Khmerpress
  • ព័ត៌មានអន្តរជាតិ

    អ្នកនាំពាក្យក្រុមហ៊ុនលក់រាយដ៏ល្បីមួយរបស់ជប៉ុន 7-Eleven បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហាងទំនិញ 7-Eleven បានបញ្ឈប់បុគ្គលិកចំនួន ៨៨០នាក់នៅសហរដ្ឋអាមេរិក។ ខ្សែសង្វាក់លក់រាយដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ជប៉ុន Seven & i Holdings បានកាត់បន្ថយការងារនៅមជ្ឈមណ្ឌលគាំទ្ររបស់ខ្លួន និងប្រតិបត្តិការផ្នែកជំនួយនៅ Irving រដ្ឋ Texas និង Enon រដ្ឋ Ohio។ គួររម្លឹកថា ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Seven & i Holdings បានយល់ព្រមទិញស្ថានីយ៍ប្រេងឥន្ធនៈ Speedway របស់ Marathon Petroleum ក្នុងតម្លៃ

    July 22, 2022
  • ព័ត៌មានអន្តរជាតិ

    រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅថ្ងៃសុក្រនេះថា នឹងរៀបចំពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋដែលបានគ្រោងទុក ជូនចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះបើតាមមនុស្សម្នាក់ ដែលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបញ្ជាក់ផែនការនេះ បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន និងនៅតែមានឥទ្ធិពល នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចសព្វថ្ងៃ ត្រូវបានបាញ់គេបាញ់សម្លាប់កាលពី ២ សប្តាហ៍មុន នៅឯការប្រមូលផ្តុំយុទ្ធនាការមុនការបោះឆ្នោតមួយ។ ពិធីបុណ្យមរណទុក្ខរបស់លោក អាបេ នឹងធ្វើឡើងនៅកីឡដ្ឋាន Nippon Budokan ដែលត្រូវបានគេងសាងសង់ឡើងដំបូង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ១៩៦៤

    July 22, 2022
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នឹងកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកបញ្ហាជំងឺអុតស្វា (monkeypox) ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចថាតើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ គួរត្រូវចាត់ទុកជា គ្រោះអាសន្នផ្នែកសុខភាពជាសកល ឬក៏យ៉ាងណា ខណៈវាជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសង្រ្គោះបន្ទាន់របស់ WHO ស្តីពីមេរោគអុតស្វា នឹងត្រូវធ្វើឡើងដើម្បីពិនិត្យមើលភស្តុតាង ស្តីពីស្ថានការណ៍វិវត្តទៅមុខកាន់តែអាក្រក់នៃជំងឺនេះ ខណៈដែលករណីឆ្លងចំនួន ១៤,០០០ករណី ត្រូវបានរាយការណ៍ពីជាង ៧០ ប្រទេស ហើយទើបតែបានរីករាលដាល ដល់ប្រទេសចំនួន៦បន្ថែមទៀត។ ប្រសិនបើគណៈកម្មាធិការនេះផ្តល់យោបល់ថា ស្ថានភាពបច្ចុប្បន្នបានឈានដល់

    July 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ សូមប្រកាសច្រានចោល ចំពោះគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក ដើម្បីផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ​។ ក្នុងគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា “សូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួនបានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទងជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។ ខ្ញុំសូមជូនដំណឹងដល់បុគ្គលដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុចរិត មិនស្មោះត្រង់នេះបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ

    July 22, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ព័ត៌មានបឋម នៅលើគណនីហ្វេសប៊ុករបស់លោក San Prum បានឲ្យដឹងថា នៅព្រឹកម៉ោង៧ និង០០នាទីទៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងខណៈពេលនេះជំនន់ទឹកភ្លៀងកំពុងហូរកាត់លិចកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៤០-៤១ នៅស្ពានក្រាំងពន្លៃ ខេត្តកំពង់ឆ្នាំង។ សូមប្រជាពលរដ្ឋយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៥ នេះលើកំណាត់ផ្លូវចំនុចនេះមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 22, 2022
  • ព័ត៌មានអន្តរជាតិ

    លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃបានរកឃើញករណីដំបូងរបស់ខ្លួននៃជំងឺ អុតស្វា “Monkeypox” នៅភូកេត លើបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំ។ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត ដោយកាលពីសប្តាហ៍មុនគាត់មានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ កន្ទួលក្រហម និងខ្ទុះដែលចាប់ផ្តើមមាននៅលើប្រដាប់បន្តពូជ ហើយរាលដាលដល់ផ្ទៃមុខ ដងខ្លួន ហើយនិងដៃ។ លទ្ធផល PCR នៃមន្ទីរពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Chulalongkorn រកឃើញថា មានមេរោគ មុនពេលត្រូវបានបញ្ជាក់ម្តងទៀតដោយមន្ទីរពិសោធន៍នៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៅថ្ងៃអង្គារ (១៩ កក្កដា)។ លោក Opas

    July 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ហ ចំពោះរឿងអង្ករឡើងថ្លៃ ខណៈក្រសួងពាណិជ្ជកម្ម ធ្លាប់មានស្នាដៃរួចមកហើយ ក្នុងការធ្វើអន្តរាគមន៍ លើទីផ្សារចំពោះបញ្ហាថ្លៃអង្ករ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «បើករណីអង្ករឡើងថ្លៃ សូមកុំឲ្យភ័យ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ហ្គ្រីនត្រេដ ធ្លាប់មានស្នាដៃរួចមកហើយ ក្នុងការធ្វើអន្តរាគមន៍ នៅលើទីផ្សារចំពោះបញ្ហាថ្លៃអង្ករ»។ លោក ប៉ែន

    July 22, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងនៅមុននេះបន្តិចថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានតេស្តវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ លេខាធិការសារព័ត៌មានសេតវិមាន លោក Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន ដែលបានធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺមានរោគសញ្ញាស្រាលណាស់ ហើយបានចាប់ផ្តើមប្រើថ្នាំ Paxlovid។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដេិន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនពីរលើក

    July 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានកៀរគរចំណូលចូលថវិកាជាតិ បានប្រមាណជាង ៥២.២៨ប៊ីលានរៀល ឬប្រមាណជាង ១២លានដុល្លារ រយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រៅពីការសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងស្វែងរកទីផ្សារសម្រាប់ផលិតផល ក្រសួងពាណិជ្ជកម្មក៏ជាក្រសួង ដែលរកចំណូលបំពេញថវិកាជាតិផងដែរ ដោយក្នុងរយៈពេល៥ឆ្នាំកន្លងកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណ៤៩៧.៤៨ប៊ីលានរៀល ឬប្រមាណជាង១២០លានដុល្លារអាមេរិក ស្មើនឹង១០៦.៦%នៃផែនការថវិកា។ លោកបញ្ជាក់ថា ចំណូលទាំងនេះបានមកពីការផ្តល់សេវាសាធារណៈ

    July 21, 2022
  • សិល្បៈ

    លោក សាន ផានិត តារាចម្រៀងសំនៀងផ្អែម មានជំងឺដាច់សរសៃឈាមបេះដូង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្តិច។ ជាមួយគ្នានេះដែរ បើតាមការបង្ហោះរបស់តារាចម្រៀងជើងចាស់ គឺលោក សុះ​ ម៉ាច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ បានឱ្យដឹងថា លោក សាន ផានិត បានចូលសង្គ្រោះបន្ទាន់ វះកាត់ក្រលៀនដាក់រ៉ឺស័របេះដូង។ តារាចម្រៀងរូបនេះបានសរសេររៀបរាប់ដូច្នេះថា៖ “ហុឺ!ចៃដន្យម៉្លេះ !ថ្ងៃនេះលោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និងមីងរបស់ខ្ញុំដែរ។

    July 21, 2022