- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជន អំពីរដូវត្រីត្រូវ ជាលើកទី២ ចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១មករា ឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផល សូមជូនដំណឹង បន្ថែមដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃអាទិត្យ
January 16, 2024 - ព័ត៌មានជាតិ
(រតនគិរី)៖ ប្រជាកសិករនៅខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មួញ ខណៈតម្លៃនៅដើមឆ្នាំ២០២៤នេះ លក់ទីផ្សារប្រទេសវៀតណាម ល្អប្រសើរជាងឆ្នាំមុនៗ។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កសិករមួយក្រុមប្រមាណ៣០នាក់ ដែលជាម្ចាស់ចំការរៀងៗខ្លួន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី គឺធ្វើការប្រវ៉ាស់ដៃគ្នា ដោយមិនយកកម្រៃទេ គឺប្រមូលផលរួចរាល់ពីចំការមួយតទៅចំការមួយទៀតវិលជុំ។ ពួកគាត់មមាញឹកក្នុងការគាស់ កាប់ ហាល ច្រកបេដើម្បីយកទុកលក់ឱ្យឈ្មួញ។ ជួបជាមួយកសិករម្នាក់ឈ្មោះ សេវ ឈាន ជនជាតិភាគតិចចារ៉ាយ តំណាងឱ្យប្រជាពលរដ្ឋម្ចាស់ចំការ បានរៀបរាប់ថា ជារៀងរាល់ឆ្នាំពួកគាត់ ក្នុងភូមិជាមួយគ្នាធ្វើការមិនយកកម្រៃទេ គឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផល ធ្វើប្រវ៉ាស់ដៃគ្នាជាទម្លាប់តាំងពីដូនតាមក។ កសិកររូបនេះ
January 16, 2024 - ព័ត៌មានជាតិ
(ប៉ារីស, បារាំង)៖ ក្រុមហ៊ុន Blue Circle របស់បារាំង បានបង្ហាញបំណងចង់វិនិយោគផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់បានសិក្សារួចហើយ និងមើលឃើញថា ភ្នំបូកគោ និងតំបន់មួយចំនួននៅខេត្តមណ្ឌលគិរី អាចផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់បាន។ បំណងនេះ ត្រូវបានលើកបង្ហាញដោយលោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ក្នុងពេលចូលជួបសម្តែងការគួរសមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបនោះ លោក Olivier Duguet បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី
January 16, 2024 - ព័ត៌មានជាតិ
(ប៉ារីស, បារាំង)៖ ក្រុមហ៊ុនអគ្គិសនីរបស់បារាំង EDF បានវាយតម្លៃតម្លៃខ្ពស់ចំពោះគោលនយោបាយគិតគូរដល់បរិស្ថានរបស់កម្ពុជា ជាពិសេសជំរុញការផលិតថាមពលអគ្គិសនីស្អាត។ ក្រុមហ៊ុន ក៏មានបំណងវិនិយោគថាមពលអគ្គិសនីស្អាត អគ្គិសនីកកើតឡើងវិញនៅកម្ពុជាផងដែរ។ បំណងនេះត្រូវបានលើកបង្ហាញដោយលោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបនោះលោកស្រី Makreeta LAHTI បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន
January 16, 2024 - ព័ត៌មានអន្តរជាតិUN អំពាវនាវរកថវិកាជាង៤ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយដល់អ៊ុយក្រែន និងគាំទ្រជនភៀសខ្លួនរាប់លាននាក់
(ហ្សឺណែវ)៖ នាថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) និងបណ្តាដៃគូរបស់ខ្លួន បានអំពាវនាវរកថវិកាសរុបចំនួន ៤.២ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់ ប្រជាជនដែលកំពុងតែបន្តរងទុក្ខវេទនា ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ផ្សេងទៀត ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។ ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បាននិយាយថា មនុស្សប្រមាណជាង១៤.៦លាននាក់ ឬស្មើ៤០ភាគរយ នៃចំនួនប្រជាជនអ៊ុយក្រែនសរុប នឹងត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ២០២៤នេះ ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ យោងតាម OCHA ប្រហែល៣.៣លាននាក់
January 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងដល់ប្រជានេសាទឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជ និងពងកូន។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ប្រជានេសាទនៅតំបន់ ឆ្នេរសមុទ្រឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តរភាពជលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ឬប្លាធូ ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង
January 15, 2024 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រដ្ឋបាល សូមកោតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក ១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ។ សត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជ។
January 15, 2024 - បច្ចេកវិទ្យា
(បរទេស)៖ ម៉ូដែល iPhone 16 និង iPhone 16 Plus ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple នឹងបំពាក់មកជាមួយ RAM ទំហំ 8GB ខណដែល iPhone 15 និង iPhone 15 Plus មានត្រឹមតែ 6GB ប៉ុណ្ណោះ។ វាមានន័យថា Apple បានបង្កើនទំហំ RAM ដើម្បីបំពេញតម្រូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់អ្នកនិយមលេងហ្គេមនៅលើទូរស័ព្ទ។ នេះបើយោងតាមព័ត៌មានចែករំលែក ដោយអ្នកវិភាគបច្ចេកវិទ្យា Jeff Pu។
January 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាចាប់ពីពេលនេះតទៅការប្រឡងរើសមន្ត្រីថ្មី គឺដាច់ខាតសុក្រឹត្យភាព”ចេះជាប់” ។ សម្តេចថ្លែងក្នុងពិធីជួបសំណេះសំ ណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅធ្វើការនិងសិក្សានៅទ្វីបអឺរ៉ុបប្រមាណ២,៥០០នាក់នៅទី ក្រុងប៉ា រីសប្រទេសបារាំងនៅយប់ថ្ងៃទី ១៤ ខែមករាឆ្នាំ២០២៤ ។ សម្តេចថ្លែងថា៖ការប្រលងជ្រើសមន្ត្រីថ្មី ដាច់ខាតត្រូវតែមានសុក្រឹត ភាព “អ្នកចេះជាប់” ចាប់ផ្តើមពីការប្រឡងថ្ងៃមុនដែលយើងដាក់ ហើយការប្រឡងទៅមុខទៀត គឺធ្វើយ៉ាង ណាធានាឲ្យអាយុវជនយើងដែលដា ក់ពាក្យប្រលងគឺធានាថាខ្លួនមិនចាំ បាច់រត់ទៅរកពីណាជួយទេ ពឹងតែ ខ្លួនឯងទៅគឺប្រឡងជាប់ហើយនេះជាគោលការណ៍ដែលសំខាន់ ។ សម្តេចបន្តថាទី២
January 15, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ក្រោយមានការផ្សព្វផ្សាយអំពីជ្រូកងាប់ជាច្រើនក្បាល នៅស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង នៅពេលនេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម បានទៅដល់ទីតាំងកើតហេតុហើយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាក់មកធ្វើវិភាគ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា អ៉ឹម រចនា ជាអ្នកនាំពាក្យក្រសួងកសិកម្ម ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែមករានេះ។ មានករណីផ្ទុះជំងឺប៉េស្តជ្រូកងាប់ជាបន្តបន្ទាប់ នៅស្រុកកំពង់រោទ៌ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមានសេចក្តីរាយការណ៍ថា ម្ចាស់អ្នកចិញ្ចឹមជ្រូក មិនព្រមយកទៅកប់ ឬដុតចោលនោះទេ គឺពួកគាត់បែរជាកាប់ប្រលះសាច់លក់ នៅតាមភូមិបណ្តាលឲ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ដែរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
January 15, 2024









