Khmerpress
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃនៅក្នុងរយៈចុងក្រោយនេះប្រហែលជាអាចឡើងដល់ខ្ទង់ ៥០,០០០នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមការសន្និដ្ឋានរបស់លោករេជ្ជបណ្ឌិត Nitipatana Chieraku ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅក្នុងមន្ទីរពេទ្យ Siriraj។ យ៉ាងណាក្តី បើយោងតាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញត្រឹមថា កាលពីថ្ងៃព្រហស្បតិ៍​ ទី១៤ ខែកក្កដានេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃមានចំនួនត្រឹម ២,២៥៧នាក់ ស្លាប់២៨នាក់ ខណៈតួលេខអ្នកឆ្លងគិតជាមធ្យមគឺខ្ទង់ ២,០០០នាក់ក្នុងមួយថ្ងៃ។ ហេតុផលដែលធ្វើឲ្យតួលេខអ្នកឆ្លងផ្លូវការខុសពីតួលេខអ្នកឆ្លងជាក់ស្តែងនោះក៏ព្រោះថានៅក្នុងរបាយការណ៍ផ្លូវការគឺគេរាប់តែអ្នកដែលបានទៅធ្វើតេស្តដោយម៉ាស៊ីនធំ PCR នៅតាមមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកធ្វើតេស្តដោយឧបករណ៍រហ័សជាលក្ខណៈឯកជនមិនត្រូវរាប់បញ្ចូលឡើយ។ លោកវេជ្ជបណ្ឌិត Nitipatana Chieraku បានបន្តទៀតថា ភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំងអស់នោះបានជ្រើសរើសយកការព្យាបាលដោយខ្លួននៅតាមផ្ទះ ព្រោះតែពួកគេមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ គួរបញ្ជាក់ជូនផងដែរថា​ ក្រុមអ្នកជំនាញថៃបានព្យាករណ៍ថាជំងឺកូវីដ-១៩នឹងផ្ទុះខ្លាំងឡើងវិញនៅក្នុងប្រទេសថៃក្នុងចន្លោះពីខែសីហាដល់ខែកញ្ញាខាងមុខនេះ ហើយតួលេខអ្នកឆ្លងផ្លូវការអាចកើនឡើងដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 15, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសចិននឹងបញ្ឈប់ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅលើទំនិញនាំចូលមួយចំនួន។ ការបញ្ឈប់វិធានការនេះ គឺស្របពេលដែលទីក្រុងប៉េកាំង ព្យាយាមធ្វើយ៉ាងណារក្សាការកាន់កាប់ដើម្បីសម្រេចគោលនយោបាយ “សូន្យកូវីដ” និងទប់ស្កាត់បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច។ គណៈកម្មាការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទំនិញដែលមិនត្រូវការភាពត្រជាក់ រួមទាំងការដឹកជញ្ជូនធ្យូងថ្ម រ៉ែ គ្រឿងឧបភោគបរិភោគ និងចំណីសត្វ ពេលនេះអាចចូលប្រទេសចិនបានដោយមិនចាំបាច់ធ្វើតេស្តរកមេរោគកូវីដ-១៩ នោះទេ។ ផ្ទុយទៅវិញសម្រាប់ ទំនិញដែលត្រូវរក្សាទុកក្នុងទូរទឹកកក និងក្លាសេបង្កក នឹងបន្តធ្វើតេស្តក្រោមច្បាប់បច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា ការរឹតបន្តឹងលើទំនិញនាំចូលកាលពីមុន បានបង្កឱ្យមានភាពរាំងស្ទះយ៉ាងខ្លាំង នៅតាមច្រកព្រំដែនវៀតណាម។ ការជាប់គាំងកាលនោះ បានធ្វើឱ្យផលិតផលជាច្រើនប្រភេទ និងចំនួនរាប់ពាន់តោនត្រូវខូចគុណភាព ជាពិសេសគឺ បន្លែ ផ្លែឈើ

    July 15, 2022
  • ព័ត៌មានអន្តរជាតិ

    (រ៉ូម)៖ ការិយាល័យលោកប្រធានាធិបតីអ៉ីតាលី សឺជីអូ ម៉ាតារែលឡា (Sergio Mattarella) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថាប្រមុខរដ្ឋរូបនេះ បានបដិសេធទទួលយកការសុំលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តី ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) និងបានស្នើឲ្យ លោក ដ្រាហ្គី ប្រាប់ទៅកាន់ សភាដើម្បីទទួលបានភាពច្បាស់លាស់នៃស្ថានភាពនយោបាយក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។ លោក ដ្រាហ្គី បានដាក់ពាក្យសុំលាលែងពីតំណែង ក្រោយគណបក្ស 5-Star Movement ដែលជាគណបក្សមួយស្ថិតនៅក្នុងក្រុមចម្រុះដែលកំពុងកាន់ អំណាចរបស់លោក មិនបានចូលរួមក្នុងការបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ថា លោក

    July 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលបានហក់ឡើងប៉ុន្មានថ្ងៃ បានស្រកទៅវិញហើយ ខណៈស្ថានការណ៍នៃ ការគំរាមកំហែងដល់ក្រុងពោធិ៍សាត់ ក៏មិនមានទៀតនោះដែរ។ អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ទឹកស្ទឹងពោធិ៍សាត់ បានស្រកអស់ទៅវិញហើយ ហើយវាក៏នឹងបន្ដស្រកទៀត»។ បើតាមលោក ចាន់ យុត្ថា ស្ថានភាពកាលពីម៉ោង១២រំលងអធ្រាត្រកន្លងទៅនេះ ទឹកបានហក់ឡើងដល់៥.៣៩ម៉ែត្រ ដូចអ្វីដែលជាការព្យាករណ៍របស់មន្ដ្រីជំនាញ

    July 15, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។ បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក រ៉ាចាប៉ាកសា បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយក្រុមបាតុករបានសម្រុកចូលកាន់កាប់ គេហដ្ឋានរបស់លោក។ លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមកទើបបន្តដំណើរ ទៅដល់ប្រទេសសិង្ហបុរី៕

    July 15, 2022
  • ព័ត៌មានជាតិ

    នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោល ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ការដាក់ចេញនូវផែនការអនុវត្តន៍សាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោលនេះដែរ ក្រោយមានការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកផងដែរថា នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ

    July 15, 2022
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញលិខិតដោយណែនាំដល់អភិបាលខេត្តជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម អំពីការអនុវត្តវិធានសុខាភិបាលចំពោះអ្នកដំណើរ ឬពលករដែលមិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ គឺត្រូវធ្វើតេស្តរហ័សដោយឥតគិតថ្លៃ។ លិខិតរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយពីមានការកែសម្រួលលក្ខខណ្ឌមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស សូមអនុវត្តនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក

    July 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា លោកកំពុងតែអង្វរករ លោកឧកញ៉ាមួយរូប ដើម្បីវិនិយោគផលិត «ស្រា.ស» របស់ខ្មែរ ដូចសម័យព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ (សម័យសង្គមរាស្ត្រនិយម)។ ការស្នើសុំវិនិយោគផលិតស្រា.សនេះ ស្របពេលបច្ចុប្បន្នកម្ពុជា ក៏មានកន្លែងផលិតស្រា.សខ្មែរ ជាយូរមកហើយ។ ប៉ុន្តែសម្រាប់ការផលិត មិនទាន់ស្របតាមបទដ្ឋានបច្ចេកទេស និងស្ដង់ដារត្រឹមត្រូវ ហើយគ្មាននិមិត្តសញ្ញានោះទេ។ ការផលិតស្រា.ស របស់ប្រជាជនកម្ពុជា គឺជាការផលិតខុសស្តង់ដារ ដែលពេលខ្លះ បង្កឱ្យមានករណីពុលស្លាប់ជាញឹកញាប់ផងដែរ។ ជុំវិញករណីនេះ លោកបណ្ឌិត សុខ

    July 14, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់​ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា រយៈពេល០៤ ទៅ០៥ថ្ងៃ នៅតំបន់ជួរក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ បានធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងខ្លាំង ជិតដល់កម្រិតប្រកាសអាសន្ន, ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ ចាប់ពីកោះសំពៅមាស រហូតដល់ឃុំស្យា ស្រុកកណ្តៀង ដើម្បីមានវិធានការទប់ស្កាត់ ប្រសិនបើទឹកនៅតែបន្តជន់ទៀតនោះ។

    July 14, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) បានទទូចឱ្យទីក្រុងប៉េកាំង លុបចោលការទាមទារកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ហើយទទួលយកការសម្រេចរបស់តុលាការអន្តរជាតិ កាលពីឆ្នាំ២០១៦ ដែលបានគាំទ្រហ្វីលីពីន។ ទន្ទឹមគ្នានោះ លោក Blinken ក៏បានប្តេជ្ញាឆ្លើយតបតាមរយៈយោធា ពីសំណាក់សហរដ្ឋអាមេរិកផងដែរ ក្នុងករណីដែលចិនហ៊ានធ្វើការវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីល លោក Blinken បាននិយាយថា «ចិនត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ

    July 14, 2022