Khmerpress
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីស្តីទីរបស់ស្រីលង្កាគឺលោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលរបស់លោក ព្យាយាមលុបបំបាត់ភាពចលាចលក្នុងសង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងញាំញីដែនដីកោះមួយនេះ។ សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា​៖«​វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ ដើម្បី​ផលប្រយោជន៍​សន្តិសុខ​សាធារណៈ ការការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការថែរក្សា​ការផ្គត់ផ្គង់ និង​សេវាកម្ម​ចាំបាច់​សម្រាប់​ជីវិត​សហគមន៍​»​។ អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅក្រៅប្រទេសក្នុងសប្តាហ៍មុន ដើម្បីគេចពីការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ បាននិយាយថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ដែលបានលេបត្របាក់ប្រទេសកោះមួយនេះ ប៉ុន្តែជាក់ស្ដែងគឺមិនដូចដែលគាត់បាននិយាយនោះទេ។ ជម្រាបផងដែរថា ពាក្យលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភា កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក Rajapaksa ក៏បានជិះយន្តហោះទៅម៉ាល់ឌីវ

    July 18, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ នៅក្នុងស្រុកដ៏មានឥទ្ធិពលម្នាក់របស់អ៊ុយក្រែន (SBU) ព្រមទាំងអគ្គរដ្ឋអាជ្ញាម្នាក់ចេញពីតំណែង ដោយសារតែក្រុមមន្ត្រីនៅក្នុងការិយាល័យរបស់ អ្នកទាំង២ បានគប់គិតជាមួយរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។ ការប្រកាសបណ្ដេញប្រធាន SBU គឺលោក អ៉ីវ៉ាន បាកានូវ (Ivan Bakanov) ជាមិត្តភក្តិតាំងពីកុមារភាពម្នាក់របស់លោក ហ្សេលេនស្គី និងអគ្គរដ្ឋអាជ្ញា លោកស្រី អ៉ីរីណា វេនេឌីកតូវ៉ា (Iryna Venediktova) ដែលជាអ្នកដឹកនាំការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន

    July 18, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រកាសរកអ្នកមានជំនាញ ធ្វើរូបព្រះបាទព្រះថោង​ ធ្វើពីស្ពាន់​ ត្រូវខ្យល់សមុទ្រ មិនអោយឡើងស្នឹម។ ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា៖ «ប្រិយមិត្តណា​ មានជំនាញ​ មានបទពិសោធន៍​ ព្រះបាទព្រះថោង​ ធ្វើពីស្ពាន់​ ចាក់បេតុងខាងក្នុង​ ពេលត្រូវខ្យល់សមុទ្រ​ ចេញស្នឹមដូចនេះ​ ។ តើមានវិធីបែបណា​ ដើម្បីការពារ​ ទប់ទល់អោយបានល្អ​ មិនចេញស្នឹម​ សូមជួយផ្ដល់យោបល់​ ! សូមអរគុណចំពោះការចែករំលែក​»។ គួរបញ្ជាក់ផងដែរថា

    July 18, 2022
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ គិតត្រឹមថ្ងៃអាទិត្យ ទី១៧​ ខែកក្កដានេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋខ្លួនបានចំនួន ២ពាន់លានដូសហើយ ដោយនៅក្នុងនោះក៏មានរួមបញ្ចូលទាំងដូសជម្រុញសម្រាប់ក្រុមមនុស្សពេញវ័យមួយចំនួនផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានឹងក្លាយជាយុទ្ធនាការធំនិងវែងបំផុតនៅលើពិភពលោក ដ្បិតឥណ្ឌាជាប្រទេសដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងគេផងដែរ។ គួរបញ្ជាក់ជូនថា ការសម្រចបាននូវផែនការវ៉ាក់សាំងបានរហូតដល់ ២ពាន់លានដូសរបស់រដ្ឋាភិបាលឥណ្ឌាខាងលើនេះគឺបានកើតឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់បានមានផងដែរ បើគិតក្នុងរយៈពេល ៤ខែចុងក្រោយនេះ។ ក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលឥណ្ឌាបានបង្ហាញថាគឺនៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានចំនួន ៥២៥,៧០៩ នាក់​ និងមានអ្នកស្លាប់ចំនួន ៤៩នាក់ផងដែរ។ គិតត្រឹមពេលនេះឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៤៣លាននាក់ និងស្លាប់សរុបជាងកន្លះលាននាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 18, 2022
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយថាការបដិសេធរបស់អ៊ុយក្រែន និងលោកខាងលិច ក្នុងការទទួលការគ្រប់គ្រងរបស់ទីក្រុងមូស្គូ លើតំបន់គ្រីមៀ គឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធចំពោះរុស្ស៉ី ហើយរាល់ការវាយប្រហារ ពីខាងក្រៅណាមួយលើតំបន់មួយនេះ នោះវាមានន័យថា «ថ្ងៃអវសាននៃពិភពលោក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។ ការគំរាមខាងលើរបស់លោក ម៉េដវេដេវ ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នេះ នាឱកាសថ្លែងសុន្ទរកថាទៅកាន់អតីតយុទ្ធជនរុស្ស៉ីសម័យសង្រ្គាមលោកលោកទី២។ លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ រដ្ឋដទៃ

    July 18, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ បានពន្យល់ពីផ្លាកសញ្ញា និងបង្ហាញទិសដៅនៅតាមដងផ្លូវ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរ។ ផ្លាកសញ្ញាបង្ហាញទិសដៅផ្សេងៗ (OTHER DIRECTIONS SIGN)៖ ផ្លាកសញ្ញាដែលមានរាងជាចតុកោណកែង ផ្ទៃពណ៌បៃតង មានអក្សរ និងព្រួញពណ៌សនេះ ប្រើសម្រាប់បង្ហាញដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅរកផ្លូវ ឬទីកន្លែងសំខាន់ៗ។ សូមបញ្ជាក់ថាផ្លាកសញ្ញាក្នុងរូបភាពខាងក្រោមនេះមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីរាយការណ៍ពីបញ្ហាផ្លូវជង្ហុកសម្បុកមាន់ ឬបញ្ហាផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធទទួលបានព័ត៌មានដោយផ្ទាល់ និងអាចចាត់វិធានការជួសជុលបានទាន់ពេលវេលា។ ទាញយកកម្មវិធីថែទាំផ្លូវ

    July 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្អៃ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២នេះ អង្គសន្និបាត បានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។ សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានឱ្យដឹងថា៖ «អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម

    July 18, 2022
  • ព័ត៌មានអន្តរជាតិ

    តាមរយៈអ្នកលេង TikTok ដែលមានឈ្មោះថា @Ole FcThailand បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពី ក្មេងស្រីម្នាក់ជិះលើខ្នងដំរី ហាក់បីដូចជាស្គាល់គ្នា និងស្និទស្នាលគ្នាច្បាស់ណាស់អញ្ចឹង ធ្វើ​ឱ្យ​អ្នកនិយម​លេង​អ៉ីនធឺណិត​ដែលបានមើល​ឃ្លីបហើយ ពួក​គេ​ដូចជា​អារម្មណ៍​សប្បាយ​រីក​រាយ​រួម​ជា​មួយ​នឹង​ក្មេងស្រីម្នាក់នេះដែរ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំរីនេះមានឈ្មោះ អូឡេ ជាដំរីភេទឈ្មោល អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ដំរីខាងលើមានឈ្មោះថា Wisanchon Yongram អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុក Satueuk ខេត្ត Buriram ដោយម្ចាស់ដំរីរូបនេះបានរៀបរាប់ថា ខ្លួនជាម្ចាស់ដំរីដល់ទៅ ៤ក្បាល ដែលមានឈ្មោះដូចជា ដំរីទី១ឈ្មោះ Veasna ភេទញី អាយុ២២ឆ្នាំ ដំរីទី២

    July 17, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អាន់ដ្រេ យើម៉ាក់ (Andriy Yermak) កាលពីថ្ងៃសុក្រនេះ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមអាកាសយានិកអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង F-15 និង F-16។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។ លោក Yermak បានបង្ហោះសារលើប្រព័ន្ធតេលេក្រាម (Telegram) ថា សភាតំណាងរាស្រ្តអាមេរិក ទើបតែបានអនុម័តលើការកែសម្រួលមួយ នៅក្នុងកញ្ចប់ថវិកាការពារជាតិអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ដែលនឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាល ដល់ក្រុមពីឡុតអ៊ុយក្រែន ឱ្យចេះបើកយន្តហោះចម្បាំង

    July 16, 2022
  • ព័ត៌មានអន្តរជាតិ

    ជារៀងរាល់ឆ្នាំ គេហទំព័រ Travel+Leisure តែងតែធ្វើការស្ទង់មតិទៅលើអ្នកគាំទ្រ អំពីទីកន្លែងកម្សាន្តល្អបំផុតដែលពួកគេបានទៅ ក៏ដូចជាចែករំលែកពីបទពិសោធន៍ថ្មីៗ។ ក្នុងនោះអ្នកគាំទ្របានបញ្ចេញមតិទៅលើទីក្រុងកំពូលៗ កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ និងជាច្រើនទៀត។ មិនតែប៉ុណ្ណោះពួកគេក៏បានវាយតម្លៃទីក្រុងលើទេសភាព និងកន្លែង វប្បធម៌ ម្ហូបអាហារ ភាពរួសរាយរាក់ទាក់ ការទិញទំនិញ និងតម្លៃរួមរបស់ពួកគេ។ យ៉ាងណាមិញ យោងតាមការបញ្ចេញមតិ និងការវាយតម្លៃ គេហទំព័រ Travel+Leisure បាន​រៀប​បញ្ជី​ឈ្មោះ​ទីក្រុង​ល្អ​បំផុត​ទាំង ១៥ ប្រចាំ​ទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២ នេះ ហើយក្នុងចំណោមនោះ​ទីក្រុង​សៀមរាប​របស់​ប្រទេសកម្ពុជា​ គឺ​ឈរ​នៅ​ក្នុងចំណោម Top 10 ដែលក្នុងនោះរួមមាន៖ ១.ទីក្រុង

    July 16, 2022