- Khmerpress
- ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ស្ត្រីម្នាក់បានបាត់បង់ជីវិត និងមនុស្ស០៤នាក់ផ្សេងទៀតត្រូវរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយកន្លែងយីហោ «យី ដា មេនូហ្វេកឆឺរើ ខូច អិលធីឌី » ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ០៦នឹង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ ស្ត្រីដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ
January 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ «ក.ប.ប.» ដើម្បីធានាបាននូវសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ មន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង
January 18, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្រុមហ៊ុនចិនមួយនាពេលថ្មីៗនេះ បានបង្ហាញថ្មអគ្គិសនីម៉្យាង ដែលខ្លួនអះអាងថា អាចផលិតថាមពលបានរហូតដល់ទៅ៥០ឆ្នាំ ដោយមិនចាំបាច់ត្រូវការសាក ឬក៏មើលថែទាំអ្វីនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Independent នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។ ក្រុមហ៊ុន Betavolt ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ថ្មបច្ចេកវិទ្យានុយក្លេអ៊ែរខាងលើ គឺជាថ្មអគ្គិសនីដំបូងបង្អស់នៅលើពិភពលោក ដែលសម្រេចបាន ការបង្រួមថាមពលនុយអាតូមិចឱ្យតូចល្អិតបំផុត តាមរយៈការដាក់បញ្ជូលធាតុអ៉ីសូតូប (isotope) ចំនួនរហូតដល់៦៣ ទៅក្នុងម៉ូឌុល (module) មួយ ដែលមានទំហំតូចជាង កាកទៅទៀត។ Betavolt បានឱ្យដឹងថា ថ្មអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននេះ បានចាប់ផ្តើមឈានចូ
January 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការឆបោកក្រោមរូបភាព“ប្រាក់-កម្ចីអនឡាញ”។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ “ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ” ដែលមានលក្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញអោយ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសបុកក្លែងក្លាយទាំងនោះ ក្រោយមកពួកវាធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចីតាមការស្នើសុំរបស់យើង ដោយតម្រូវឱ្យយើងថតឯកសារមួយចំនួន ដូចជាអត្តសញ្ញាណរបស់ខ្លួន និងតម្រូវឱ្យយើងវេរលុយទៅឱ្យពួកវាជាថ្លៃសេវាផ្សេងៗជាច្រើនលើក ច្រើនសារ តែទីបំផុតប្រាក់កម្ចីក៏មិនបាន ថែមទាំងបាត់បង់លុយដែលបានវេរទៅអោយពួកវាថែមទៀត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការប្រាក់កម្ចី ជាពិសេសតាមរយៈអនទ្បាញ សូមមានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានល្អិតល្អន់មុននឹងសំរេចចិត្តក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti
January 18, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ មន្ត្រីនៅនាយកដ្ឋានកែប្រែរបស់ប្រទេសថៃ បាននិយាយឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ពន្ធនាគាររបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការដោះលែងឱ្យនៅក្រៅឃុំនៅខែក្រោយ ដោយសារអាយុ និងសុខភាពរបស់គាត់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ មហាសេដ្ឋីថាក់ស៊ីន ដែលមានវ័យ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារជំងឺលើសឈាម និងតឹងទ្រូង នាប៉ុន្មានម៉ោងក្រោយលោកបានវិលត្រឡប់មកប្រទេសថៃវិញក្នុងខែសីហា បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំនៅក្រៅប្រទេស។ លោក ថាក់ស៊ីន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំពីបទរំលោភអំណាច។ប៉ុន្តែទោសរបស់គាត់ត្រូវបានបន្ធូរបន្ថយមកត្រឹមមួយឆ្នាំវិញ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ កាលពីសប្តាហ៍មុន រដ្ឋបាលពន្ធនាគារបានពន្យារការស្នាក់នៅក្នុងមន្ទីរពេទ្យប៉ូលិសរបស់គាត់ ដោយលើកឡើងពីតម្រូវការតាមដានស្ថានភាពសុខភាពរបស់គាត់។
January 18, 2024 - ព័ត៌មានជាតិ
(ដាវ៉ូស, ស្វីស)៖ ដំណឹងដ៏សែនរីករាយសម្រាប់កសិករ និងវិស័យកសិកម្មនៅកម្ពុជា ដោយក្រុមហ៊ុន Bühler Group របស់ស្វីស សន្យានាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ ចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ក្នុងជំនួបនោះ លោកស្រី Mary
January 18, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងអភិបាលស្រុក អាជ្ញាធរដែនដី មន្ត្រីជំនាញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាកសិករចិញ្ចឹមជ្រូក នៅឃុំសំឡី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានករណីផ្ទុះឡើងនូវជំងឺលើសត្វជ្រូករបស់ពួកគាត់។ លោកបណ្ឌិត សម តារា បានចូលរួមសោកស្ដាយចំពោះការផ្ទុះឡើងនូវជំងឺទៅលើសត្វជ្រូករបស់បងប្អូនប្រជាពលរដ្ឋ ដែលនាំឲ្យងាប់អស់ជាច្រើនក្បាលនៅឃុំសំឡី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ នាពេលនេះ។ ការបាត់បង់សត្វចិញ្ចឹមដោយជំងឺនេះ ជាការខាតបង់មួយដ៏ច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ ជាមួយគ្នានេះលោកបណ្ឌិត
January 18, 2024 - ព័ត៌មានជាតិ
(ដាវ៉ូស, ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងលើការប្រើប្រាស់កម្មសិទ្ធិបញ្ញាជូនដល់ប្រជាពលរដ្ឋកម្ពុជា។ សំណើនេះ ធ្វើឡើងក្នុងពេលសម្តេចធិបតី ជួបពិភាក្សាការងារជាមួយលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ជាកិច្ចចាប់ផ្ដើមនៃជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបងដោយក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការ WIPO នាពេលកន្លងមក។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងអង្គការ
January 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។ មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖ ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១ ទី២៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១ ទី៣៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គង់ ដារ៉ា អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ទី៤៖ លោកអនុរក្សថ្នាក់លេខ២ កេង
January 18, 2024 - ព័ត៌មានជាតិ
(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុន Wilmar International Group ដែលជាក្រុមហ៊ុនកសិកម្មឈានមុខនៅអាស៊ី ប្រកាសស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅនៅក្នុងប្រទេសកម្ពុជា។ បំណងនេះត្រូវបានលើកបង្ហាញដោយលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ក្នុងជំនួបនោះលោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី
January 17, 2024









