Khmerpress
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន Ford Motor គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់ក្នុងសប្ដាហ៍ខាងមុខនេះ ដើម្បីទុកធនធានដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ បើតាមប្រភពច្បាស់ការដែលបានប្រាប់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការកាត់បន្ថយនេះនឹងប៉ះពាល់ដល់អង្គភាព Ford Blue ដែលទើបបង្កើតថ្មី ដើម្បីផលិតម៉ាស៊ីនសម្រាប់រថយន្តដែលប្រើហ្គាស ក៏ដូចជាមុខតំណែងប្រតិបត្តិការផ្សេងទៀតនៅទូទាំងក្រុមហ៊ុននេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកមួយចំនួននឹងត្រូវបណ្ដេញចេញនៅរដូវក្ដៅខាងមុខនេះ ហើយការបញ្ឈប់ការងារនេះទៀតសោត អាចនឹងកើតឡើងជាដំណាក់កាលបន្តទៀត។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានកត់សម្គាល់ថា ការបញ្ឈប់នេះនឹងធ្វើឡើងផ្ដោតលើក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក ដែលមានបុគ្គលិកចំនួន ៣១,០០០នាក់។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន Ford បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​កាត់​បន្ថយ​ការងារ​ដ៏​ច្រើននេះឡើយ តែក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួន​ប្តេជ្ញា​ធ្វើ​បដិវត្តន៍​រថយន្តអគ្គិសនី

    July 21, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កា នៅថ្ងៃព្រហស្បតិ៍នេះ គឺមួយថ្ងៃបន្ទាប់ពីលោកទទួលបានជោគជ័យក្នុងការបោះឆ្នោតសភា ហើយលោកបានជំរុញឱ្យ ប្រទេសដីកោះនេះរួបរួមគ្នា ដើម្បីស្វែងរកផ្លូវចេញពី វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ ពិធីស្បថចូលកាន់តំណែងនេះត្រូវបានធ្វើឡើងនៅក្នុងសភា ដោយមានវត្តមានចូលរួមពីប្រធានតុលាការកំពូលរបស់ប្រទេស។ ដោយឡែក ចលនានៃការតវ៉ាដែលបានរុញច្រានឲ្យ លោក ហ្គូតាបាយ៉ា រ៉ាចាបាកសា (Gotabaya Rajapaksa) អតីតប្រធានាធិបតីស្រីលង្កាដែលបានលាលែងពីតំណែងនោះ ហាក់មានសភាពស្ងប់ស្ងាត់ ទោះបីជាលោក វីគ្រីមេស៉ីងហ្កេ

    July 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។ រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្ដាំមកឆ្វេង អគ្គនាយកដ្ឋានពន្ធដារអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្រប់ប្រភេទ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ សម្រាប់រថយន្តដែលបានអនុវត្តពេញលេញតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២ ស្ដីពីការអនុញ្ញាតឱ្យបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ និងសេចក្ដីណែនាំលេខ​០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

    July 21, 2022
  • ព័ត៌មានអន្តរជាតិ

    ហុងកុង៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដានេះបានរាយការណ៍ថា សត្វខ្លាឃ្មុំមួយក្បាលដែលត្រូវបានគេចាត់ទុកថាជាសត្វខ្លាឃ្មុំដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោកនោះបានស្លាប់បាត់បង់ជីវិតហើយ។ សត្វខ្លាឃ្មុំមួយក្បាលនេះមានឈ្មោះថា An An ជាសត្វខ្លាឃ្មុំឈ្មោល ត្រូវបានគេចិញ្ចឹមនិងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតនៅឯឧទ្យាន Ocean Park ក្នុងទីក្រុងហុងកុង។ ប្រភពខាងលើបានបន្តថា An An បានស្លាប់នៅក្នុងអាយុ ៣៥ឆ្នាំ ហើយបើគេធ្វើការប្រៀបធៀបអាយុស្លាប់សម្រាប់សត្វប្រភេទនេះជាមួយនិងអាយុស្លាប់របស់មនុស្សគឺវាស្មើនឹងការស្លាប់របស់មនុស្សនៅអាយុ ១០៥ឆ្នាំឯណោះ។ គួរបញ្ជាក់ជូនថា An An គឺសត្វខ្លាឃ្មុំឈ្មោលដែលជាដៃគូជាមួយនឹងសត្វខ្លាឃ្មុំញីមួយក្បាលទៀតឈ្មោះ Jia Jia ដែលបានស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅនៅអាយុ ៣៨ឆ្នាំ។

    July 21, 2022
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៣ថ្ងៃ គឺចាប់ថ្ងៃទី១៩ ដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២២ បានបណ្ដាលឱ្យជន់លិចផ្សារវាលយន្ត ក្រុងស្វាយរៀង ក្នុងរយៈពេលខ្លី និងលិចផ្លូវធ្វើដំណើរមួយចំនួន ព្រមទាំងបានជន់លិចស្រូវរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក ក្រុង នៅខេត្តស្វាយរៀង បានឱ្យដឹងថា ភ្លៀងរយៈពេល ៣ថ្ងៃនេះបានធ្វើឱ្យជន់លិច ស្រូវព្រោះ ផលដំណាំ ជាពិសេសផ្លូវនានាមួយចំនួនពិបាកធ្វើដំណើរដោយមានសភាពរអិលខ្លាំងផងដែរ។ ជាមួយគ្នានេះ ផ្សារវាលយន្ត ក្រុងស្វាយរៀង ដែលជាទីផ្សារដ៏ធំមួយ ក៏បានជន់លិចដែលធ្វើឱ្យអាជីវករពិបាកលក់ដូរ ហើយជំនន់ទឹកភ្លៀងនេះពុំបានជន់លិចយូរនោះទេ ព្រោះអាជ្ញាធរមន្ទីរដែលពាក់ព័ន្ធ បានរៀបចំប្រព័ន្ធលូនៅតាមផ្លូវក្នុងក្រុងស្វាយរៀង ធំទូលាយជាងមុន ដែលអាចរំដោះទឹកបានក្នុងរយៈពេល២ ទៅ៣ម៉ោងប៉ុណ្ណោះ។ ទោះបីយ៉ាងណាអាជ្ញាធរក្រុងស្វាយរៀង បានដាក់កម្លាំងកាយសំរាមដែលនៅស្ទះមាត់លូ

    July 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេ ប្រចាំខែមិថុនា តាមរយៈលេខទូរស័ព្ទ (Hotline 1275) ដោយបានចោទសួរថា ” តើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាពប៉ុន្មានឆ្នាំ? ” ក្រសួងសាធារណការ បានបញ្ជាក់ថា វិញ្ញាបនបត្រមានសុពលភាពដូចខាងក្រោម៖ -រថយន្តប្រភេទគ្រួសារថ្មីគ្រប់ប្រភេទ ៤ឆ្នាំ -រថយន្តប្រភេទគ្រួសារ ផ្ទុកត្រឹម៤នាក់ ២ឆ្នាំ -រថយន្តគ្រួសារ ផ្ទុកពី៥ ដល់៩នាក់(មិនធ្វើអាជីវកម្ម) ២ឆ្នាំ -រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ឬដឹកទំនិញធុនស្រាល ២ឆ្នាំ -រថយន្តដឹកទំនិញធុនតូច

    July 21, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាចុងក្រោយបំផុតមួយដើម្បីជួយទីក្រុងកៀវ ការពារខ្លួនឯងប្រឆាំងនឹងកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។ ការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែនរបស់លោក អូស្ទីន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីដើមសប្ដាហ៍កន្លងទៅនេះបានបញ្ជាឱ្យឧត្ដមសេនីយ៍រុស្ស៉ីទាំងអស់ ផ្តោតជាអាទិភាពលើការកម្ទេចប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ និងប្រព័ន្ធ កាំភ្លើងធំ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច

    July 21, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អ្នកជំនាញថៃម្នាក់បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការរាតត្បាតខ្លាំងឡើងវិញនៃជំងឺកូវីដ-១៩ ហើយរូបលោកថែមទាំងបានអះអាងទៀតថា អ្នកឆ្លងជំងឺកូវីដ-១៩ជាក់ស្តែងនៅក្នុងប្រទេសថៃគឺមានចំនួនខ្ពស់ជាងតួលេខផ្លូវការរបស់អាជ្ញាធរឆ្ងាយខ្លាំងណាស់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា អ្នកជំនាញថៃរូបនេះគឺលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thira Woratanarat មកពីសាកលវិទ្យាល័យជូឡាឡុងកន ជាអ្នកជំនាញផ្នែកជំងឺឆ្លង និងជាអ្នកដែលបានតាមដានស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសយ៉ាងល្អិតល្អន់មួយរូបផងដែរ។ តាមរយៈសារនៅលើគណនីបណ្តាញសង្គម Facebook ដែលបានបង្ហោះកាលពីថ្ងៃពុធ ទី ២០ ខែកក្កដានេះ លោកសាស្ត្រាចារ្យ Thira Woratanarat បានអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចមានរហូតដល់ខ្ទង់ ៩៦,២០០នាក់ ខណៈរបាយការណ៍ផ្លូវការរបស់អាជ្ញាធរសម្រាប់ថ្ងៃទី ២០នោះបានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ត្រឹម ២,៨៨៦នាក់ប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យរូបនេះបានបន្ថែមទៀតថា មេរោគដែលកំពុងបង្កការរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃនៅពេលនេះគឺជាមេរោគបំប្លែងខ្លួនអូមីក្រុង BA.4

    July 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៨០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,២៥០ រៀល មានន័យថាចុះ ៤៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៦០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣០០រៀលក្នុងមួយលីត្រ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 21, 2022
  • ព័ត៌មានអន្តរជាតិ

    អនុប្រធានធនាគារកណ្ដាលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ធនាគារកណ្ដាលបានលក់ទុនបម្រុងមាសរបស់ខ្លួនជាង ១២ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានមក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន investing។ លោកស្រី Kateryna Rozhkova បានប្រាប់ទូរទស្សន៍ជាតិថា៖ “យើងកំពុងលក់មាស ដូច្នេះអ្នកនាំចូលអាចទិញទំនិញចាំបាច់សម្រាប់ប្រទេស ខណៈមាសនេះមិនត្រូវបានលក់ ដើម្បីគាំទ្ររូបិយប័ណ្ណ ហ៊ីរីវ៉ាយៀ “hryvnia” របស់​អ៊ុយក្រែន​ទេ”។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ចាប់តាំងពីការវាយប្រហារដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” នេះមក ប្រទេសរុស្ស៊ីទទួលរងនូវទណ្ឌកម្មពីបណ្ដាប្រទេសជាច្រើន ខណៈប្រទេសអ៊ុយក្រែនក៏ត្រូវខាតបង់អស់ពាន់លានដុល្លារពីការលុកលុយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 21, 2022