Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិន ក្នុងទំហំ២.៤លានតោន និងគិតជាថវិកាមានតម្លៃជិត ២ពាន់លានដុល្លារ ខណៈប្រទេសចិនគឺជាទីផ្សារដ៏ធំរបស់កម្ពុជា។ ថ្លែងក្នុងអំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាមានប្រសាសន៍ថា ការនាំចេញ ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ

    July 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews​

    July 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហគមន៍មៀនប៉ៃលិន បានបង្ហាញការសាទរដែលក្រុមហ៊ុនចិនមួយ បានបញ្ជាទិញមៀនប៉ៃលិន ក្នុងចំនួនមិនកំណត់ សម្រាប់នាំចេញទៅផ្សារចិនដោយផ្ទាល់ ចាប់ពីខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាគ្មានទីផ្សាររបស់កសិករដែលធ្លាប់តែជួបកន្លងមក។ កាលពីថ្ងៃទី១៩ កក្កដា ក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត បានប្រកាសតម្លៃបញ្ជាទិញមៀន ក្នុងតម្លៃជាក់លាក់ពីចាប់ពី ៣,៣០០រៀល ទៅ៤,៥០០រៀល ក្នុងមួយគីឡូក្រាម និងបានចុះកិច្ចសន្យា ទិញមៀនប៉ៃលិន ជាមួយសហគមន៍មៀនប៉ៃលិន ទាំង៤រួមមាន ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ក្នុងពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន

    July 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី ជួសជុល កែលម្អ និងលើកកម្ពស់គុណភាព លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានភាពល្អប្រសើរឡើងស្ទើតែទូទាំងប្រទេសគិតមកដល់ពេលបច្ចុប្បន្ននេះ។ ជាមួយនឹងកែលម្អផ្លូវជាច្រើនខ្សែឱ្យមានភាពល្អប្រសើរឡើងនេះ គេសង្កេតឃើញវត្តមានរបស់លោករដ្ឋ មន្ត្រី ស៊ុន ចាន់ថុល តែងតែបានចុះពិនិត្យលើគុណភាពនៃការសាងសង់តាំងពីការចាប់ផ្តើមរហូតដល់ការងារសង់រួចរាល់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរឬយ៉ាងណា។ ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ក៏បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវ លេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨

    July 20, 2022
  • សង្គម

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា «លោកនាយកវិទ្យាល័យហ៊ុនសែនឃ្លាំងលើ បានរៀបចំឱ្យជាងកាត់សក់ មកកាត់សក់សិស្សប្រុសដល់សាលារៀន ដើម្បីឲ្យសិស្សមានគំរូម៉ូតសក់ដូចៗគ្នា។ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ សូមអរគុណ និងកោតសរសើរ ដល់គណៈនាយក និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់រៀបចំផែនការ ផ្សព្វផ្សាយ អនុវត្តតាម “សេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន របស់ក្រសួងអប់រំ យុវជន និងកីឡា” ដែលមន្ទីរអប់រំ

    July 20, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ លទ្ធផលនៃការបោះឆ្នោតនាថ្ងៃពុធនេះ ដោយក្រុមសមាជិកសភានៃប្រទេសស្រីលង្កា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានបង្ហាញថា ប្រធានាធិបតីស្តីទី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) គឺជាអ្នកទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។ ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅ លទ្ធផលបានបង្ហាញថា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ទទួលបានការគាំទ្រចំនួន ១៣៤សំឡេង ខណៈគូប្រជែងធំរបស់លោកគឺ លោក ឌូឡាស់ អាឡាហាបពើរូម៉ា (Dullas Alahapperuma) ដែលជាសមាជិកសភា នៃគណបក្ស

    July 20, 2022
  • ព័ត៌មានអន្តរជាតិ

    មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ បានរកឃើញករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង អនុទម្រង់ BA 2.75 ដំបូងរបស់ប្រទេសខ្លួន។ មជ្ឈមណ្ឌល​នេះ​បាន​ឱ្យដឹងកាលពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួនបានរកឃើញ​ករណី BA 2.75 ពី​សំណាក​ដែល​ប្រមូល​បាន​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា នៅ​ខេត្ត​ត្រាង។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានបញ្ចប់ការរកឃើញនេះ ហើយក៏បានបញ្ចូនទិន្នន័យទៅក្នុងមូលដ្ឋានទិន្នន័យរបស់ GISAID កាលពីថ្ងៃចន្ទផងដែរ។ អនុទម្រង់ BA 2.75 ត្រូវបានគេដឹងថា ជាការបំប្លែងខ្លួនពីវ៉ារ្យ៉ង់ដែលរកឃើញដំបូងនៅទីក្រុងវូហាន របស់ប្រទេសចិន ហើយវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងបានរីករាលដាលនៅជុំវិញពិភពលោក។ ពួកគេបានរកឃើញថា BA 2.75 ទំនងជាអាចគេចពីភាពស៊ាំនៃអ្នកធ្លាប់កើតជំងឺនេះពីមុន ឬវ៉ាក់សាំងប្រភេទមុនៗ។

    July 20, 2022
  • សិល្បៈ

    (អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះសញ្ជាតិកាណាដា លោក Justin Bieber ដែលកាលពីខែមុន បានប្រកាសថា កើតជំងឺម្យ៉ាងឈ្មោះថា Ramsay Hunt ប៉ះពាល់ដល់សរសៃប្រសាទក្នុងត្រចៀក និងមុខ នាំឲ្យមុខរបស់លោកផ្នែកខាងឆ្វេងស្ពឹកមិនអាចបញ្ជាបាន រហូតឈានដល់ប្រកាសផ្អាកកម្មវិធីសិល្បៈផ្ទាល់ខ្លួននោះ នៅពេលនេះ ហាក់ធ្វើឲ្យអ្នកគាំទ្រមានការរីករាយយ៉ាងខ្លាំង បន្ទាប់ពីលោកបានសម្រេចវិលមកវិញ នូវដំណើរប្រគំតន្ត្រីទេចរណ៍ពិភពលោករបស់ខ្លួន ដោយចាប់ផ្តើមពីខែនេះតែម្តង។ បើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តារាចម្រៀងប៉ុបវ័យ២៨ឆ្នាំរូបនេះ នឹងបន្តដំណើរប្រគំតន្ត្រីទេចរណ៍ពិភពលោក ឈ្មោះថា «Justice» ឡើងវិញនៅចុងខែកក្កដានេះ ពោលគឺនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា

    July 20, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្ត ទៅស្របតាមបទដ្ឋាន បច្ចេកទេស និងកិច្ចសន្យាសាងសង់ធានាឱ្យផ្លូវនេះ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៦B នេះ បានសម្រេចការសាងសង់ជាង៩៩%ហើយ ក្នុងនោះក្រសួងក៏ចុះធ្វើតេស្តគុណភាពចំនួន ៤១៤កន្លែង រកឃើញធ្លាក់តែ ២កន្លែងប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា

    July 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អតិផរណានៅកម្ពុជា បានកើនខ្ពស់បំផុតរហូតដល់៧.២% នៅខែឧសភា ឆ្នាំ២០២២ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា «ឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧.២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ»។ ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានា លើប្រទេសរុស្ស៊ី បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់

    July 20, 2022