- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈឯកឧត្តម សេង ប៊ុនវេង (ហៅអាចារ្យអេ) ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 23, 2022 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការគាំទ្ររបស់លោកចំពោះប្រធានាធិបតីថ្មីនៃប្រទេសស្រីលង្កា ខណៈប្រទេសដែនកោះក្នុង មហាសមុទ្រឥណ្ឌាមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតមិនធ្លាប់ ក្នុងពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។ លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ។ យ៉ាងណាក៏ដោយ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង
July 23, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការដាក់ឲ្យអនុវត្តកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដើម្បីមានមូលដ្ឋានបញ្ចូលទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធថ្នាលជាតិគ្រប់គ្រងសំរាម-សំណល់រឹង NSWMP (National Solid Waste Management Platform)។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា រដ្ឋបាលក្រុងព្រះសីហនុ នឹងចាត់ក្រុមការងារចុះស្រង់ទិន្នន័យព័ត៌មាន ទីតាំងបង្កើតសំរាមគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២តទៅ ដែលមានព័ត៌មានចម្បងៗដូចខាងក្រោម៖ *ទី១៖ ព័ត៌មានម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មគ្រប់ប្រភេទ *ទី២៖ ប្រភេទទីតាំងបង្កើតសំរាម
July 23, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណោះស្រាយលើករណី ការកាត់លុយទូរសព្ទរបស់លោកស្រី កុល សុខគុំ ដែលបានបង្ហោះវីដេអូ ក្នុងគណនីហ្វេសប៊ុកឈ្មោះ «យាយគុំ ទឹកឆា»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ មានវីដេអូមួយ ដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «យាយគុំ ទឹកឆា» និងបានចែកចាយពេញបណ្តាញសង្គមអំពីអ៊ំស្រីម្នាក់ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង នឹងក្រុមហ៊ុនស្មាតអាស្សាតា ដែលបានកាត់លុយដោយមិនដឹងមូលហេតុ នៅពេលគាត់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់គាត់។ បន្ទាប់ពីឃើញករណីនេះ
July 23, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ បានប្រកាសថា ប៉ូឡូញនឹងទិញយន្តហោះចម្បាំងធុន FA-50 ចំនួន៤៨គ្រឿង, រថក្រោះ K2 Black Panther ឈុតដំបូងចំនួន១៨០គ្រឿង និងប្រព័ន្ធកាំភ្លើងធំ ហោវីតសឺ (Howitzer) មិនបញ្ជាក់ចំនួន ពីប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍មួយ ដែលចេញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ូឡូញ នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូស ប្លាសហ្សាក់ (Mariusz Blaszczak) បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ការបញ្ជាទិញឈុតទី១
July 22, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូនឯកឧត្តមមេត្តាជ្រាបថា៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថអាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩និង៤០ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកដែលទឹកកំពុងហូរកាត់។ បើតាមការបញ្ជាក់ពីឯកឧត្តម សាន់ យូ បានអោយដឹងថា ផ្លូវនៅចន្លោះគីឡូម៉ែត្រ៣៩-៤០ ចំណុចស្ពានក្រាំងពន្លៃ ចំណុចដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីនិងស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ រងចាំស្ថានភាពទឹកស្រក
July 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កីឡាការិនីប៉េតង់ជម្រើសជាតិអាមេរិក Rebecca Howe បានកោតសរសើរក្រុមប៉េតង់ជម្រើសជាតិ កម្ពុជា និងចាត់ទុកជាក្រុមប៉េតង់ឆ្នើមបំផុតមួយក្នុងពិភពលោក។ ការថ្លែងកោតសរសើរនេះ បានកើតមានឡើង នៅក្រោយពេលកីឡាការិនីជម្រើសជាតិអាមេរិករូបនេះ ទទួលបានត្រឹមមេដាយប្រាក់ ពីព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២២ បន្ទាប់ពីចាញ់កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ក្នុងលទ្ធផល ៤១-២១ នៅវគ្គផ្តាច់ព្រ័ត្រ។ Rebecca Howe បាននិយាយថា នេះជាការចូលរួមប្រកួតដំបូងសម្រាប់នាង។ នាងពិតជារំភើបរីករាយ និងមានកិត្តិយស ជាពិសេសបានជួបកីឡាការិនីខ្លាំងៗ
July 22, 2022 - ព័ត៌មានអន្តរជាតិ
សមាជិកសភាក្នុងប្រទេសឥណ្ឌា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដំបូងរបស់ខ្លួន ដែលជាស្ត្រីម្នាក់មកពីសហគមន៍ជនជាតិដើមភាគតិច។ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Droupadi Murmu បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយបានផ្តួលបេក្ខភាពដែលឈរឈ្មោះដោយគណបក្សប្រឆាំង។ សមាជិកសភាសហព័ន្ធ និងរដ្ឋប្រហែល ៤,៨០០ នាក់ របស់ប្រទេសឥណ្ឌា បានបោះឆ្នោតកាលពីថ្ងៃចន្ទ ហើយសន្លឹកឆ្នោតត្រូវបានរាប់នៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី Murmu ត្រូវបានគាំទ្រដោយគណបក្ស Bharatiya Janata ដែលជាគណបក្សកាន់អំណាច ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi ។ លោកស្រីនឹងក្លាយជាប្រធានាធិបតីស្ត្រីទី២ របស់ប្រទេសឥណ្ឌា បន្ទាប់ពីលោកស្រី Pratibha Patil ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ២០០៧។ លោកស្រី Murmu
July 22, 2022 - ព័ត៌មានអន្តរជាតិ
តួគី៖ ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសម្របសម្រួលឲ្យភាគីខាងអ៊ុយក្រែនអាចនាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗមួយចំនួនទៅកាន់ពិភពលោក ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារដែលកំពុងកើតមានក្នុងប្រទេសក្រីក្រមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កម្មវិធីចុះហត្ថលេខាខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃសុក្រ ទី២២ ខែកក្កដានេះ នៅក្នុងទីក្រុង Ankara នៃប្រទេសតួគី។ ប្រភពលោកខាងលើបានបន្តថា តាមគម្រោងគឺលោក Antonio Guterres ដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិក៏នឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាដ៏ពិសេសនេះផងដែរ។ គួររម្លឹកជូនថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមកគឺអ៊ុយក្រែនបានខកខាននាំចេញនូវគ្រាប់ធញ្ញជាតិសំខាន់ៗជាច្រើនប្រភេទ ដ្បិតកងទ័ពរុស្ស៊ីបានឡោមព័ន្ធនិងគ្រប់គ្រងកំពង់ផែធំៗរបស់អ៊ុយក្រែននៅឯសមុទ្រខ្មៅជាច្រើនខែមកហើយ។ តាមការប៉ាន់ស្មានគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលត្រូវបិទខ្ទប់មិនអាចនាំចេញបាននោះមានទម្ងន់សរុបប្រហែលជា ២៥លានតោន ហើយបញ្ហានេះបានធ្វើឲ្យតម្លៃស្បៀងអាហារនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់តែនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនោះត្រូវឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានផងដែរ។ គេរំពឹងថាតាមរយៈកិច្ចព្រមព្រៀងខាងលើនេះនឹងជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកបានមួយផ្នែក ខណៈពិភពលោកកំពុងប្រឈមនឹងបញ្ហាឡើងថ្លៃនៃតម្លៃប្រេងឥន្ទនៈនិងហ្គាសរួចទៅហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន ៦៦ភាគរយហើយ។ តាមផែនការគ្រោងទុកនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈជំហានទី២សម្រេចបាន ៤២ភាគរយផងដែរ។ ក្នុងឱកាសចុះទៅពិនិត្យពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបានគូសបញ្ជាក់ថា ជំហានទី១ អាចផលិតទឹកស្អាត បាន ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយជំហានទី២ អាចផលិតបាន ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា ដំណើរការសាងសង់ជំហានទី១ សម្រេចបានប្រមាណជា៦៦ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ
July 22, 2022









