- Khmerpress
- ព័ត៌មានអន្តរជាតិ
សភារបស់ប្រទេសស្រីលង្កាគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈក៏បានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះមួយនេះ។ ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីគាត់បានហោះហើរទៅកាន់ប្រទេសសិង្ហបុរីក្នុងដំណើរទស្សនកិច្ចឯកជនមួយ ដើម្បីគេចចេញពីបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់។ ប៉ូលិស និងសន្តិសុខជាង ១០០ នាក់ ដែលប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវចូលទៅសភា កាលពីថ្ងៃសៅរ៍ ដោយមានទាំងរបាំងការពារ និងកាំភ្លើងបាញ់ទឹក ដើម្បីការពារភាពចលាចលណាមួយ។ ជួរកងកម្លាំងសន្តិសុខបានដើរល្បាតតាមផ្លូវមួយទៀតទៅកាន់សភា ទោះបីជាមិនមានសញ្ញានៃបាតុករណាមួយក៏ដោយ។ សមាជិកសភាគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេលមួយសប្តាហ៍ ខណៈនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ដែលជាសម្ព័ន្ធមិត្តរបស់លោក Rajapaksas
July 16, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាសូវី)៖ ប្រទេសប៉ូឡូញបានសម្រេចថា នឹងទិញរថក្រោះ M1 Abrams ដែលប្រើប្រាស់រួចចំនួន ១១៦គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីយកទៅជួយបំពេញឡើងវិញនូវ ចំនួនរថក្រោះដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែន នាពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូហ្ស ប្លាសហ្សាក់ (Mariusz Blaszczak) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ IAR កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវាសូវី ទើបតែបានឈានដល់កិច្ចព្រមព្រៀង ស្តីពីការទិញរថក្រោះខាងលើ ជាមួយសេតវិមាន។ បើតាម IAR ក្រុមរថក្រោះដំបូង
July 16, 2022 - ព័ត៌មានអន្តរជាតិ
អ្នកយកព័ត៌មានថៃបានធ្វើដំណើរទៅ ហាងគុយទាវ ដែលបើកលក់នៅផ្លូវសុខុមវីត នៅជិតផ្សារទំនើប Rayong សាលាក្រុង Rayong ខេត្ត Rayong ដើម្បីជួបជជែកជាមួយលោកស្រី ប៊ុន សិរិចន្ថារឿយ អាយុ៥៩ឆ្នាំ ម្ចាស់ហាងគុយទាវដ៏ល្បី ដែលបើកលក់តាមស្ទីលរទេះលក់ទំនិញ ហាងមានផ្លាកសញ្ញាសរសេរថា “សេងបន្ទាន់ តម្លៃធូរៗ លក់ដាច់ពេកហត់ណាស់” រហូតមានការភ្ញាក់ផ្អើល។ លុះពេលមកដល់ ក៏បានឃើញថា ពិតជាមានអតិថិជនមកអង្គុយញ៉ាំច្រើនមែន ជាពិសេសអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្សេងៗរង់ចាំការកុម្ម៉ង់ដើម្បីដឹកជូនអតិថិជន ដល់ថ្នាក់អ្នកលក់ស្រុះសរសៃគុយទាវជាប់រហូត។ ហាងនេះមានលក់គុយទាវមាន់ គុយទាវជ្រូក និងគុយទាវសាច់គោទឹកស៊ុបខ្មៅ ដែលជារូបមន្តពិសេសសម្រាប់ទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់រសជាតិមិនអាចបំភ្លេចបាន។ អ្នកស្រី ប៊ុន សិរិចន្ថារឿយ បានប្រាប់ថា អ្នកស្រីបានលក់គុយទាវអស់រយៈពេល
July 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមុខមកច្រានចោលជុំវិញ ការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងរថយន្តចូលក្នុងរាជធានីភ្នំពេញខុសម៉ោងអនុញ្ញាតជាចេតនាបង្ខូចកិត្តិយសរបស់លោកផ្ទាល់ ក៏ដូចជាមន្ត្រីនគរបាលអនុវត្តច្បាប់ជាដើម។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងបញ្ហាហ្នឹង ខ្ញុំក៏បានឃើញលើបណ្តាញសង្គមចំនួនលើការចុះផ្សាយព័ត៌មានមិនពិត ផ្តោតសំខាន់លើការបរិហារកេរ្តិ៍រូបខ្ញុំផ្ទាល់ ដែលជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលភ្នំពេញ ហើយក៏ជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែរ។ យើងឃើញថា នៅក្នុងឆ្នាំមុនៗ គឺមានលទ្ធភាពច្រើនទាក់ទង ទៅនឹងឡានធំចូលខុសម៉ោង ឡានធំចូលមកបង្កគ្រោះថ្នាក់ចរាចរណ៍បង្កការកកស្ទះ និងបាតុភាពផ្សេងៗ ជាយថាហេតុ ដូច្នេះហើយដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯក
July 16, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការពង្វាងផ្លូវធ្វើចរាចរណ៍នៅលើស្ពានព្រែកក្តាមត្រើយខាងលិច ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ គន្លងផ្លូវចុះលើស្ពានព្រែកក្ដាមបត់ស្ដាំត្រើយខាងលិចត្រូវធ្វើការជួសជុលអ៊ុតកៅស៊ូឡើងវិញ ដូចនេះការធ្វើចរាចរនៅលើគន្លងផ្លូវនេះត្រូវបានបិទជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យយានយន្តទាំងអស់ធ្វើចរាចរតាមទិសដៅត្រង់ចុះតាមរង្វង់មូល ហើយបត់តាមក្រោមស្ពានវិញ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព ៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល
July 16, 2022 - ព័ត៌មានអន្តរជាតិ
ប្រទេសចិន អនុញ្ញាតឱ្យវៀតណាមនាំចូលទុរេនជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅពេលដែលពិធីសារស្ដីពីដំណាំទុរេនរបស់វៀណាម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលបួនឆ្នាំ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះ ពិធីសារស្តីពីតម្រូវការអនាម័យសម្រាប់ទុរេនវៀតណាម ដែលនាំចេញទៅប្រទេសចិនត្រូវបានចុះហត្ថលេខា ដែលនេះជាលក្ខខណ្ឌសំខាន់សម្រាប់ទុរេនវៀតណាម ដើម្បីមានទីផ្សារនាំចូលប្រកបដោយនិរន្តរភាព។ តាមប្រភពព័ត៌មាន ពិធីសារនេះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមគឺលោក Le Minh Hoan បន្ទាប់មកនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានគយនៃប្រទេសចិន និងផ្សព្វផ្សាយនៅលើ portal របស់ខ្លួន រួមជាមួយនឹងបញ្ជីនៃតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់របស់វៀតណាមដែលមានសិទ្ធិក្នុងការនាំចេញ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិននៅតែជាប្រទេសនាំចូលទុរេនវៀតណាមច្រើនជាងគេ ខណៈតែផ្លែឈើនេះ ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិនតាមច្រកព្រំដែន។ ជាមួយគ្នានេះ
July 16, 2022 - ព័ត៌មានអន្តរជាតិ
រុស្ស៊ីបានហាមសមាជិកសភាជប៉ុនចំនួន ៣៨៤នាក់ មិនឱ្យចូលក្នុងប្រទេសរបស់ខ្លួនឡើយ។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូបានបញ្ចូលសមាជិកសភាជាន់ទាបរបស់ជប៉ុនក្នុងបញ្ជីខ្មៅ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ មកលើសមាជិកសភារុស្ស៊ីដែលបានដាក់កាលពីខែមេសាកន្លងទៅ។ ក្រសួងបានចោទប្រកាន់សមាជិកសភាជប៉ុនទាំងនោះថា បានប្រកាន់ជំហរអមិត្តចំពោះរុស្ស៊ី ហើយជាពិសេសការចោទប្រកាន់គ្មានមូលដ្ឋានទាក់ទងនឹងអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ កាលពីខែឧសភា រុស្ស៊ីបានហាមប្រាមការចូលជនជាតិជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក Kishida Fumio និងរដ្ឋមន្ត្រីការបរទេស Hayashi Yoshimasa ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 16, 2022 - ព័ត៌មានអន្តរជាតិ
(រីយ៉ាដ)៖ កំលុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីការឯកភាពគ្នាលើសារៈសំខាន់ នៃការរារាំងប្រទេសអ៉ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA លោក បៃដិន ក៏បានសង្កត់ធ្ងន់ឡើងវិញនូវ ការបន្តប្តេជ្ញារបស់អាមេរិក ក្នុងការគាំទ្រសន្តិសុខរបស់អារ៉ាប៊ីសាអូឌីត និងក្នុងការជួយឱ្យសម្ព័ន្ធមិត្តអារ៉ាប់មួយនេះ ទទួលបានសមត្ថភាពចាំបាច់នានា ដើម្បីការពារប្រជាជននិងទឹកដីខ្លួន ប្រឆាំងនឹងការគំរាមកំហែងទាំងឡាយពីខាងក្រៅ។ កាលពីឆ្នាំ២០១៥ អ៉ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាមួយ មហាអំណាចចំនួន៦
July 16, 2022 - ព័ត៌មានអន្តរជាតិ
ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox ដោយក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺគឺជាបុរសអាយុ ៣៥ឆ្នាំម្នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម។ ក្រសួងបាននិយាយថា បុរសនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យមួយចាប់តាំងពីគាត់បានត្រឡប់ទៅរដ្ឋ Kerala ភាគខាងត្បូងកាលពីដើមសប្តាហ៍នេះ។ អ្នកដំណើរ ១១ នាក់ នៅលើយន្តហោះដូចគ្នាជាមួយគាត់ ត្រូវបានគេប្រាប់ឱ្យតាមដានរោគសញ្ញា។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានបញ្ជូនក្រុមកម្រិតខ្ពស់ទៅកាន់រដ្ឋ ដើម្បីធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតការផ្ទុះឡើងណាមួយ។ គួរឱ្យដឹងដែរថា monkeypox គឺជាជំងឺរាតត្បាតនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ រោគសញ្ញារបស់វារួមមានគ្រុនក្តៅ ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ និងដំបៅស្បែក។ WHO និយាយថា ករណីជាង ៩,០០០ ត្រូវបានបញ្ជាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសប្រមាណ ៦០
July 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធចំនួន៣ខែបន្ដទៀត លើអាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ នេះសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្តីអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍។ សេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានសម្រេចថា «បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែ កក្កដា
July 16, 2022









