- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ មានម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្តាំមកបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿងក្នុងនោះបង់ពន្ធរួចចំនួន១ ០២៩ គ្រឿង និងរថយន្តចង្កូតឆ្វេងមកបង់ពន្ធចំនួន១៥គ្រឿង ដោយសរុបថវិកាពន្ធទទួលបានចំនួន ៤.៣៥ លានដុល្លារ។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា អនុលោមតាមប្រសាសន៍ និងការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ
July 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ តំបន់ទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C -នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន
July 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតរុស្ស៉ីប្រចាំនៅកម្ពុជា នឹងរៀបចំសន្និសីទព័ត៌មានមួយ នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្ហាញពីបច្ចុប្បន្នភាព នៃនយោបាយរបស់ខ្លួន។ នេះបើតាមសចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ស ន្និសីទសារព័ត៌មានលើកទី៦នេះ នឹងបង្ហាញអំពីប្រធានបទចំនួន៣ដូចជា៖ ១៖ ស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ២៖ គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី និង ៣៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-រុស្ស៉ី សន្និសីទនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) ជាភាសាអង់គ្លេស នៅវេលាម៉ោង១០:០០នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ព័ត៌មានបច្ចេកទេសភា្ជប់ចូលរួម សន្និសីទសារព័ត៌មាននេះ មានដូចខាងក្រោម ៖
July 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយដោយ កែសម្រួលបន្ថែម នាយករងរដ្ឋបាលចំនួន២នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី និងរដ្ឋបាលខេត្តនីមួយៗ និងបន្ថែមនាយករងរដ្ឋបាលចំនួន១នាក់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ។ ការកែសម្រួលបន្ថែមនាយករងរដ្ឋបាល នៅតាមមូលដ្ឋាននេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖ ផ្តល់សិទ្ធិដោយ៖ freshnews
July 18, 2022 - ព័ត៌មានអន្តរជាតិ
កាលពីពេលកន្លងទៅនេះ “Lisa” ដែលជាតារាចម្រៀង k-pop ដ៏ល្បីមួយរូបនៅក្នុងក្រុម Blackpink បានសាងភាពភ្ញាក់ផ្អើល និងជួយដល់អាជីវកម្មរបស់ប្រជាជនថៃចំនួន ២ ទី១ គឺអាជីវកម្មលក់ប្រហិតនៅតាមដងផ្លូវនៅក្នុងខេត្តបូរីរ៉ាំ និងមួយទៀតគឺ ក្រុមហ៊ុនច្នៃម៉ូតរបស់ប្រទេសថៃ ដែលលក់ម្កុដដាច់គ្មានសល់ ក្រោយពីតារាស្រីវ័យក្មេងរូបនេះបានចេញបទចម្រៀង “LALISA” ដោយការតុបតែងខ្លួនមានពាក់ម្កុដដ៏ស្រស់ស្អាត។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រថ្មីៗនេះ តារាស្រីជនជាតិថៃរូបនេះ កំពុងបង្កើតភាពទាក់ទាញថ្មីមួយទៀត ដោយរូបនាងបានបង្ហោះវិដេអូខ្លីៗ “stories” បង្ហាញពីនំថៃ នៅលើគណនី Instagram របស់ខ្លួនដែលមានអ្នកតាមដានចំនួន ៨០លាន។ នៅក្នុង “stories” Lisa បានបង្ហាញនូវនំប្រពៃណីរបស់ថៃចំនួន ៣ មុខគឺ
July 18, 2022 - ព័ត៌មានអន្តរជាតិ
ប្រទេសហ្គាណាបានបញ្ជាក់ពីករណីដំបូងនៃវីរុស Marburg ដែលជាជំងឺដ៏សាហាវ និងឆ្លងខ្លាំងបំផុត នៅក្នុងគ្រួសារតែមួយជាមួយនឹងវីរុស ដែលបង្កឱ្យកើតជំងឺអេបូឡា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ករណីចំនួន ២ ត្រូវបានគេបញ្ជាក់ថាវិជ្ជមានកាលពីដើមខែនេះ និងត្រូវបានផ្ទៀងផ្ទាល់បន្ដនៅមន្ទីរពិសោធន៍នៃប្រទេសសេណេហ្គាល់ ខណៈអ្នកជំងឺបានស្លាប់កាលពីពេលថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យក្នុងតំបន់ Ashanti ភាគខាងត្បូង។ មន្ត្រីសុខាភិបាលប្រទេសនេះបាននិយាយថា អ្នកសង្ស័យថាបានប៉ះពាល់នឹងអ្នកជំងឺចំនួន ៩៨ នាក់ កំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ជម្រាបផងដែរថា មិនទាន់មានការព្យាបាលសម្រាប់ការឆ្លងវីរុស Marburg នៅឡើយទេ ប៉ុន្តែវេជ្ជបណ្ឌិតនិយាយថា ការផឹកទឹកឱ្យបានច្រើន និងការព្យាបាលតាមរោគសញ្ញា ជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នកជំងឺ។ វីរុសនេះឆ្លងមកមនុស្សពីសត្វប្រចៀវ (Megabats) ហើយឆ្លងរវាងមនុស្សតាមរយៈការចម្លងសារធាតុរាវ។ វាជាជំងឺដ៏ធ្ងន់ធ្ងរមួយអាចបណ្ដាលឱ្យស្លាប់
July 18, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា លោកបានប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) កាលពីថ្ងៃអាទិត្យទៅនេះថា អ៊ុយក្រែននឹងមិនទទួលយកដាច់ខាត ការសម្រេចចិត្តរបស់កាណាដា ក្នុងការប្រគល់ម៉ាស៉ីនទួប៊ីន សម្រាប់បំពង់ឧស្ម័នរុស្ស៉ី ត្រឡប់មកវិញនោះទេ ព្រោះវានឹងលើកទឹកចិត្តឲ្យមានការរំលោភបំពានទណ្ឌកម្មបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានឲ្យដឹងថា លោកបាននិយាយជាមួយ លោក ទ្រូដូ
July 18, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២២៦,៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តបាត់ដំបង ៣៦.៥២០ នាក់ * ខេត្តកំពត ២៨.៩៦៤ នាក់ * ខេត្តព្រះសីហនុ ២៨.៥០៤ នាក់ * ខេត្តសៀមរាប
July 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ ធ្វើការបកស្រាយសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរសព្ទ (Hotline 1275 ) ដែលបានសួរថា តើបាត់ផ្លាកលេខរថយន្តអាចស្នើសុំថ្មីបានទេ និងតម្រូវមានឯកសារអ្វីខ្លះ? ក្រសួងសាធារណការ បានបញ្ជាក់ថា ករណីបាត់ផ្លាកលេខរថយន្ត គឺ អាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា) ដោយតម្រូវឱ្យមានឯកសាររួមមាន៖ – អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) – ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង) –
July 18, 2022 - ព័ត៌មានជាតិ
អាមេរិក៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដាម្សិលមិញនេះមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងវែងដើម្បីរង់ចាំឱកាសចូលទៅចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា Monkeypox ដែលជាជំងឺឆ្លងថ្មីមួយប្រភេទកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក ខណៈពលរដ្ឋដែលបានស័្មគ្រចិត្តទៅទទួលយកវ៉ាក់សាំងពីអាជ្ញាធរដោយមិនគិតថ្លៃនោះភាគច្រើនគឺជាបុរសដែលមានអាយុចន្លោះពី ២០-៤០ឆ្នាំ។ ក្រុមពលរដ្ឋដែលទទួលបានសិទ្ធទៅចាក់វ៉ាក់សាំងបង្ការនេះបានប្រាប់អ្នកសារព័ត៌មានថា ពួកគេពិតជាមានសំណាងខ្លាំងណាស់ដែលមានឱកាសអាចចាក់វ៉ាក់សាំងបានមុនគេដូចនេះ ដ្បិតអាជ្ញាធរក្រុង New York នៅមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋទូទាំងទីក្រុងនៅឡើយទេ។ គួររម្លឹកជូនថា កាលពីថ្ងៃសុក្រកន្លងទៅអាជ្ញាធរក្រុង New York បានបើកឲ្យពលរដ្ឋធ្វើការចុះឈ្មោះតាមរយៈគេហទំព័រមួយដើម្បីទទួលបានការណាត់ជួបសម្រាប់ការវ៉ាក់សាំងនេះ ដោយចំនួនកំណត់មានត្រឹម ៩,២០០នាក់ប៉ុណ្ណោះ ហើយក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះគឺមានពលរដ្ឋចុះឈ្មោះពេញអស់តែម្តង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះករណីអ្នកឆ្លងជំងឺអុតស្វា
July 18, 2022









