Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។ ផ្តល់សិទ្ធិដោយ៖ freshnews

    July 23, 2022
  • ព័ត៌មានអន្តរជាតិ

    បន្ទាប់ពីការប្រកាសព្រឹត្តិការណ៍ Galaxy Unpacked 2022 នៅថ្ងៃទី 10 ខែសីហាខាងមុខនេះ ដែលរំពឹងថានឹងជាថ្ងៃសម្ពោធ Galaxy Z Fold 4 និង Galaxy Z Flip 4 ក្រុមហ៊ុន Samsung បានបង្កើនការពិភាក្សាអំពីស្មាតហ្វូនដែលអាចបត់បាន។ ក្នុងនោះផងដែរក្រុមហ៊ុនក៏បានបង្ហាញចំនួននៃការនាំចេញទូរស័ព្ទដែលអាចបត់បានក្នុងឆ្នាំ២០២១ ដែលមានចំនួនរហូតដល់ជិត ១០លានគ្រឿង។ លោក TM Roh ប្រធាន និងជាប្រធានផ្នែកស្មាតហ្វូននៅ Samsung បង្ហាញតាមរយៈប្លុកផ្លូវការរបស់ Samsung ដែលជាការបង្ហាញពីទំនុកចិត្តថា៖ “ពេលនេះយើងត្រៀមរួចរាល់ហើយសម្រាប់ស្មាតហ្វូនដែលអាចបត់បាន ហើយមនុស្សកាន់តែច្រើននឹងជ្រើសរើសយកទូរសព្ទដៃដែលអាចបត់បាន

    July 23, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាល នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា (monkeypox) លើ ខ្លួនកុមារជាលើកដំបូង ដោយក្នុងនោះមានម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងម្នាក់ទៀត មិនមែនជាអ្នកតាំងទីលំនៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិក ករណីឆ្លងទាំង២ខាងលើ មិនមានជាប់ពាក់ព័ន្ធនឹងគ្នានោះទេ ហើយវាទំនងជា ករណីឆ្លងនៅក្នុងស្រុក។ CDC បន្ថែមទៀតថាកុមារទាំង២នាក់ មានសុខភាពល្អធម្មតា និងកំពុងទទួលការព្យាបាល។ គិតមកទល់នឹងបច្ចុប្បន្ន ជំងឺអុតស្វាដែលមានរោគសញ្ញាគ្រុនក្ដៅ មានកន្ទួលរមាស់ ឬមានពងបែកនៅលើស្បែក ត្រូវបានគេរកឃើញច្រើនជាង

    July 23, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលមិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានៅឡើយទេ ខណៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលបានព័ត៌មានថា បុគ្គលជនជាតិនីហ្សេរីយ៉ារូបនេះ បានរត់គេចខ្លួនទៅដល់ខេត្តរបស់លោកហើយ និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវករណីនេះបន្ទាន់។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងមិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ាទេ»។ តាមរយៈសារសំឡេង លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរទេសចរណ៍ មន្ទីរការងារ និងអ្នកពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់តាមដំណឹងបញ្ជាក់ថា បានមកដល់ខេត្តព្រះសីហនុ

    July 23, 2022
  • ព័ត៌មានអន្តរជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថៃបាននិយាយកាលពីថ្ងៃសុក្រថា កសិករដាំមង្ឃុតនៅតំបន់ភាគខាងកើតក្នុងប្រទេស បាននាំគ្នាកាប់ដើមមង្ឃុតចោលយ៉ាងច្រើនដើម ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសារទុរេនលក់បានថ្លៃ។ លោក Chonlatee Numnoo ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មភូមិភាគទី៦ បានសរសេរក្នុងហ្វេសប៊ុកថា៖ “ថ្វីត្បិតតែផ្លែមង្ឃុតបាននាំចេញដល់ទៅ ១៤ម៉ឺនតោនក្នុងឆ្នាំនេះ ប៉ុន្តែតម្លៃមិនទាក់ទាញដូចផ្លែទុរេនទេ”។ លោកបន្តថា៖ “ដូច្នេះវា​មិន​ចម្លែក​ទេ​ដែល​ចម្ការ​មង្ឃុត​ជា​ច្រើន​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ចម្ការ​ទុរេន។ ថ្ងៃ​មុន​ខ្ញុំ​បាន​ប្រទះ​ឃើញ​ឡាន​ដឹក​អុស​ដែល​កាប់​ពី​ដើម​មង្ឃុត វាគួរឱ្យស្ដាយព្រោះ​មង្ឃុតត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​​ដើម្បីដាំ​ដុះ​ឱ្យធំឡើង​។ ជាមួយគ្នានេះដើម​មង្ឃុត​រស់​បាន​យូរ​ជាង​ដើម​ទុរេន​ទៅ​ទៀត”។ គួរបញ្ជាក់ផងដែរថា តម្លៃ​មង្ឃុត​មាន​ការ​ប្រែប្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចន្លោះ​ពី ២០ ទៅ ៥០ បាត​ក្នុង​មួយ​គីឡូក្រាម។ បើតាមមន្ត្រីដដែល អ្នកដាំមង្ឃុតបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានតម្លៃមិនស្ថិតស្ថេរ ការទប់ស្កាត់តម្លៃដោយឈ្មួញកណ្តាល ប្រាក់ឈ្នួលខ្ពស់របស់អ្នកកម្មករប្រមូលផល និងកង្វះឧស្សាហកម្មកែច្នៃសម្រាប់ផ្លែឈើដែលមិនអាចនាំចេញបាន។ ទន្ទឹមនឹងនេះ លោក​បាន​កត់​សម្គាល់​ថា

    July 23, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដានេះបានសម្រេចផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃសរុបចំនួន ២៧០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ កញ្ចប់ជំនួយនេះត្រូវបានផ្តល់ជូនក្នុងលក្ខខណ្ឌចាំបាច់បន្ទាន់មួយ ពោលគឺដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពសមរភូមិនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ បើតាមលោក John Kirby ដែលជាអ្នកនាំពាក្យឲ្យសេតវិមានអាមេរិកបានបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើនេះត្រូវបែងចែកជា ២ផ្នែក ដោយជំនួយមួយផ្នែកដែលមានតម្លៃ ១០០លានដុល្លារគឺសម្រាប់គ្របដណ្តប់លើការផ្តល់ជូនយន្តហោះគ្មានមនុស្សបើកប្រភេទ AEVEX Aerospace LLC’s Phoenix Ghost ដែលជាប្រភេទយន្តហោះចម្បាំងដ៏ឆ្លាតវ័យបំផុតមួយ ព្រោះវាអាចហោះហើរបានឆ្ងាយនិងអាចកំណត់គោលដៅត្រូវហោះទៅបំផ្ទុះបានដោយគ្រាន់តែមានការចុចបញ្ជាពីចម្ងាយប៉ុណ្ណោះ។ ដោយឡែកសម្រាប់ជំនួយតម្លៃ ១៧០លានដុល្លារផ្សេងទៀតនឹងត្រូវផ្តល់ជូនជាសម្ភារយោធាទូទៅ រួមមានគ្រាប់កាំភ្លើង កាំភ្លើង សម្ភារវេជ្ជសាស្រ្ត និងសម្ភារៈសំខាន់មួយចំនួនទៀតសម្រាប់ក្រុមកងទ័ពប្រើប្រាស់នៅលើសមរភូមិ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

    July 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា សហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ កំពុងស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលមានផ្ទុកជំងឺអុតស្វា ប៉ុន្ដែរត់គេចពីការព្យាបាលនៅប្រទេសថៃ ហើយសំដៅមកប្រទេសកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរថៃ ពាក់ព័ន្ធការរត់គេច របស់អ្នកជំងឺអុតស្វាម្នាក់នោះ នៅពេលនេះក្រសួងសុខាភិបាល និងសមត្ថកិច្ចកំពុងប្រទាក់ក្រឡាគ្នា នៅគ្រប់ច្រកចូលទាំងអស់ដែលជាប់ព្រំដែនថៃ មិនថាតែច្រកទ្វារអន្ដរជាតិ ច្រកតំបន់ ឬច្រករបៀង និងផ្លូវទឹកជាដើម។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បែបនេះថា «ក្រោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ

    July 23, 2022
  • ព័ត៌មានអន្តរជាតិ

    មហាសេដ្ឋី លី កាស៊ីង សព្វថ្ងៃមានអាយុ ៩៤​ឆ្នាំ ហើយគាត់នៅតែជាអ្នកមានបំផុតក្នុងទីក្រុងហុងកុង ជាមួយនឹងទ្រព្យសម្បត្តិ ៣៥.៨ ពាន់លានដុល្លា​រ។ លោក លី គឺជាវិនិយោគិនដ៏អស្ចារ្យ និងជាសប្បុរសជនមួយរូប ហើយធ្លាប់ជាប់ជាបុរសខ្លាំងបំផុតរបស់អាស៊ី ដោយទស្សនាវដ្តីអាស៊ីក្នុងឆ្នាំ២០០១ ដោយបានកាន់កាប់បល្ល័ង្កនៃបុរសមានបំផុតរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ នៅទីក្រុងហុងកុង មនុស្សម្នាកោតសរសើរមហាសេដ្ឋីវ័យរូបនេះ រហូតដល់ហៅគាត់ថា “Superman” ដោយសារតែភាពជោគជ័យរបស់គាត់ក្នុងអាជីវកម្ម ក៏ដូចជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃជីវិតរបស់គាត់។ មានពេលមួយកំឡុងពេលសំណេះសំណាលជាមួយនិស្សិតនៅសាកលវិទ្យាល័យហុងកុង មហាសេដ្ឋីរូបនេះបានណែនាំយុវជនឱ្យចេះជ្រើសរើសមិត្ត។ ក្នុងនោះ គាត់​បាន​និយាយ​ថា​៖ ​«​កុំ​ចេញ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ទំនេរ ពួកគេ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ ប៉ុន្តែ​មនុស្សទំនេរទាំងនោះ​មិន​ទៅ​ធ្វើ​ការ​ឡើយ ព្រោះ​ពួក​គេ​គ្រាន់​តែ​ជ្រើស​រើស​អ្វីដើម្បី​ស្កប់​ចិត្ត​នឹង​ជីវិត​ប៉ុណ្ណោះ។ កាលណាយើងនិយាយជាមួយពួកគេកាន់តែច្រើន យើងកាន់តែរងផលប៉ះពាល់ដោយចិត្តគំនិត “មិនព្យាយាមធ្វើការ” ឬ

    July 23, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា គ្មានឡើយបទឈប់បាញ់ជាមួយរុស្ស៉ី បើអ៊ុយក្រែនមិនអាច ដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញទេនោះ ហើយបទឈប់បាញ់របៀបនេះនឹងមានតែអូសបន្លាយសង្រ្គាមតែប៉ុណ្ណោះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បទឈប់បាញ់ ជាមួយសហព័ន្ធរុស្ស៉ី គឺមានន័យស្មើនឹងការសម្រាក ដែលនឹងទុកពេលឱ្យសហព័ន្ធរុស្ស៉ីមានពេលសម្រាក់តែប៉ុណ្ណោះ»។ លោកបន្ថែមថាប្រជាជន អ៊ុយក្រែនជឿជាក់ថាទឹកដីដែលបានបាត់បង់ត្រូវតែយកមកវិញទាំងអស់ជាមុនសិន ហើយទើបអ៊ុយក្រែនអាចចរចាពីអ្វីដែលត្រូវធ្វើ ហើយថាតើត្រូវបន្ត រស់នៅយ៉ាងដូចម្ដេច

    July 23, 2022
  • ព័ត៌មានអន្តរជាតិ

    សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង  BA.2.75 ចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នេះគឺជាករណីឆ្លងនៅក្នុងសហគមន៍ និងត្រូវបានរកឃើញកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ។ បច្ចុប្បន្នអ្នកជំងឺទាំងអស់នោះកំពុងត្រូវបានគេដាក់ព្យាបាលឲ្យនៅដាច់ដោយឡែកពីអ្នកជំងឺកូវីដ-១៩ផ្សេងទៀត ដើម្បីឲ្យគេងាយស្រួលតាមដានស្ថានភាពសុខភាពរបស់ពួកគេ ខណៈគិតត្រឹមពេលនេះក្រុមអ្នកជំងឺនៅមិនទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ សូមបញ្ជាក់ជូនថា មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុង  BA.2.75 គឺជាវ៉ារ្យ៉ង់ថ្មីដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុង BA.2 ហើយគិតត្រឹមពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់សម្រេចដាក់បញ្ចូលមេរោគថ្មីនេះក្នុងបញ្ជីឈ្មោះមេរោគផ្លូវការនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថាវាអាចបង្កគ្រោះថ្នាក់កម្រិតណានោះដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 23, 2022