Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានក្រើនរំលឹកសាជាថ្មី នៃការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) ដែលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក៏ដោយសារមានប្រជាជនមួយចំនួនតូច នៅមិនទាន់បានអនុវត្តការបង់ថវិកាតាមតារាងថ្មីនេះ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 25, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះថា គិតត្រឹមម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដានេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកពាក់ព័ន្ធសរុបចំនួន៥នាក់ហើយ ដែលបានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា។ លោកស្រីបញ្ជាក់ថា អ្នកទាំង៥នាក់នោះមិនទាន់មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ដោយពួកគាត់ត្រូវបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាព។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យើងរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន៥នាក់ហើយ ដែលបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង៥នាក់នេះ

    July 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យមានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។ ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលលោកបានចូលជាអធិបតីភាព ក្នុងពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី នៅសាលប្រជុំ ដឺ

    July 24, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក BTV Cambodia បានឲ្យដឹងថា នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១១រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះមកដល់ទីតាំងផ្ទះ ស្រ្តីដែលមានការពាក់ពន្ធ័ ជាមួយអ្នកជំងឺជាជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វា ចំនួន២នាក់ ស្ថិតនៅបន្ទប់ជួល ភូមិសន្សំ ៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកទាំង២នាក់នេះជាអ្នករួមដំណើរលើរឺម៉ក់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វា។

    July 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្តីណែនាំក្រើនរំលឹក ពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការរកឃើញអ្នកជំងឺអុតស្វាសរុបចំនួន ១៥,៧៣៤ករណី និងស្លាប់សរុបចំនួន០៥នាក់ ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន៧៥ប្រទេស ក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤%នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក, <១% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ាស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

    July 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កូនខ្មែរ៣រូប ដណ្តើមបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad។ ការដណ្តើមបានមេដាយមាសរបស់កូនខ្មែរទាំង៣រូបនេះ នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះសមត្ថភាពរបស់ពួកគេ។ លោក ឡៃ សុខជា តំណាងក្រុមហ៊ុន Bright Education Consultant and Travel ដែលជាអ្នកដឹកនាំ និងសម្របសម្រួលកម្មវិធីប្រកួតប្រជែងនៅកម្ពុជា និងបញ្ជូនសិស្សខ្មែរទៅចូលរួមប្រកួតប្រជែង បានប្រាប់ Fresh News ថា កម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដ៏ធំមួយដែលមានមុខវិជ្ជាចំនួន ៥ រួមមាន៖ Mathematics, Natural Science,

    July 24, 2022
  • ព័ត៌មានជាតិ

    ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២៣នាក់ និងជាសះស្បើយ៩នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,៥៨៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៩៨ នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    July 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សូមអំពាវនាវដល់ប្រជាពលរដ្ឋណាដែលធ្លាប់បានទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា សូមទាក់ទងទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ដើម្បីពិនិត្យសុខភាពជាបន្ទាន់។ លោក ឃួង ស្រេង បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងឡាយណា ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ាមានជំងឺអុតស្វា សូមទាក់ទងលេខ ១១៥ របស់ក្រសួងសុខាភិបាលភ្លាម ដើម្បីសហការឲ្យមានការពិនិត្យសុខភាពរបស់ខ្លួន»។ សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM)

    July 24, 2022
  • ព័ត៌មានជាតិ

    (ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសៅរ៍នេះ បានប្រកាសអាសន្នជាសកល នូវការផ្ទុះឡើងនៃជំងឺអុតស្វា ដជាការសម្រេចចិត្តដែលគូសបញ្ជាក់ពីការព្រួយបារម្ភ អំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃការឆ្លងមេរោគនេះ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត វ៉ាស៉ីនតោន ប៉ុស្ត (The Washington Post) នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ ការសម្រេចប្រកាសអាសន្នផ្នែកសុខភាពសាធារណៈជាសកលខាងលើនេះ ត្រូវបានគេរំពឹងថានឹងមានការបង្កើតមូលនិធិថ្មី និងដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យចាត់វិធានការការពារ និងទប់ស្កាត់ ខណៈដែលករណីច្រើនជាង ១៦,៥០០ ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន ៧៥។ ប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រយ៉េស៊ូស (Tedros

    July 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ស្លឹកមាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានបន្ដទៀតថា បន្ទាប់ពីធ្វើការសួរនាំជនជាតិនីហ្សេរីយ៉ា បាននិយាយថា រូបគេបានមកដល់ផ្ទះសំណាក់ស្លឹកមាសនេះ នៅវេលាម៉ោង០៥៖២០នាទី ដោយជិះកង់បីឥណ្ឌាមួយគ្រឿង មានបុរសម្នាក់ជាម្ចាស់អ្នកឌុប និងស្ដ្រីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ ពេលមកដល់បានមួយសន្ទុះ ពោលនៅវេលាម៉ោង០៥៖៤០នាទី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ ដោយសារសមត្ថកិច្ចមិនអាចទៅធ្វើការសួរនាំក្បែរអ្នកជំងឺអុតស្វានេះបាន

    July 23, 2022