Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សហរដ្ឋអាមេរិកតាមរយៈឯកឧត្ដម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានប្រគល់ និងបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចចេញចំនួន ២៧ដុំ ត្រឡប់មកឱ្យកម្ពុជាវិញ។ ការប្រគល់នេះ បានធ្វើឡើង នៅសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។ ឯកឧត្ដម

    July 14, 2022
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។ ក្នុងពិធីបិទសន្និបាតនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយពង្រឹងសេវាទូរស័ព្ទ និង អ៉ីនធើណែត ទាំងនៅក្នុងទីក្រុង

    July 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមកីឡាការិនី ប៉េតង់ ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះ ក្រុមកីឡាការិនី បារាំង Nadege BAUSSIAN និង

    July 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្ត ការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។ វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក បានជួបនូវការប៉ះទង្គិចយ៉ាងខ្លាំងក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយកឈ្នះលើការរាតត្បាតកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ បានប្រឹងប្រែងជាខ្លាំង ដើម្បីឱ្យវិស័យដែលកម្ពុជាចាត់ទុកជាមាសបៃតងនេះ មានដង្ហើមឡើងវិញ។ ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅកម្ពុជា បានបើកសន្និបាតរួមគ្នាមួយ ដើម្បីបូកសរុបការងារទេសចរណ៍ បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១

    July 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពីការអនុញ្ញាតឱ្យចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស។ យោងតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដែលអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ត្រូវទទួលចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់

    July 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ អំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ក្រោយកម្ពុជារកឃើញជំងឺកូវីដអូមីក្រុងប្រភេទថ្មី ដែលបានកើតមានឡើងនារយៈពេលប៉ុន្មានថ្ងៃមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រយៈពេលប៉ុន្មានថ្ងៃមកនេះ ជំងឺកូវីដ១៩ អូមីក្រុងប្រភេទថ្មី ចាប់ផ្តើមមាននៅក្នុងប្រទេសរបស់យើង ទោះបីមានចំនួនមិនច្រើនក៏ដោយ ប៉ុន្តែការពិនិត្យដោយតេស្តរហ័សក៏មាន ចំនួនកើនឡើង ដែលចំនួននេះបានចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តមួយចំនួនរួចស្រេចទៅហើយតាមរយៈរកឃើញដោយម៉ាស៊ីន PCR នៅរាជធានីភ្នំពេញ និងនៅតាមខេត្ត… សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅ រកការអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ

    July 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាទទួលបានចំណូលជាង ២១៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែមិថុនា។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែមិថុនា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២១៧,៩៣៥,៤៣១ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២១៥,៧៦២,៦៥០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ២,១៧២,៧៨១ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៣៥,១៣៧តោន

    July 13, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ បានព្រមានថា រលកថ្មីនៃការឆ្លងជំងឺ COVID-19 បានបង្ហាញថា ជំងឺរាតត្បាតគឺមិនទាន់ចប់នោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ លោក Tedros Adhanom Ghebreyesus បាននិយាយថា គាត់មានការព្រួយបារម្ភថា ចំនួនករណីកំពុងបន្តកើនឡើង ដែលវានឹងដាក់សម្ពាធបន្ថែមទៀតលើប្រព័ន្ធសុខាភិបាល និងកម្មករ។ គាត់បានប្រាប់សន្និសីទសារព័ត៌មានថា៖ «រលកថ្មីនៃមេរោគបង្ហាញជាថ្មីម្តងទៀតថា ជំងឺ COVID-19 មិនទាន់ដល់ទីបញ្ចប់ទេ» ដោយបន្ថែមថា៖«នៅពេលដែលមេរោគគ្របដណ្ដប់មកលើយើង យើងត្រូវរុញវាត្រឡប់មកទៅវិញ»។ លោកបាននិយាយថា៖«មេរោគកំពុងចេញដោយសេរី ហើយប្រទេសនានាមិនបានគ្រប់គ្រងជំងឺ

    July 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជធានីភ្នំពេញ នឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដែលមានទីតាំងលើដីសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។ ដើម្បីឲ្យដំណើរការនៃគម្រោងខាងលើនេះ ទទួលបានភាពជោគជ័យបំពេញបាននូវបំណងចង់បានរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យមើល ស្ថានភាពទឹកសណ្ដរស្ទឹង ព្រែកត្នោត បានដឹកនាំមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យ គម្រោងទីតាំងសាងសង់ស្ថានីយ ទឹកស្អាត របស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។ បើតាមមន្ត្រី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា

    July 13, 2022