- Khmerpress
- ព័ត៌មានជាតិមេឃុំព្រះដាក់ សម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ ៩០ឆ្នាំ ដើម្បីទុកឱកាសឱ្យក្មេងជំនាន់ក្រោយ ធ្វើការងារបន្ត
(សៀមរាប)៖ មេឃុំព្រះដាក់បានសម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ ៩០ឆ្នាំ ដើម្បីទុកឱកាសឱ្យក្មេងជំនាន់ក្រោយធ្វើការងារបន្ត បន្ទាប់ពីបម្រើការងារជាមេឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈកាលជិត ៤០ឆ្នាំ។ អតីតមេឃុំព្រះដាក់ លោក តូច ឈន់ បានសម្រេចចិត្តចូលនិវត្តន៍នៅអាយុ ៩០ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយបញ្ចេញស្នាដៃ។ លោកនឹងប្រើពេលវេលាចុងក្រោយ ក្នុងផ្លូវធម៌អាថ៌នៃព្រះពុទ្ធសាសនា។ អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់អតីតមេឃុំព្រះដាក់រូបនេះ។ លោកអភិបាលស្រុក បានឱ្យដឹងថា ក្នុងរយពេលប្រមាណជាង ៣ឆ្នាំចុងក្រោយនេះ នៅពេលលោកចុះធ្វើការងារនៅឃុំព្រះដាក់ពេលណា ក៏ធ្វើការជាមួយលោក តូច ឈន់ ដែរ។ លោក ឃឹម ហ្វីណង់
July 13, 2022 - ព័ត៌មានអន្តរជាតិ
(កូឡុំបូ)៖ នៅថ្ងៃពុធនេះ ស្រីលង្កាបានសម្រេចដាក់ប្រទេសទៅក្នុងភាពអាសន្ន ហើយក្រុមបាតុករ ក៏បាននាំគ្នាចេញធ្វើសកម្មភាពតវ៉ា សាជាថ្មីផងដែរនៅក្នុងរដ្ឋធានីកូឡុំបូ បន្ទាប់ពីប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានរត់គេចទៅក្រៅប្រទេស មុនពេលត្រូវលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កា បានឱ្យដឹងថា នាយករដ្ឋមន្រ្តី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ក្នុងនាមជាប្រធានាធិបតីស្តីទី បានសម្រេចប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន។ ក្នុងថ្ងៃពុធដដែលនេះ ក្រុមបាតុកររាប់ពាន់នាក់ ក៏បាននាំគ្នាចេញធ្វើបាតុកម្មតាមដងផ្លូវ
July 13, 2022 - ព័ត៌មានជាតិ
ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានលួចភៀសខ្លួនចេញពីប្រទេសតាមយន្តហោះយោធា ចំពេលមានការតវ៉ាដ៏ធំ ជុំវិញវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កា។ កងទ័ពអាកាសរបស់ប្រទេសនេះបានបញ្ជាក់ថា បុរសវ័យ ៧៣ ឆ្នាំរូបនេះ បានហោះហើរទៅកាន់ប្រទេសម៉ាល់ឌីវ ជាមួយនឹងប្រពន្ធរបស់គាត់ និងមន្ត្រីសន្តិសុខចំនួន ២ នាក់។ ពួកគេបានមកដល់រដ្ឋធានី Male នៅម៉ោងប្រហែល ០៣:០០ នាទី ម៉ោងក្នុងស្រុក (២២:០០ GMT)។ ការចាកចេញរបស់លោក Rajapaksa បញ្ជាក់ពីការបញ្ចប់សែស្រឡាយមួយ ដែលបានគ្រប់គ្រងអំណាចលើប្រទេសស្រីលង្កាអស់ជាច្រើនទសវត្សរ៍។ លោក Gotabaya Rajapaksa បានព្យាយាមលាក់ខ្លួន បន្ទាប់ពីហ្វូងបាតុករបានសម្រុកចូលលំនៅដ្ឋានរបស់គាត់ កាលពីថ្ងៃសៅរ៍ ដើម្បីបង្ខំឱ្យគាត់ចុះចេញពីតំណែងជាបន្ទាន់។
July 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអបអរសាទរដល់កីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសព្រឹត្តិការណ៍ World Games 2022។ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ
July 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានចេញសចក្ដីជូនដំណឹង បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមានចំនួន ១.០៨៨.៥ម៣/វិនាទី។ ក្រុមការងារបច្ចេកទេសតំបន់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន ០៣ កម្ពស់
July 13, 2022 - ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលមួយចំនួនថា ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ត្រូវបានមន្ត្រីអន្តោប្រវេសន៍នៅព្រលានយន្តហោះ ហាមឃាត់ខណៈព្យាយាមរត់គេចខ្លួនឡើងយន្តហោះដើម្បីចាកចេញពីប្រទេស។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃសោរិ៍ លោក Gotabaya បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់លោកក្នុងទីក្រុង Colombo មុនពេលបាតុកររាប់ម៉ឺននាក់សម្រុកចូលលំនៅដ្ឋាន ដើម្បីភៀសខ្លួនទៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ លោក Gotabaya ត្រូវបានក្រុមមន្រ្តីអន្តោប្រវេសន៍ បដិសេធមិនផ្តល់ជូនសេវាកម្ម VIP សម្រាប់លិខិតឆ្លងដែនរបស់លោកនោះឡើយ ខណៈលោក បានទទូចថា លោកនឹងមិនប្រើច្បាប់នេះទេ ព្រោះតែខ្លាចរងគ្រោះដោយសារអ្នកដំណើរនៅព្រលានផ្សេងទៀត។ យ៉ាងណាមិញ ជាលទ្ធផល លោក Gotabaya និងភរិយាបានចំណាយពេលពេញយប់សម្រាកនៅជំរុំយោធាក្បែរអាកាសយានដ្ឋានសំខាន់របស់ប្រទេស ដោយសារការខកជើងហោះហើរចំនួន ៤នៅយប់ថ្ងៃព្យាយាមគេចខ្លួននោះ៕
July 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យ៉ាងហោចណាស់កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពនិងចំនួនភ្ញៀវទេសចរអន្តរជាតិវិល ទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩រីករាលដាល ខណៈភាពរឹងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់សកលលោក, នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។ គួរជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេលបន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរក៏ត្រូវធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣លាននាក់ ធ្លាក់ចុះ-៨០.២% ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥%។ ទាំងនេះគឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ លោក
July 13, 2022 - ព័ត៌មានអន្តរជាតិ
ជាមួយនឹងការសំពះ បាច់ផ្កា និងទង់ជាតិ ដែលរុំដោយខ្សែបូពណ៌ខ្មៅ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានធ្វើការលាគ្នាយ៉ាងអាឡោះអាល័យទៅកាន់សពលោក អាបេ ស៊ីនហ្សូ ដែលគាត់ធ្លាប់ជាឥស្សរជននិយមជាន់ខ្ពស់ម្នាក់ និងធ្លាប់ជានាយករដ្ឋមន្ត្រី កាន់តំណែងបានយូរជាងគេបំផុតនៅក្នុងប្រទេសជប៉ុន។ រំលឹកដែរថា លោក អាបេ ត្រូវបានបុគ្គលយង់ឃ្នងម្នាក់លបធ្វើឃាតដោយប្រើកាំភ្លើងច្នៃកាលពីសប្ដាហ៍មុន ដែលបានធ្វើឱ្យរង្គោះរង្គើពេញពិភពលោក ដោយសារថា ប្រទេសនេះមានកំណត់ត្រាទាបបំផុតទាក់ទងនឹងកាំភ្លើង ហើយច្បាប់កាន់កាប់កាំភ្លើងក៏មានភាពតឹងរ៉ឹងខ្លាំងណាស់ដែរ។ ពលរដ្ឋបានចេញមករង់ចាំនៅតាមចិញ្ចើមផ្លូវ ហើយប៉ូលិសជាច្រើននាក់ ក៏បានចេញមកធ្វើការគោរពជូនដំណើរទៅកាន់លោក អាបេ នៅពេលដែលសពរបស់គាត់ ត្រូវបានដង្ហែចេញដំណើរពីវត្តមួយនៅកណ្តាលទីក្រុងតូក្យូ។ ក្បួនដង្ហែររបស់លោក អាបេ អមដោយឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ខណៈពលរដ្ឋខ្លះបានលើកដៃសំពះ ខ្លះក៏ឱនក្បាលចុះ និងខ្លះទៀតបានទះដៃ ដើម្បីជាការគោរព សាទរ និងអរគុណ
July 13, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ នាយកដ្ឋានវេជ្ជសាស្រ្តវិទ្យាសាស្រ្តថៃបានអះអាងថា មេរោគបំប្លែងខ្លួននៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង BA.4 និង BA.5 គឺអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ផ្សេងៗទៀតដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុងដូចគ្នា ខណៈប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សហាក់មិនសូវមានប្រសិទ្ធខ្ពស់នោះទេពេលជួបជាមួយមេរោគអូមីក្រុង BA.4 និង BA.5។ បើតាមលោក Supakit Sirilak ជាអគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្រ្តវិទ្យាសាស្រ្តថៃបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញារលាកសួតធ្ងន់ធ្ងរនិងស្លាប់ទាំងអស់នៅក្នុងទីក្រុងបាកកក គឺមាន ៧៧% ជាអ្នកដែលបានឆ្លងមេរោគអូមីក្រុង BA.4 និង BA.5 ខណៈ ២៣%ផ្សេងទៀតគឺជាអ្នកដែលបានឆ្លងមេរោគអូមីក្រុង BA.2។ លោកអគ្គនាយករូបនេះបានបន្តថាទៀតថា វត្តមានរបស់មេរោគកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង BA.4 និង BA.5 គឺជាក្តីបារម្ភថ្មីមួយសម្រាប់ទាំងអាជ្ញាធរ
July 13, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Twitter បានដាក់ពាក្យប្តឹងលោក Elon Musk ជាផ្លូវការកាលពីថ្ងៃអង្គារម្សិលមិញនេះ ពីបទរំលោភលើកិច្ចព្រមព្រៀងទិញលក់បណ្ដាញសង្គមមួយនេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារ និងបានសុំឱ្យតុលាការ Delaware បញ្ឈប់ការច្របាច់បញ្ចូលគ្នានៃភាគហ៊ុនរបស់ Twitter ក្នុងតម្លៃ ៥៤.២០ដុល្លារក្នុងមួយភាគ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងពាក្យបណ្ដឹងបានលើកឡើងថា លោក Musk គឺបានរំលោភលើកិច្ចព្រមព្រៀង និងសេចក្ដីទុកចិត្តដ៏ធ្ងន់ធ្ងរ បើទោះបីជា គាត់ មានសេរីភាពក្នុងការផ្លាស់ប្ដូរចិត្តក្នុងការទិញក្ដី ប៉ុន្តែគាត់បានធ្វើឱ្យ ក្រុមហ៊ុន Twitter រងនូវការប៉ះពាល់ខ្លាំង, រំខាន់ដល់
July 13, 2022









