- Khmerpress
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ អ្នកច្បាប់មួយក្រុមនិយាយថា បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ ពីបទរិះគន់រាជានិយម ដែលជាករណីជាប់ឃុំក្នុងរយៈពេលយូបំផុតមិនធ្លាប់មាន ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងនៃព្រះរាជាណាចក្រមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។ សាលាឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក Mongkol Thirakot អាយុ ៣០ឆ្នាំឲ្យជាប់ពន្ធនាគារ ៥០ឆ្នាំ ជុំវិញការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ ដំបូងឡើយ លោក Mongkol ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ២៨ឆ្នាំប៉ុណ្ណោះដោយតុលាការព្រហ្មទណ្ឌកម្រិតទាប ប៉ុន្តែក្រោយរកឃើញថាមានកំហុសចំនួន ១១បន្ថែមទៀត អំឡុងពេលប្តឹងឧទ្ធរណ៍ទើបនាំឲ្យមានការកាត់ទោសយូរជាងនេះ។ អង្គការ Thai
January 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករអេឡិច សាន់ដ្រូ ដោយសេចក្តីគោរពស្រលាញ់ស្មោះស្មគ្រ័ចំពោះប្រជាជន និងប្រទេសកម្ពុជា និងការតស៊ូក្រាញននៀលលះបង់ចូលរួមចំណែកក្នុងការថែរក្សាផ្សព្វផ្សាយគុនខ្មែរយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។ តាងនាមឲ្យកីឡាករសញ្ជាតិប្រស៊ីល អេឡិច សាន់ដ្រូ និងអ្នកគាំទ្រគុនខ្មែរទាំងអស់ សូមគោរពថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់គុនខ្មែរ សញ្ជាតិ ប្រេស៊ីល អេឡិច សាន់ដ្រូ។ ទូលព្រះបង្គុំជាខ្ញុំ ខ្ញុំព្រះករុណាសូមគោរពអរព្រះគុណ និងសូមអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
January 19, 2024 - ព័ត៌មានជាតិ
(ប៉ារីស,បារាំង)៖ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសថា នៅសប្តាហ៍នេះ បារាំងបានសន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជា ដើម្បីជួយសម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។ ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងជំនួបនៅទីក្រុងប៉ារីស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ លោកប្រធានាធិបតី បានចាត់ទុកថា ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលនេះ ជាឱកាសមួយសម្រាប់បង្កើតគម្រោងថ្មីៗថែមទៀត
January 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ដកហូតឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក ពីឈ្មោះ សុខ សុភាព នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
January 19, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកបានបដិសេធសំណើររបស់ Apple ក្នុងការដាក់លក់ Apple Watch Series 9 និង Ultra 2 ជាលើកទី២ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយសារតែជម្លោះប៉ាតង់ជាមួយនឹងក្រុមហ៊ុន Masimo។ ខណៈការហាមប្រាមជាថ្មីនេះ អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានកំណត់ឱ្យ Apple ធ្វើការឌីហ្សាញ Apple Watch របស់ខ្លួនឡើងវិញ ប្រសិនបើចង់បន្តលក់នៅទីផ្សារយក្សនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ជម្លោះរវាងក្រុមហ៊ុនទាំងពីរនេះ បានចាប់ផ្តើមចាប់តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ នៅពេលនោះ Masimo
January 18, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ប្រទេសជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរចំនួន ២៥លាននាក់ក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៩ ដោយសារការធ្លាក់ចុះថ្លៃប្រាក់យ៉េនបានជួយទាក់ទាញភ្ញៀវទេសចរក្រោយជំងឺរាតត្បាតដែលជួយជំរុញដល់សេដ្ឋកិច្ចផុយស្រួយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយអង្គការទេសចរណ៍ជាតិរបស់ប្រទេសជប៉ុនកាលពីថ្ងៃពុធថា ចំនួនភ្ញៀវទេសចរដែលទស្សនាប្រទេសជប៉ុនកាលពីឆ្នាំមុននេះកើនឡើងខ្លាំងបើធៀបនឹងចំនួន ៣,៨លាននាក់ក្នុងឆ្នាំ២០២២។ បើគិតប្រចាំខែវិញ ខែធ្នូគឺជាខែទីប្រាំពីរជាប់គ្នាដែលទទួលបានចំនួនភ្ញៀវបរទេសលើសពី ២លាននាក់។ ការវិលត្រលប់ជាថ្មីរបស់ភ្ញៀវទេសចរដ៏ច្រើនទៅកាន់ប្រទេសជប៉ុន គឺជាការវិវឌ្ឍវិជ្ជមានសម្រាប់សេដ្ឋកិច្ចដែលបានធ្លាក់ចុះក្នុងល្បឿនខ្លាំងបំផុតគិតចាប់តាំងពីជំងឺរាតត្បាតវាយប្រហារខ្លាំងបំផុតក្នុងរដូវក្តៅ។ ការធ្លាក់ចុះប្រាក់យ៉េនដែលជារូបិយប័ណ្ណជប៉ុនបានជួយបង្កើនអំណាចចំណាយរបស់ភ្ញៀវទេសចរ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយជាគោលដៅដែលមានតម្លៃសមរម្យជាងមុន។ ប្រាក់យ៉េនត្រូវបានជួញដូរជាមធ្យមប្រហែល ១៤០,៥យ៉េនធៀបនឹងប្រាក់ដុល្លារកាលពីឆ្នាំមុន។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុន ការចំណាយរបស់អ្នកទស្សនាសរុបមានចំនួនច្រើនបំផុតមិនធ្លាប់មានគឺ ៥,៣ពាន់ពាន់លានយ៉េន (៣៥,៩ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ កើនឡើងប្រហែល ១០% បើធៀបនឹងចំនួនសរុបក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ខណៈដែលការចំណាយក្នុងមនុស្សម្នាក់បានកើនឡើងជិត
January 18, 2024 - ព័ត៌មានជាតិនៅពេលនេះ ពហុកីឡដ្ឋានជាតិ កំពុងដំណើរការផ្លាស់ប្ដូរដំឡើងកៅអីថ្មី មានបង្អែកស្របតាមគោលការណ៍ FIFA និង AFC
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅពេលនេះ ពហុកីឡដ្ឋានជាតិកំពុងដំណើរការផ្លាស់ប្ដូរដំឡើងកៅអីថ្មី មានបង្អែក ស្របតាមគោលការណ៍ស្ថាប័នបាល់ទាត់ពិភពលោក FIFA និងស្ថាប័នបាល់ទាត់អាស៊ី AFC ព្រមទាំងធ្វើឲ្យកាន់តែមានកិត្យានុភាព និងសោភ័ណភាពល្អប្រសើរ។ នេះបើតាមការឲ្យដឹងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តឲ្យដឹងទៀតថា ការរចនាបទថ្មីនេះ ជារចនាបទរួមគ្នា រវាងលោក ហោ មណីឬទ្ធិ ជាជ័យលាភីការរចនាប្លង់កៅអី ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រច្រើនជាងគេ និងកែសម្រួលពី អ្នករចនារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ការរចនា និងដំឡើងកៅអីថ្មីនេះ គឺអាចផ្ទុកទស្សនិកជនទាំងអស់សរុបចំនួន ៣០,០០០នាក់ ដែលគ្រោងនឹងបញ្ចប់ការដំឡើងនៅដើមឆ្នាំ ២០២៤ នេះ «ទាំងអស់គ្នា
January 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង (លំដាប់ 4C) តម្លៃ៣០០លានដុល្លារ វិនិយោគដោយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមដំណើរការបណ្តើរៗហើយ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុននេះ បាននឹងកំពុងឈូសឆាយពង្រាបដី។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា បច្ចុប្បន្ននេះ ក្រុមហ៊ុន
January 18, 2024 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីដឹកជញ្ជូននៃប្រទេសអាស៊ានមួយនេះគឺ លោក S Iswaran បានលាលែងពីតំណែងក្នុងរដ្ឋាភិបាលព្រមទាំងសភាហើយ បន្ទាប់ពីរូបលោក ត្រូវបានចោទប្រកាន់ជាផ្លូវការ អំពីបទល្មើសសរុបចំនួនដល់ទៅ២៧ ក្នុងការស៉ើបអង្កេតករណីអំពើពុករលួយដ៏កម្រមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Loong បានប្រាប់ឱ្យដឹងថា លោក Iswaran បានដាក់សំណើសុំលាលែងពីមុខតំណែង កាលពីថ្ងៃទី១៦ ខែមករា ត្រូវនឹងថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីលោកត្រូវបានជូនដំណឹងជាផ្លូវការ អំពីបទចោទប្រកាន់ប្រឆាំងរូបលោក។ លោក
January 18, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ រថយន្ត១គ្រឿងដឹកឱសថបុរាណ ប្រេងខ្យល់ ប្រេងកូឡា និងសម្ភារជំនួយសុខភាពចំនួនទៀត ដើរលក់តាមដងផ្លូវ ដោយឃោសនាបោកប្រាស់ប្រជាពលរដ្ឋថា អាចព្យាបាលជំងឺបានជាសះស្បើយច្រើនមុខនោះ ត្រូវបានមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយសមត្ថកិច្ច ចុះបញ្ឈប់សកម្មភាពភ្លាមៗ។ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា ក្រោយពីលោកទទួលព័ត៌មានពីមន្រ្តីសុខាភិបាលម្នាក់ ដែលគាត់បានឃើញពីការឃោសនា និងលក់ដូរឱសថបុរាណ និងប្រេងខ្យល់ ប្រេងក្រឡា ហើយថា ឱសថរបស់គាត់ព្យាបាលបានជាជំងឺច្រើនមុខនោះ លោកបានណែនាំឲ្យលោកវេជ្ជបណ្ឌិត ស៊ុម ស៊ីញ អនុប្រធានមន្ទីរសុខាភិបាល ទទួលបន្ទុកសេវាឯកជននិងឱសថក្លែងក្លាយ
January 18, 2024









