- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា ភ្ញៀវទេសចរចិន នឹងត្រឡប់មកឈរនៅលេខរៀង ទី១វិញក្នុងឧស្សាហ៍កម្មទេសចរកម្ពុជា ប្រសិនបើរដ្ឋាភិបាលចិនដកចេញនូវគោលនយោបាយហេ្សរ៉ូកូវីដ ដែលអាចសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរចិនទៅ កាន់គោលដៅផ្សេងៗ ស្របពេលថ្មីៗនេះចិនក៏បានលុបចោលការធ្វើ «ចត្តាឡីស័ក» នៅកម្ពុជា មុនហោះទៅចិនផងដែរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន បានធ្វើឱ្យប៉ះពាល់ការហូរចូលនៃភ្ញៀវទេសចរចិនមកកម្ពុជា ព្រោះតែការកំណត់ចំនួនថ្ងៃធ្វើចត្តាឡីស័ក
July 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ ៣,២៧៤គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការបានជាង១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។ ក្នុងពិធីសម្ពោធផ្លូវប្រវែង១,៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់១៥សង់ទីម៉ែត្រ នៅឃុំដើមឬស ស្រុកកណ្ដាលស្ទឹង
July 14, 2022 - ព័ត៌មានអន្តរជាតិ
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងបិរច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ទៅក្នុងមូលនិធិសប្បុរសធម៌ Bill & Melinda Gates ដែលគ្រប់គ្រងដោយលោក និងអតីតភរិយារបស់គាត់គឺអ្នកស្រី Melinda French Gates។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ ការបរិច្ចាគទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិត្តធម៌រូបនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការចំណាយប្រចាំឆ្នាំរបស់មូលនិធិ ដើម្បីសម្រួលលើវិបត្តិធំៗដែលកំពុងកើតមានដូចជា៖ ជំងឺរាតត្បាតកូវីដ-១៩ ,សង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ លោក Bill Gates បាននិយាយនៅក្នុងការបង្ហោះប្លុកផ្ទាល់ខ្លួនកាលពីថ្ងៃពុធថា៖ ” ការបរិច្ចាគនេះនឹងជួយដល់មូលនិធិ Bill &
July 14, 2022 - ព័ត៌មានអន្តរជាតិ
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសជប៉ុនបាននិយាយថា អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.5 របស់ជំងឺ COVID-19 អាចបង្កឱ្យឆ្លងមេរោគ ឬចម្លងជំងឺ COVID-19 លឿនជាងប្រភេទពីមុនៗ នេះបើតាមការចុះផ្សាយដោយទូរទស្សន៍ NHK ។ ក្រុមមួយដែលមានឈ្មោះថា G2P-Japan ដឹកនាំដោយសាស្រ្តាចារ្យលោក Sato Kei នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ របស់សាកលវិទ្យាល័យតូក្យូ បានរាយការណ៍ពីការរកឃើញរបស់ពួកគេនៅក្នុងការបោះពុម្ពអត្ថបទ ដែលបានចេញផ្សាយយ៉ាងទូលំទូលាយនៅលើអ៉ីនធឺណិត។ ក្រុមនេះបានបង្កើតអនុទម្រង់ BA.5 និង BA.2 សិប្បនិម្មិត ដើម្បីធ្វើការប្រៀបធៀបគ្នាពីទំហំនៃការចម្លងរបស់មេរោគទាំង ២ ។ បន្ទាប់មក ពួកគេបានដាក់អនុទម្រង់ទាំង ២ ទៅក្នុងកោសិកាពិសោធន៍ដាច់ៗពីគ្នា ដើម្បីពិនិត្យមើលថា
July 14, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងភ្លាមៗ ក្រោយទីក្រុងព្យុងយ៉ាងទទួលស្គាល់តំបន់ ផ្ដាច់ខ្លួន ២ គាំទ្រដោយរុស្ស៉ីក្នុងតំបន់ភាគខាងកើតនៃប្រទេសជារដ្ឋឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែនបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានពិចារណាឃើញថាការសម្រេចចិត្តនេះ គឺជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ហើយការប្រកាសទទួលស្គាល់នេះដែរ បានធ្វើឱ្យកូរ៉េខាងជើងកា្លយជាប្រទេសទី៣ ដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ គឺសាធារណរដ្ឋប្រជាមានិត ដូណេត និងសាធារណរដ្ឋប្រជាមានិតលូហាន នៃតំបន់ដុនបាស់បន្ទាប់ពីរុស្ស៉ី និងស៊ីរី៕ ផ្តល់សិទ្ធិដោយ៖ freshnews
July 14, 2022 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ក្នុងរយៈពេល២-៣ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកនាំរថយន្តមកបង់ពន្ធតាមស្មារតីភ្ញាក់រលឹកខ្ពស់ស្របតាមសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធ និងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងសាខាគយរដ្ឋាករខេត្តកំពង់ស្ពឺ ក៏បានធ្វើការផ្សព្វផ្សាយដល់ម្ចាស់ក្រុមហ៊ុនអាជីវកម្ម គ្រឿងចក្រការដ្ឋាន រណ្តៅដី យានដ្ឋានជួសជុលរថយន្ត។ល។ ឲ្យចូលមកបង់ពន្ធផងដែរ។ គេបានសង្កេតឃើញថា មន្ត្រីគយកំពុងមមាញឹក ធ្វើលិខិតបង់ពន្ធ និងត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលបានមកបង់ពន្ធជូនរដ្ឋរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ សូមរំលឹកថា ក្រោយប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ច ពន្ធនិងអាករ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
July 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានធានារ៉ាប់រងទាំងស្រុងចំពោះការបង់របស់អគ្គិសនីកម្ពុជា ដោយសារតែបញ្ហាប្រេងឡើងថ្លៃ ដែលជះឥទ្ធិពលមកពីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងបរិបទ នៃវិបត្តិជំងឹកូវីដ១៩នេះ ប្រសិនបើរដ្ឋដំឡើងថ្លៃនៃការប្រើប្រាស់អគ្គិសនីនោះ ច្បាស់ជាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អាជីវកម្មសណ្ឋាគារ និងបានជះឥទ្ធិពលកាន់តែខ្លាំងដល់វិស័យទេសចរណ៍ ខណៈរាជរដ្ឋាភិបាលកំពុងស្ដារ និងជំរុញវិស័យនេះឲ្យងើបឡើងវិញ។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះតម្លៃនៃការធ្វើដំណើររបស់អ្នកទេសចរមកកម្ពុជា ក៏មានការឡើងថ្លៃជាងពេលមុន
July 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្ម បានបង្កើតជាស្ថានភាពមិនច្បាស់លាស់ នៃពិភពលោក និងបង្កជាវិបត្តិសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន ហើយធ្ងន់ធ្ងរជាងគេគឺវិស័យទេសចរណ៍ ឧស្សាហកម្ម កសិកម្ម និងសេវាកម្មមួយចំនួន។
July 14, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃជំងឺ “អុតស្វា” ដែលត្រូវបានរកឃើញនៅលើអ្នកជំងឺដែលទើបតែត្រលប់មកពីអឺរ៉ុប។ អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពមនុស្សនៅក្នុងប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃអុតស្វា លើបុរសម្នាក់ដែលបានត្រលប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីការធ្វើដំណើរពីបណ្តាប្រទេសអ៊ឺរ៉ុប ហើយបានទៅរកការព្យាបាលនៅមន្ទីរពេទ្យដោយសារតែមានឡើងកន្ទួល។ យ៉ាងណាមិញ អ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តដោយមានរោគសញ្ញាស្រាល ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ជាមួយគ្នានេះ ក្រុមឃ្លាំមើលបាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយលទ្ធភាពនៃការរីករាលដាលបន្ថែមទៀតក៏អាចគ្រប់គ្រងបានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួង-ស្ថាប័នជំនាញ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍បានកត់សម្គាល់ថាចំនួនអ្នកដំណើរអន្តរជាតិដែលចូលមកកម្ពុជាតាមផ្លូវអាកាស និងផ្លូវគោកមានការកើនឡើងលឿន ភាគច្រើនមកពីប្រទេសជិតខាង។ គួរជម្រាបថា កាលពីដើមខែកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលលក្ខខណ្ឌតម្រូវចត្តាឡីស័កចំពោះទេសចរជាតិ-អន្តរជាតិដែលពុំទាន់ចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដា្ឋនមិនទាន់បានពេញលេញ ដោយតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩នៅតាមច្រកទ្វារអន្តរជាតិ។ ករណីលទ្ធផលអវិជ្ជមាន ទេសចរជាតិ-អន្តរជាតិអាចធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ ករណីលទ្ធផលវិជ្ជមានជាជំងឺស្រាល ត្រូវព្យាបាលព្យាបាលអ្នកជំងឺនៅតាមផ្ទះ។ ករណីលទ្ធផលវិជ្ជមានជាជំងឺធ្ងន់ ត្រូវទទួលការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ-១៩តាមមន្ទីរពេទ្យដែលបានធ្វើសមាហរណកម្មក្នុងប្រព័ន្ធសុខាភិបាលតែមួយ។ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញស្ថិតិដែរថា រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤
July 14, 2022









