- Khmerpress
- ព័ត៌មានជាតិ
(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុន Shenzhen Power Solution ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំមួយរបស់ចិន បានបង្ហាញបំណងវិនិយោគលើការផលិតឧបករណ៍អេឡិចត្រូនិកដើរដោយពន្លឺព្រះអាទិ្យនៅកម្ពុជា។ បំណងនេះត្រូវបានបង្ហាញដោយលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ក្នុងជំនួបនោះ លោកស្រី Xia Li បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី
January 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី * ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C * នៅថ្ងៃទី២០-២១ ខែមករា
January 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកបាសាទបាគង។ ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានកំណត់ថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ សូមបញ្ជាក់ថា រុនតាឯក ជាភូមិសាស្ត្រមួយស្ថិតក្នុងស្រុកបន្ទាយស្រី។ ភូមិសាស្ត្រនេះ ត្រូវបានជ្រើសរើសជាភូមិឋានថ្មី សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត
January 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ករណីរថយន្ដទំនើប ម៉ាក Jeep បើកបុកកីឡាករវៃសីជម្រើសជាតិម្នាក់ស្លាប់ នៅខណ្ឌទួលគោកកាលពីពេលថ្មីៗកន្លងទៅ ចោលប្រពន្ធ និងកូនតូចឲ្យនៅកំព្រា នៅពេលនេះបានលេចេញរូបភាពថ្មីមួយទៀត និងមានការចែកចាយព្រោងព្រាតតាមបណ្តាញសង្គម នោះគឺម្តាយរបស់ជនបង្កបានដាក់ពាក្យប្តឹងប្រពន្ធសព និងសាច់ញាតិជនរងគ្រោះសរុប៤នាក់ ពីបទ «បរិហាកេរ្តិ៍ជាសាធារណាៈ» រហូតតំណាងអយ្យការចេញដីកាកោះ ទៀតផង។ ដីកាកោះ៤សន្លឹកដែលចេញដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម Facebook ព្រមជាមួយមតិរិះគន់ធ្លាក់មកជាបន្ដបន្ទាប់ ក្រោយឃើញថា ដើមបណ្ដឹងឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) បានប្ដឹងទៅលើប្រពន្ធ និងសាច់ញាតិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសាររថយន្ដបុកស្លាប់ទៅវិញ។ ប្រពន្ធ និងសាច់ញាតិដែលត្រូវម្ដាយជនបង្កប្ដឹងទៅតុលាការនោះ
January 16, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ លើការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ។ ទន្ទឹមគ្នានេះ លោកក៏ស្មើឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពនៅក្នុងមូលដ្ឋានខ្លួន និងបញ្ហាប្រឈមរបស់មូលដ្ឋាន ក្នុងពេលយុទ្ធនាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិ ក៏បានធ្វើសេចក្តីរាយការណ៍ ស្តីពីកិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន ជាមួយកម្លាំងអាជ្ញាធរជាតិអប្សរា ក្នុងពេលកន្លងមក ក៏តែងតែជួបការប្រទូសរ៉ាយ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់ផងដែរ។ លោក ប្រាក់ សោភ័ណ លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំណែនាំដល់អាជ្ញាធរមូលដ្ឋាន
January 16, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាព ការបាក់ច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន ប្រជាពលរដ្ឋប្រមាណជា៤០គ្រួសារ ដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ចាប់ពីឃុំព្រែកក់ រហូតដល់ឃុំខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់ និងប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនផងដែរ។ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានភាពច្រាំងទន្លេ តាមបណ្ដាឃុំមួយចំនួន នៅក្នុងស្រុកស្ទឹងត្រង់ បានបាក់ស្រុត បន្ទាប់ពីទឹកទន្លេបានស្រកទៅវិញ ប្រការនេះ បានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារ និងប៉ះពាល់ដល់ផ្លូវបេតុងនិងផ្លូវក្រាលកៅស៊ូ
January 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ណយ ផាណត អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមិទ្ធផលកីឡាកររបស់ខ្លួន បន្ទាប់ពីបោះជំរំហ្វឹកហាត់រយៈពេលវែង នៅសាធារណៈរដ្ឋប្រជាមានិតចិន គឺមានការកើនឡើងនូវគុណផលខ្ពស់ ដែលជាក្ដីរំពឹងសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ ខាងមុខ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមកីឡាកាយសម្ព័ន្ធ និងកីឡាលើកទម្ងន់កម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ ក្រោមការទទួលស្វាគមន៍ពីលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាង NOCC និងមន្ដ្រីសហព័ន្ធជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ នេះគឺជាប្រតិភូកីឡាកម្ពុជាចុងក្រោយ ក្នុងចំណោម ១២ប្រភេទកីឡា ដែលបានបញ្ចប់ការហ្វឹកហាត់ដំណាក់កាលទី២
January 16, 2024 - ព័ត៌មានជាតិ
(ប៉ារីស, បារាំង)៖ ក្រុមហ៊ុន Alstom ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់បារាំង បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើការរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជន ទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ បំណងនេះត្រូវបានស្តែងឡើង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Philippe DELLEUR អនុប្រធានក្រុមហ៊ុន Alstom នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបនោះ លោក Philippe DELLEUR បានជម្រាបសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន
January 16, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ សារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Toyota Motor គ្រោងនឹងផលិតរថយន្តប្រហែល ១០,៣លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ដែលជាការដំឡើងផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនរយៈពេលពីរឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន Toyota កំពុងរៀបចំបង្កើនផលិតកម្ម ដោយសារការលក់រថយន្តកូនកាត់ (Hybrid)ដាច់ខ្លាំង។ កាសែត Nikkei បានរាយការណ៍ថាកង្វះខាតឧបរណ៍សឺមីកុងដាក់ទ័រ (semiconductors) សម្រាប់យានយន្ត និងសមាសធាតុផ្សេងទៀតក៏កំពុងធូរស្រាលផងដែរ។ សេចក្ដីរាយការណ៍ដដែលបានបន្ថែមថា សម្រាប់ផែនការរយៈពេលមួយឆ្នាំដែលបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះផងដែរ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះមានគោលបំណងផលិតរថយន្តចំនួន ៣,៤លានគ្រឿងនៅក្នុងប្រទេសជប៉ុន និងរថយន្តចំនួន ៦.៩លានគ្រឿងនៅក្រៅប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីចូលរួមអភិរក្ស និងការលើកស្ទួយនូវរបាំបុរាណខ្មែរ របាំប្រពៃណីជាតិក៏ដូចជាឧបករណ៍តន្ត្រី ឲ្យបានស្ថិតស្ថិរគង់វង្ស មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី មានបើកបណ្តុះបណ្តាលអំពីចំណេះជំនាញលើវិស័យសិល្បៈមួយចំនួន ដែលមានទីតាំងហ្វឹកហាត់ នៅបរិវេណមន្ទីរ។ សេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ចំណេះជំនាញលើវិស័យសិល្បៈទាំងនោះរួមមាន៖ របាំបុរាណខ្មែរ របាំប្រពៃណីជាតិខ្មែរ និងឧបករណ៍តន្ត្រីសម័យ (ហ្គីតា)។ បើតាមមន្ត្រីទទួលបន្ទុកការចុះឈ្មោះ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ការបណ្តុះបណ្តាលនេះ ពុំមានគិតថវិកានោះទេ។ ប្រសិនបើសិស្សានុសិស្សដែលមានបំណងចង់មកហាត់រៀន សូមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខ ០៧១ ២៣៣ ៧៧០៧ / ០៧១
January 16, 2024









