Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ តុលាការបានបញ្ជាក់ឱ្យដឹងថា សំណុំរឿងលោក Elon Musk ដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក ដែលបានប្ដឹងដោយក្រុមហ៊ុន Twitter នឹងត្រូវលើកយកមកកាត់ក្ដីនៅខែតុលាខាងមុខនេះ ដែលវាជាការតស៊ូផ្នែកច្បាប់មួយរបស់ Twitter ក្នុងការប្រឆាំងនឹងកំពូលមហាសេដ្ឋីលំដាប់លេខមួយរូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ដើមហេតុដែលនាំឱ្យកើតមានបណ្ដឹងនេះឡើងដោយសារតែ លោក Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀងទិញលក់រវាងលោក និងក្រុមហ៊ុន Twitter កាលពីប៉ុន្មានថ្ងៃមុន ដែលនាំឱ្យ Twitter មានការខឹង និងបានដាក់ឱ្យប្ដឹងតែម្ដង ខណ:ដែលការដើរចេញពីនេះ គឺដោយសារតែលោក Musk មិនទទួលបានព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយដែលមានតិចជាង ៥ភាគរយតាមការអះអាងរបស់

    July 20, 2022
  • ព័ត៌មានអន្តរជាតិ

    អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដានេះបានព្រមានថា តំបន់អឺរ៉ុបនឹងត្រូវប្រឈមជាមួយនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀតនៅក្នុងអំឡុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ។ បើតាមលោក Hans Kluge ដែលជានាយកតំបន់នៃអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានឲ្យដឹងថា កាលពីឆ្នាំមុនគឺនៅក្នុងអំឡុងពេលនៃរដូវស្លឹកឈើជ្រុះនិងរដូវរងានេះហើយ ដែលមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទដែលតាបានបង្កការរាត្បាតយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ហើយសម្រាប់នៅក្នុងឆ្នាំមេរោគដែលអាចបង្កការគំរាមគំហែងខ្លាំងនោះទំនងជាមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5។ ក្រៅតែពីព្រមានអំពីលទ្ធភាពនៃការផ្ទុះឡើងវិញរបស់ជំងឺកូវីដ-១៩ លោក Hans Kluge  ក៏បានណែនាំឲ្យអាជ្ញាធរសុខាភិបាលនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបទាំងអស់ត្រូវប្រុងប្រយ័ត្នអំពីគម្លាតរយៈពេលនៃការពិនិត្យអ្នកជំងឺនិងការព្យាបាលផងដែរ ពោលគឺត្រូវព្យាបាលអ្នកជំងឺឲ្យបានឆាប់រហ័សក្រោយរ​កឃើញថាបានវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីការពារកុំឲ្យអ្នកជំងឺធ្លាក់ទៅសភាពធ្ងន់ធ្ងរឬស្លាប់តែម្តង។ សូមបញ្ជាក់ជូនថា រដូសស្លឹកឈើជ្រុះនៅតំបន់អឺរ៉ុបនឹងត្រូវចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកាខាងមុខនេះ ខណៈរដូវរងានឹងត្រូវចាប់ផ្តើមពីធ្នូរហូតដល់ខែកុម្ភៈឆ្នាំ ២០២៣៕

    July 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុង Facebook Page ឬហៅថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង»។ តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រុមការងារនេះដឹកនាំដោយនាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង ជាប្រធាន រួមនឹងអនុប្រធាន និងសមាជិកចំនួន២៥រូបទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 20, 2022
  • ព័ត៌មានអន្តរជាតិ

    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃអង្គារម្សិលមិញនេះបាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការនិយាយបញ្ឆេះរឿងយោធា និងអាវុធនៅលំហអាកាស។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយ នៅពេលដែលគាត់ត្រូវបានគេសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា កងកម្លាំងអវកាសអាមេរិកថ្មីៗនេះ កំពុងមានសកម្មភាពនៅមជ្ឈមណ្ឌលស៊ើបការណ៍អវកាសរបស់ខ្លួន។ លោក Zhao បានសង្កត់ធ្ងន់ថា លំហអាកាសគឺជាវិស័យសាធារណៈ និងជាកត្តាសំខាន់ក្នុងសន្តិសុខ និងសុខុមាលភាពរបស់មនុស្សជាតិ។ ការទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលំហ គឺជាតម្រូវការដ៏សំខាន់សម្រាប់ធានាសន្តិភាព ភាពស្ងប់ស្ងាត់ និងការប្រើប្រាស់លំហអាកាស ប្រកបទៅដោយនិរន្តរភាព។ លោក Zhao បាននិយាយថា៖«សហរដ្ឋអាមេរិក គឺជាកត្តាជំរុញដ៏សំខាន់ ក្នុងការប្រែក្លាយអវកាសខាងក្រៅទៅជាឃ្លាំងអាវុធ និងសមរភូមិ»។ អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិកបានបន្តយុទ្ធសាស្ត្រគ្រប់គ្រងលើលំហ និងបានកំណត់លំហខាងក្រៅដោយបើកចំហថា ជាដែនប្រយុទ្ធរបស់ខ្លួន ហើយវាបាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា

    July 20, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថារុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន និង តែងតាំងក្រុមមន្ត្រីខុសច្បាប់ ឱ្យគ្រប់គ្រងតំបន់ដែលខ្លួនកំពុងកាន់កាប់ ខណៈបន្តស្វះស្វែងក្រសោបយកតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) ដែលជាអ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក បានឱ្យដឹងទៀតថារុស្ស៉ីកំពុងត្រៀមខ្លួនតែងតាំងក្រុមមន្ត្រីខុសច្បាប់ បង្កើតប្រព័ន្ធចាយប្រាក់រូប្លិ៍រុស្ស៉ី និងបង្ខំឱ្យប្រជាជនអ៊ុយក្រែនដាក់ពាក្យស្នើសុំចូល សញ្ជាតិរុស្ស៉ី។ លោក ឃឺប៊ី បានបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មាននៅថ្ងៃនេះ ក្នុងនោះរួមមានទាំងព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលយើងនឹងចែក រំលែកជាមួយអ្នកទាំងអស់គ្នាថា

    July 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%។ ក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល

    July 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C * នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ

    July 20, 2022
  • ព័ត៌មានអន្តរជាតិ

    កាសែត Financial Times បាននិយាយកាលពីថ្ងៃ​ចន្ទថា ប្រទេសរុស្ស៊ី និងចិន នឹងសាងសង់បំពង់បង្ហូរឧស្ម័ននៅក្នុងឆ្នាំ២០២៤ ខណៈពេលដែលសម្ព័ន្ធមិត្តទាំងពីរកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និង ថាមពលរបស់ពួកគេ។ ដំណឹងនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នថ្មីមួយជាមួយប្រទេស Azerbaijan កាលពីថ្ងៃចន្ទ ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិទ្វេដងនៅឆ្នាំ២០២៧ ឱ្យឈានដល់ចំនួនយ៉ាងហោចណាស់ ២០ពាន់លានម៉ែត្រគូប។ បើតាមនាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Oyun-Erdene Luvsannamsrai បានប្រាប់សារព័ត៌មានខាងលើថា ការសាងសង់គួរតែចាប់ផ្តើមនៅឆ្នាំ២០២៤ បើទោះបីជាបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន បានរារាំងផែនការមួយចំនួនសម្រាប់បំពង់បង្ហូរថាមពលស៊ីបេរីទី២ ក៏ដោយ។ បំពង់បង្ហូរឧស្ម័ននេះ នឹងរត់បានចម្ងាយ ២,៦០០ គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០៣០។ ជាមួយគ្នានេះដែរ

    July 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំដំបូង យកតិចជាង៨សេន និងទៅតាមប្រភេទឡានដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញបន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

    July 19, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ បន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់ ៥% ទៀត ទាក់ទងផ្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា ។ល។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ហើយប្រជាពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវ

    July 19, 2022