផងដែរក្រោយពេលមកដល់ទឹកដីកម្ពុជា។ ដោយឡែកសម្រាប់នៅក្នុងប្រទេសថៃវិញគឺអ្នកជំងឺរូបនេះបានពាក់ព័ន្ធជាមួយនឹងមនុស្ស ១៩នាក់ ដែលបច្ចុប្បន្នអាជ្ញាធរថៃកំពុងតែព្យាយាមធ្វើតេស្ត និងដានសុខភាពរបស់ពួកយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 25, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃកំពុងពិចារណាអំពីការសម្រេចទាញសញ្ញាអាសន្នចំពោះជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺថៃចង់សម្រេចដាក់បញ្ចូលជំងឺអុតស្វា Monkeypox ក្នុងបញ្ជី “ជំងឺឆ្លងធ្ងន់ធ្ងរ” ដើម្បីឲ្យសាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគថ្មីនេះ បើទោះជាគិតត្រឹមពេលនេះថៃមិនទាន់រកឃើញករណីផ្ទុះការរាតត្បាតនៃជំងឺប្រភេទនេះនៅតាមសហគមន៍ក៏ដោយ។ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះអង្គការសុខភាពពិភពលោកក៏បានទាញសញ្ញាអាសន្នមួយចំពោះជំងឺអុតស្វា Monkeypox ផងដែរ ដោយបានកំណត់ប្រភេទជំងឺនេះជា “ការព្រួយបារម្ភកម្រិតអន្តរជាតិចំពោះសុខភាពសាធារណៈ” និងបានជំរុញឲ្យបណ្តាប្រទេសដែលកំពុងមានការចម្លងជំងឺថ្មីនេះត្រូវបង្កើនការការពារនិងប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ថ្មីៗនេះថៃបានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នៅលើខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ហើយបច្ចុប្បន្នអ្នកជំងឺរូបនោះបានរត់គេចខ្លួនមកដល់ប្រទេសកម្ពុជានិងកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសកម្ពុជា៕
July 25, 2022 - ព័ត៌មានជាតិឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅកាន់ចិនមានចំនួនជាង១០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៨៨លានដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា សម្រាប់រយៈពេល ៦ខែដើមឆ្នាំ ២០២២ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសចិនមានចំនួន ១៦៨ ២៨០ តោន ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ៨៨.១២ លានដុល្លារអាមេរិក ដែលបរិមាណនាំចេញនេះគ្របដណ្តប់ប្រមាណជាជាង ៥១% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងឆមាស ទី១ ឆ្នាំ២០២២។ លោក លន់ យ៉េង បានមានប្រសាសន៍បែបនេះ ក្នុងវេទិកាអនឡាញស្តីពី «វិស័យកសិកម្មកម្ពុជា-ចិន» នាពេលថ្មីៗនេះ។
July 25, 2022









