- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោក។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong ប្រធានគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារអំពីគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារនៃក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ពីទីក្រុងប៉េកាំងផងដែរ។
July 16, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវក្តីឈឺចាប់របស់ខ្លួន នៅពេលបានឃើញការនាំចូលត្រី ជាច្រើនរថយន្តចូលមកកម្ពុជា ខណៈដែលកម្ពុជាមានលទ្ធភាព និងធនធានដើម្បីចិញ្ចឹមត្រីហូបខ្លួនឯង ដោយមិនចាំបាច់នាំចូលនោះទេ។ ការបង្ហាញអារម្មណ៍ឈឺចាប់នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាមេរិក» នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា «កន្លែងខ្លះ ខ្ញុំស្រក់ទឹកភ្នែកពេលដែលខ្ញុំធ្វើដំណើរលើផ្លូវហាណូយ ល្ងាចឡើងគេដឹកត្រីចូលមកស្រុកខ្មែរ ៥ ឬ៦ឡាន ឱ្យយើងហូប ខ្មែរមានបឹង មានទន្លេ ហេតុអីក៏ហូបរបស់គេ ដល់ពេលខ្មែរផលិតខ្លួនឯងហើយ
July 15, 2022 - ព័ត៌មានអន្តរជាតិ
មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីថ្ងៃពុធ កន្លងទៅនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារទៅមូលនិធិរបស់គាត់ និងអតីតភរិយា ដើម្បីជួយសម្រួលដល់វិបត្តិធំៗចំនួន ៣ ដែលកំពុងកើតមាននៅលើពិភពលោក។ ក្រៅពីបរិច្ចាគនេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏បានប្រកាសថា គាត់គ្រោងនឹងលះបង់ទ្រព្យសម្បត្តិទាំងអស់ទៅមូលនិធិសប្បុរសធម៌របស់គាត់ ហើយគាត់នឹងចាកចេញពីបញ្ជីអ្នកមានបំផុតក្នុងពិភពលោក។ នៅលើបណ្ដាញសង្គម Twitter សហស្ថាបនិកក្រុមហ៊ុន Microsoft បានប្រកាសថា គាត់កំពុងផ្ទេរប្រាក់ចំនួន ២០ពាន់លានដុល្លារទៅកាន់មូលនិធិ “Bill & Melinda Gates Foundation” ក្នុងខែនេះ ដើម្បីបង្កើនការចំណាយដល់ ៩ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ដោយលើកឡើងពីវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត សង្រ្គា.មនៅអ៊ុយក្រែន
July 15, 2022 - ព័ត៌មានអន្តរជាតិ
ជប៉ុនគ្រោងនឹងផ្តល់កិត្តិយសដល់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ (Abe Shinzo) ដោយនឹងប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋមួយសម្រាប់គាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយថា ពិធីបុណ្យសពត្រូវបានកំណត់ និងប្រារព្ធឡើងនៅរដូវស្លឹកឈើជ្រុះក្នុងប្រទេសជប៉ុន។ លោក Kishida បាននិយាយថា៖«តាមរយៈការប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋនេះ យើងនឹងកាន់ទុក្ខអតីតនាយករដ្ឋមន្ត្រី អាបេ និងបង្ហាញពីការប្តេជ្ញាចិត្តមិនចុះញមរបស់យើង ក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យ ហើយមិនចុះចាញ់លើអំពើហឹង្សា»។ លោកបាននិយាយថា លោក អាបេ សម្រេចបានលទ្ធផលនៅក្នុងវិស័យចម្រុះ ដូចជាការកសាងឡើងវិញនូវតំបន់ ដែលរងគ្រោះដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ការធ្វើឱ្យសេដ្ឋកិច្ចជប៉ុនមានភាពរស់រវើកឡើងវិញ និងការលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ រំលឹកដែរថា
July 15, 2022 - ព័ត៌មានអន្តរជាតិ
(ប្រាស៉ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro) បាននិយាយថា រូបលោកបានរកឃើញមធ្យោបាយ ដើម្បីបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយជាច្រើនខែមកហើយ រវាងរុស្ស៉ីនិងអ៊ុយក្រែន ប៉ុន្តែលោកនឹងពុំទាន់ចែករំលែកឱ្យអ្នកដទៃដឹងឡើយ ទាល់តែលោកយកមធ្យោបាយនេះ ទៅជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃសប្តាហ៍ក្រោយសិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។ លោកប្រធានាធិបតីប្រេស៉ីល បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ខ្ញុំនឹងប្រាប់គាត់ (លោក ហ្សេលេនស្គី) អំពីទស្សនៈរបស់ខ្ញុំ,
July 15, 2022 - សង្គម
កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានចូលទៅសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានរបស់លោកជំទាវ និងបានបង្ហោះសារមួយឃ្លាថា៖ “ក្រោយភ្លៀងមេឃស្រលះ ! នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខ្ញុំបាទបានការអនុញ្ញាតពីអ្នកមីង ហ៊ុន ស៉ីណាត ចូលជួបដើម្បីធ្វើការសុំទោសអ្នកមីង និង ទទួលយកការណែនាំពីអ្នកមីងដើម្បីកែប្រែនូវចំណុចខ្វះខាតដើម្បីបន្តការងារលើបណ្ដាញសង្គមហ្វេសប៊ុកតទៅមុខទៀត ។ ក្មួយសូមគោរពជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដើម្បីបន្តបំរើប្រជាពលរដ្ឋតទៅទៀតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន”។ ក្នុងនោះដែរលោកជំទាវ
July 15, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ ភរិយារបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិកគឺលោកស្រី Ivana Trump បានទទួលមរណភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ។ បើយោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់លោក Donald Trump បានបញ្ជាក់ថា ភរិយារបស់គាត់បានបាត់បង់ជីវិតនៅក្នុងថ្ងៃទី ១៤ ខែកក្កដា នៅឯផ្ទះរបស់គាត់ក្នុងទីក្រុង New York ក្នុងវ័យ ៧៣ឆ្នាំ។ យ៉ាងណាក្តី លោក Donald Trump មិនបានប្រាប់អំពីមូលហេតុនៃការស្លាប់របស់ភរិយាគាត់ឡើយ ខណៈអាជ្ញាធរអាមេរិកកំពុងបើកការស៊ើបអង្កេតថា តើលោកស្រី
July 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៤១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះពាក់កណ្តាល ក្នុងឆមាសទី១ឆ្នាំ២០២២នេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន ៤១៥ ៥៨០.១៥តោន ថយចុះចំនួន ៥០.៦០% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៤១៣ ៣៦៦.២២តោន ប្រទេសថៃចំនួន ២ ០៥០តោន ប្រទេសឥណ្ឌាចំនួនជាង ១៥០តោន ប្រទេសចិនចំនួន ជាង១៣តោន ប្រទេសជប៉ុនចំនួន ០.១៤តោន និងប្រទេសហ្វីលីពីនចំនួន ០.០៥តោន ។ ចំណែកការនាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃមានចំនួន ៣០១.៤៣តោន ថយចុះចំនួន
July 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពី ការត្រៀមនិង ឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យកើតមានជាញឹកញាប់នូវគ្រោះធម្មជាតិ រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលរងគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ ដូចនេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ ក្រសួងសុខាភិបាល
July 15, 2022 - ព័ត៌មានជាតិ
ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់ មកថតជាមួយលោកជំទាវ ដើម្បីយកជាខ្នងបង្អែក ដោយក្នុងពាក្យបណ្តឹងគឺប្តឹងពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ដោយសំណូមពរ៖ ទី១-សុំអោយធ្វើការចោទប្រកាន់ ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនលោក ផែង វណ្ណៈ ដើម្បីផ្តន្ទាទោសអោយធ្ងន់ៗតាមច្បាប់ ទី២-បង្គាប់អោយលោក ផែង វណ្ណៈ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល
July 15, 2022









