- Khmerpress
- សិល្បៈ
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការវែកញែកពេញបណ្ដាញសង្គមរបស់ តារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា វាជារឿងដ៏គួរឲ្យអាម៉ាសដែលមានអ្នកច្រៀងបទពីដើមៗ មកចង់ច្រៀងរ៉េបដូចក្មេងសម័យឥឡូវ ហើយថែទាំងបានលើកចំៗឈ្មោះតារាចម្រៀង ខេមរៈ សិរីមន្ដ និងតារាចម្រៀងព្រាប សុវត្ថិ ថែមទៀត។ តាមរយៈការលើកឡើងរបស់តារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ចេញយោបល់ខ្លះៗ នៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍
January 17, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ពេលបច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវឡើយ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវ និងចតខុសកន្លែងជាដើម។ បញ្ហានេះវាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែអ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះនៅតែមិនព្រមសហការជាមួយអាជ្ញាធរ ក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។ ក្រុមអ្នកបើករ៉ឺម៉កខ្លះនៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀតបានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។ កញ្ញា នៅ ចិន្តា បានបន្តថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ
January 17, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ កម្លាំងចម្រុះបានសហការឃាត់រថយន្តវេអង១គ្រឿង ដឹកដំឡូងពេញ ហើយពេលឆែកឆេរឃើញសុទ្ធតែសន្លឹកឈើ ដែលមានមុខកាត់ធំៗ និងមានប្រវែង(វែង)បង្កប់ពីខាងក្រោម។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងទៀតថា រថយន្តដឹកដំឡូងបង្កប់ឈើត្រូវបានបង្រ្កាប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1880 នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ពានដំណាក់ឈើក្រំ ទល់មុខ (ផ្នែករដ្ឋបាលព្រៃឈើក្រវាញ) ស្ថិតនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ យោងតាមកំណត់ហេតុ បានឱ្យដឹងទៀតថា ឈើបង្កប់ក្នុងដំឡូង មានចំនួន០៣សន្លឹក ជាប្រភេទ ឈើក្រៅលំដាប់ថ្នាក់(ឆ្ពុង) សន្លឹកទី១
January 17, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះលោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft (MSFT) និងជាមហាសេដ្ឋីលំដាប់ទីប្រាំរបស់ពិភពលោកបានព្យាករណ៍ថា បញ្ញាសិប្បនិម្មិត្ត (AI) នឹងមានឥទ្ធិពលផ្លាស់ប្តូរលើទិដ្ឋភាពផ្សេងៗនៃជីវិតរបស់យើងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ លោកបានលើកឡើងថា អនាគតរបស់មនុស្សភាគច្រើននឹងត្រូវបានជំនួសដោយ AI ដើម្បីបំពេញការងារជាច្រើនដូចជា ការវិភាគទិន្នន័យ ការកំណត់កាលវិភាគ ឬធ្វើការរៀបចំ និងការកក់ទុក (reservations) ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ជាការពិតណាស់លោក Bill Gates ជឿជាក់ថាវត្តមាន AI នឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវការងារជាច្រើនរបស់មនុស្ស រូមទាំងការងារថែទាំសុខភាព
January 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យ៉ាងហោចណាស់ជនជាតិបរទេសចំនួន៥៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ជួយសង្គ្រោះបានដោយជោគជ័យពីហេតុការណ៍ចាប់ជំរិត ដោយជនជាតិបរទេសដូចគ្នា ខណៈមេក្លោងជនជាតិបង់ក្លាដេសចំនួន២នាក់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្នុងប្រតិបត្តិការនោះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន២ទីតាំង នៅខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស
January 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រភពពី Facebook ផ្លូវការរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ដូចនេះថា «យើងនឹងមានគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ»។ សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបានប្រសិទ្ធនាមថាគម្រោង
January 17, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ Apple ក្នុងប្រទេសចិនបានបង្ហោះការផ្តល់ជូនជាពិសេស គ្រប់ម៉ូដែល iPhone 15 នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥ភាគរយក្នុងមួយគ្រឿងដែលគិតជាប្រាក់មានតម្លៃ ៧០ដុល្លារឯណោះ។ ការប្រកាសនេះពិតជាគួរឱ្យភ្ញាក់ផ្អើលដោយ Apple មិនត្រឹមតែមិនដំឡើងថ្លៃក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបញ្ចុះតម្លៃថែមទៀត ខណៈទីផ្សារក្រៅពីប្រទេសចិននៅតែដំឡើងថ្លៃធម្មតា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ការផ្តល់ជូនដ៏កម្រនេះនឹងមានចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយ Apple បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។ ការផ្លាស់ប្តូរនេះបានកើតឡើងចំពេល Apple កំពុងរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូរប្រជែងប្រទេសចិន
January 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះ នាយទាហាន ០២រូប ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្រេច លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖ ១-វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស
January 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី គ្រុយ ឈិញលាំង ជាប្រពន្ធរបស់កីឡាករវាយសីជម្រើសជាតិ ដែលត្រូវរថយន្ដ Jeep បុកឱ្យបាត់បង់ជីវិតនៅខណ្ឌទួលគោក បានអះអាងថា ខ្លួន និងសាច់ញាតិដែលរងបណ្ដឹងពីម្ដាយជនបង្កនោះ នឹងចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ តាមកាលកំណត់របស់តំណាងអយ្យការ ទោះបីគាត់មិនទាន់ទទួលបានសំណងរដ្ឋប្បវេណីយ៉ាងណាក្ដី។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី គ្រុយ ឈិញលាំង បានសម្ដែងនូវការហួសចិត្តជាខ្លាំង ដែលខ្លួនជាជនរងគ្រោះបាត់បង់ប្ដី ដោយសារជនបង្កបើករថយន្ដបុកស្លាប់ ទាំងដែលមិនទាន់ធ្វើបុណ្យ១០០ថ្ងៃផងនោះ បានក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងផ្សេងទៅវិញ តែទោះជាយ៉ាងណាលោកស្រី និងគ្រួសារ មិនខ្លាចរអាក្នុងការបំភ្លឺឡើយ។
January 17, 2024 - ព័ត៌មានជាតិ
(ប្រទេសស្វីស)៖ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី
January 17, 2024









