Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) បានចំនួន ១៩៧៦៦លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល (ប្រមាណ១០លានដុល្លារ) កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា។ នេះបើយោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដែលបានរៀបចំឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្រោមវត្តមានលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងមានការចូលរួមពីសមាជិកសមាជិកា នៃគណៈកម្មការអន្តរក្រសួង។

    July 13, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចរាចរឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនឱ្យបានជ្រាបថា៖ មកដល់វេលាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ កម្រិតជំនន់ទឹកភ្លៀងបានថយចុះជាបណ្ដើរៗស្រកផុតពីកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពុងសីលា ខេត្តព្រះសីហនុ ដែលបានជន់លិចកាលពីម្សិលមិញ។ ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនោះឡើយវិញបានចាប់ពីពេលជូនដំណឹងនេះតទៅ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ

    July 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ * ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ * ចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥

    July 13, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្ដាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រមទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រវែងជាង ១៨០ម៉ែត្រ។ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ៤

    July 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា អនុលោមតាមប្រកាស ស្តីពីការប្រមូលពន្ធលើដីធ្លី មិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។

    July 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញលិខិតឲ្យផ្អាកការសាងសង់ស្ថានីយប្រេងមួយកន្លែងរបស់លោកស្រី រស់ រដ្ឋា ដែលមានស្លាកយីហោ «ភីធីធី ទួលទំពូង» ស្ថិតនៅភូមិ១ សង្កាត់ទួលទំពូង ខណ្ឌចំការមន ព្រោះមិនសមស្របតាមប្លង់បច្ចេកទេស។ នេះបើតាមលិខិតរបស់ក្រសួងរ៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។ នៅក្នុងលិខិតរបស់ខ្លួន ក្រសួងរ៉ែបានបញ្ជាក់ថា «ក្រោយពីបានចុះពិនិត្យ ទីតាំងស្ថានីយរបស់លោកស្រី រស់ រដ្ឋា រួចមក ក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថាស្ថានីយនេះ ជាស្ថានីយកំពុងសាងសង់ ដោយមិនសមស្រប តាមប្លង់បច្ចេកទេសរៀបចំសុវត្ថិភាពស្ថានីយដែលត្រឹមត្រូវតាមសារាចរ របស់ក្រសួងរ៉ែ

    July 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កម្មវិធីបរិច្ចាគឈាមនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, សមាជិក ស.ស.យ.ក វិស័យយុត្តិធម៌, ក្រឡាបញ្ជី, អាជ្ញាសាលា, សារការី, មេធាវី, អ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសរុបជិត៣០០នាក់។ ក្នុងពិធីនេះលោក កើត រិទ្ធ

    July 12, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរាយការណ៍មកថា តាមស្ថានភាពអាកាសធាតុខេត្តព្រះសីហនុគិតត្រឹមវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពកំពស់ទឹក នៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកំពស់៥,២០ម៉ែត្រពីបាតស្ទឹង។ តាមការសន្និដ្ឋាន សភាពទឹកឡើងដល់កំពស់ ៥,៦០ ម៉ែត្រ ទៅ៥,៧០ម៉ែត្រ នឹងត្រូវ ប្រកាសអាសន្ន ។ ជាមួយគ្នានោះ

    July 12, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ អនុប្រធានរដ្ឋបាលនៃមូលដ្ឋានយោធា-ស៊ីវិល លោកស្រី អ៉ីកាធឺរីណា ហ្គូបារ៉េវ៉ា (Ekaterina Gubareva) បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រជាជនជាង ១០,០០០នាក់ នៃតំបន់ ឃឺសុន (Kherson) បានទទួលលិខិតឆ្លងដែនរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គមតេឡេក្រាម លោកស្រី អ៉ីកាធឺរីណា បានសរសេរយ៉ាងខ្លីដូច្នេះថា «ប្រជាជនជាង ១០,០០០នាក់ នៃតំបន់ Kherson បានទទួលលិខិតឆ្លងដែនរួចហើយ។ លិខិតឆ្លងដែនរុស្ស៉ីដំបូងបានចេញ នៅក្នុងតំបន់ Kherson កាលពីថ្ងៃទី១១ ខែមិថុនា»។

    July 12, 2022
  • ព័ត៌មានជាតិ

    គេហទំព័រហ្វេសប៊ុក Destination SEA ថ្មីៗនេះបានចុះផ្សាយពីទីក្រុងចំនួន១០ ដែលមានតម្លៃអាហារថោកបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះទីក្រុងភ្នំពេញ បានជាប់ចំណាត់ថ្នាក់ទី៣ ជាទីក្រុងដែលមានតម្លៃអាហារថោកបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចាត់ថ្នាក់ដោយ Foodie Destinations Index 2022។ ចំណាត់ថ្នាក់ទី១ បានទៅលើទីក្រុង ហាណូយ និងទី២ គឺទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម។ ក្រៅពីទីក្រុងដែលរៀបរាប់ខាងលើ ក៏នៅមានទីក្រុងចំនួន ៧ទៀត ដែលត្រូវបានចាត់ចូលជាទីក្រុងដែលមានតម្លៃអាហារថោកបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមាន៖ ទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន),ឈៀងម៉ៃ (ប្រទេសថៃ),កូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី), ទីក្រុងភូកេត (ប្រទេសថៃ),ទីក្រុង ហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី),ទីក្រុងបាងកក (ប្រទេសថៃ) និងទីក្រុងសិង្ហបុរី

    July 12, 2022