- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផលិតយន្តហោះចម្បាំងធុន F-35 សរុបប្រហែល៣៧៥គ្រឿង ក្នុងរយៈពេល៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ លោក វីលៀម ឡាភ្លែន (William LaPlante) ប្រធានផ្នែកទិញសព្វាវុធរបស់មន្ទីរបញ្ចកោណ បាននិយាយថា ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុន Lockheed Martin បានឈានដល់ «កិច្ចព្រមព្រៀងចាប់ដៃ» សម្រាប់ការទិញយន្តហោះចម្បាំង
July 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ និងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញទៅតាមពេលវេលាដូចខាងក្រោម៖ ១. លើផ្លូវលេខ៣៩D ចន្លោះផ្លូវលេខ៦០D ដល់ផ្លូវលេខ១១៦D នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។ ២. លើចញ្ចើមផ្លូវលេខ១(ព្រះស៊ីសុវត្ថិ) នៅចន្លោះផ្លូវលេខ៩៤ ដល់ផ្លូវលេខ៧២ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ ខែកក្កដា
July 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា ការនាំចេញកង់ជួយឲ្យកម្ពុជា រកចំណូលបានជាង៤៥៥លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស៊ាង ថៃ បានបញ្ជាក់ថា ការនាំចេញកង់ នៅរយៈពេល៦ខែ ដើមឆ្នាំ២០២២ បាននាំចេញបរិមាណ ចំនួន១,៧០១,២៨៥ ស្មើនឹងទឹកប្រាក់ ៤៥៥,៨៨៥,៤៣២.៧៨ដុល្លារ និងការនាំចូលបរិមាណចំនួន ២៨៦.៨៧២ ស្មើនឹងទឹកប្រាក់ ៨,៦៣៩,០៧៥.៦៨ដុល្លារ។ ទីផ្សារគោលដៅដែលកម្ពុជា
July 19, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វាមិនអាចទៅរួចទេ ក្នុងការកាត់ផ្ដាច់រុស្ស៉ីចេញពីពិភពលោក ហើយ ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច នឹងមិនអាចទាញការអភិវឌ្ឍន៍របស់រុស្ស៉ីឲ្យដើរថយក្រោយបានឡើយ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ជាពេលដែលរុស្ស៉ីលុកលុយចូលអ៊ុយក្រែនមក ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើទីក្រុងមូស្គូ ដើម្បី ផ្តាច់រុស្ស៉ីចេញពីសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ ថ្លែងទៅកាន់សមាជិករដ្ឋាភិបាលតាមរយៈវីដេអូ លោក ពូទីន បានសង្កត់ធ្ងន់ថា «ទណ្ឌកម្មនេះ មិនមែនគ្រាន់តែជាការរឹតបន្តឹងប៉ុណ្ណោះទេ ប៉ុន្តែវាជាការបិទស្ទើរតែទាំងស្រុងនៃផលិតផលបច្ចេកវិទ្យាខ្ពស់ ដោយចេតនាប្រឆាំងនឹងប្រទេសរបស់យើង។ វាច្បាស់ណាស់ថា
July 19, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ផលិតករដ៏ល្បីឈ្មោះគឺលោកគួច ខេវិន បានប្រតិកម្ម និងហួសចិត្តចំពោះ លោក ឡៅ បញ្ញា ដែលជាបេក្ខជនជាប់ជយលាភី Mister Supranational Cambodia ២០២២ បានចូលរួមទៅប្រកួតក្នុងឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញកាលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា កន្លងទៅ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ លោកគួច ខេវិន ហួសចិត្តជាខ្លាំង លើសកម្មភាពការដើរបង្ហាញម៉ូតូរបស់លោក ឡៅ បញ្ញា ដោយមានទង់ជាតិខ្មែរនៅពីខាងក្រោយ នឹងបាននិយាយយ៉ាងដូច្នេះថា៖ “🎈សម្រាប់ខ្ញុំគឺជាការសោកស្តាយជាអនេកប្បកា និងមានក្តីអាម៉ាស់បំផុត ប្រសិនបើក្នុងនាមជាកូនខ្មែរដែលមាន ឱកាសបង្ហាញមុខ លើកគ្រវីទង់ជាតិលើវេទិកាអន្តរជាតិ
July 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វត្ថុសិល្បៈបុរាណខ្មែរ ចំនួន៣០ ដែលត្រូវបានគេលួចយកចេញពីតំបន់ប្រាសាទកោះកេរ្តិ៍ និងតំបន់មួយចំនួន នឹងត្រូវប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ តាមរយៈស្ថានតំណាងរបស់កម្ពុជា នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក នៅដើមខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានឲ្យដឹងតាមបណ្តាញសង្គម នៅថ្ងៃទី១៩ ខែកក្កដានេះ។ លោក សួស យ៉ារ៉ា បានបញ្ជាក់តាមហ្វេសបុករបស់លោកថា តាមដំណឹងរបស់ លោក Andy Brouwer អ្នកស្រឡាញ់វត្ថុសិល្បៈបុរាណខ្មែរ បានឲ្យដឹងថា ប្រភពម្ចាស់អំណោយគឺលោក មហាសេដ្ឋី
July 19, 2022 - ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រគល់ជូនរថយន្តដឹកសំរាមចំនួន ១៥ គ្រឿង ដែលក្នុងនោះរថយន្តចំនួន ១០គ្រឿងគឺជាអំណោយរបស់ស្ថានទូតក្រោមគម្រោង (គម្រោង KUSANONE)។ ពិធីប្រគល់-ទទួលនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន១៥គ្រឿងនេះ បានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១៥ នៃខេត្តចំនួន ១១ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង
July 19, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជា យុទ្ធា ទោះបីវ័យ ៦៧ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីឲ្យកូនខ្មែរបានយល់ដឹងនិងចូលរួមថែរក្សាជំនាញចម្លាក់បុរាណស្ពាន់តទៅថ្ងៃអនាគត។ លោកជា យុទ្ធា មានវ័យ ៦៧ឆ្នាំ ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរនៅខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកបានសិក្សារៀនសូត្រនិងចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ដើម្បីរក្សាឲ្យបាននូវជំនាញចម្លាក់ស្ពាន់ បុរាណខ្មែរដោយដៃទុកជាអត្តសញ្ញាណជាតិ និងបេតិកភណ្ឌជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។ លោកបានបន្តថា សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមានផលលំបាកច្រើន ដោយសារ តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់រចនាពី របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា
July 19, 2022 - ព័ត៌មានអន្តរជាតិ
(ហុងកុង)៖ ក្រុមហ៊ុនសម្ព័ន្ធ Swire កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រកាសថាខ្លួននឹងចំណាយប្រាក់ ១.០១ពាន់លានដុល្លារ ដើម្បីទិញ យកក្រុមហ៊ុនភេសជ្ជៈ Coca-Cola ក្នុងប្រទេសវៀតណាម និងកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coca-Cola ជប៉ុនដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Coca-Cola អាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីប្រកាសមួយ លោក Patrick Healy ជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Swire បានគូសបញ្ជាក់ដូច្នេះថា «ការទិញភាគហ៊ុននេះ គឺជាព្រឹត្តិការណ៍សំខាន់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន Swire Coca-Cola ក្នុងការពង្រីកប្រតិបត្តិការ និងបម្រើសេវាដល់ប្រជាជនក្នុងតំបន់ថ្មី
July 19, 2022 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានចេញមកអះអាងនៅថ្ងៃចន្ទ ទី១៨ ខែកក្កដានេះថា ប្រទេសខ្លួនជិតបានយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរលកទី១ ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋកូរ៉េខាងជើងរហូតដល់ ៩៩,៩៨%នៅក្នុងចំណោមពលរដ្ឋដែលមានរោគសញ្ញាក្តៅខ្លួនទាំងបានជាសះស្បើយជាធម្មតាវិញអស់ហើយ ខណៈអាជ្ញាធរក៏អាចគ្រប់គ្រងចំពោះការរាតត្បាតបន្ថែមទៀតបានផងដែរ។ គួររម្លឹកជូនថា គិតចាប់តាំងពីខែមេសាមកប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនសរុបជាង ៤,៧៧លាននាក់ ខណៈដែលប្រទេសមួយនេះមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ និងមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋខ្លួនទាល់តែសោះ។ សូមបញ្ជាក់ថា ពាក្យ “រោគសញ្ញាក្តៅខ្លួន” ដែលអាជ្ញាធរកូរ៉េខាងជើងបានប្រើប្រាស់ចំពោះពលរដ្ឋខ្លួននោះត្រូវបានគេមើលឃើញថា ការពិតជារោគសញ្ញានៃការកើតមានជំងឺកូវីដ-១៩ គ្រាន់តែកូរ៉េខាងជើងមិនប្រើឈ្មោះជំងឺមួយនេះឲ្យចំតែម្តងនោះទេ។ គួរបញ្ជាក់ជូនផងដែរថា ការប្រកាសយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩របស់អាជ្ញាធរកូរ៉េខាងជើងនៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងដូចជា កូរ៉េខាងត្បូងនិងជប៉ុនបានហក់ខ្ពស់ឡើងវិញគួរកត់សម្គាល់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 19, 2022









